ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

6 Videos


ឧទាហរណ៍ថាអ្នកកំពុងស្ថិតនៅក្នុងបន្ទប់មួយដែលមានអ្វីៗសុទ្ធតែពណ៌ខ្មៅ ។ ចូរធ្មេចភ្នែកហើយស្រមៃគិតតើទិដ្ឋភាពខ្មៅនេះធ្វើឱ្យអ្នកមានអារម្មណ៍បែបណា ? ធ្មេចភ្នែកម្តងទៀតហើយពេលនេះចូរស្រមៃថាបន្ទប់របស់អ្នកមានពណ៌លឿងភ្លឺ ។ សាកល្បងជាថ្មីដោយស្រមៃថាបន្ទប់មានពណ៌ផ្ទៃមេឃ តើអ្នកទទួលអារម្មណ៍ខុសគ្នាបែបណា ? ដោយយោងទៅ តាមបន្ទប់ដែលមានពណ៌ខុសគ្នា ។ ប្រការនេះត្រូវបានគេហៅចិត្តសាស្ត្ររបស់ពណ៌ ។

១-ចិត្តសាស្ត្ររបស់ពណ៌

P9

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ចិត្តសាស្ត្ររបស់ពណ៌ប្រាប់ឱ្យអ្នកដឹងថាពណ៌ទាំងឡាយគឺមានអត្ថន័យ ។ ពណ៌មួយចំនួនអាចប្រាប់យើងអំពីអត្ថន័យរបស់វាប៉ុន្តែពណ៌មួយចំនួនត្រូវបានគេចាត់ទុកថាជាប្រតិកម្មនៃអារម្មណ៍ពីកំណើតរបស់មនុស្សម្នាក់ៗ(ឧទាហរណ៍ ៖ មនុស្សមួយចំនួនមិនចូលចិត្តពណ៌បៃតង) ។ ការដែលមនុស្សម្នាក់មានប្រតិកម្មជាមួយពណ៌ប្រាកដណាមួយគឺនឹងប៉ះពាល់តិចឬ ច្រើនដល់ជីវភាព ។ ចិត្តវិទូអាចនឹងដឹងអំពីអត្តចរិតរបស់អ្នកដោយគ្រាន់តែដឹងថាពណ៌ដែលអ្នកចូលចិត្តច្រើនឬតិចគឺជាពណ៌អ្វី ។

តើអ្នកចង់ទទួលអារម្មណ៍បែបណាពីអ្នកដទៃ ? អ្នកអាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍ល្អដោយប្រើប្រាស់ពណ៌ដែលពួកគេចូលចិត្ត ។ យើងប្រើប្រាស់ពណ៌ដូចជាសម្លៀកបំញក់ជាដើមគឺជាទម្រង់មួយនៃការបង្ហាញ្ញអំពីខ្លួនឯង ។ ជាមូលដ្ឋានមានមូលហេតុមួយដែលអ្នកជ្រើសរើសសម្លៀកបំពាក់ហើយពណ៌ទាំងនេះនឹងធ្វើឱ្យអ្នកដទៃមានចំណាប់អារម្មណ៍ ។

២-វាយតម្លៃអំពីវិសាលភាពនៃពណ៌ខោអាវរបស់អ្នក

ពណ៌ក្រហម ៖ គឺជាពណ៌ដែលមានលក្ខណៈរស់រវើកមានសក្កដានុពលនិងថាមពលហើយក៏បង្ហាញ្ញពីទំនុកចិត្តអំណាច។ សម្លៀកបំពាក់ពណ៌ក្រហមអាចជួយឱ្យអ្នកមានភាពទាក់ទាញ ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌ទឹកក្រូច ៖ អ្នកដែលស្លៀកញក់ពណ៌នេះគឺជាមនុស្សប្រកបដោយភាពច្នៃប្រឌិតនិងមានការផ្លាស់ប្តូរច្រើនជាអ្នកមិនប្រកាន់ភាពបុរាណនិយមហើយមិនចង់ឱ្យខ្លួនឯងត្រូវលាយឡំក្នុងហ្វូងមនុស្ស ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌លឿង ៖ ជាពណ៌នៃពន្លឺព្រះអាទិត្យហើយអ្នកស្លៀកញក់ពណ៌នេះភាគច្រើនជាមនុស្សមានសុទិដ្ឋិនិយមនិងសប្បាយរីករាយ ។ អ្នកចូលចិត្តពណ៌លឿងគឺជាមនុស្សរួសរាយនិងជឿជាក់ ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌បៃតង ៖ ជាពណ៌ដែលមានទំនាក់ទំនងនឹងធម្មជាតិដូច្នេះវាមិនមានអ្វីចម្លែកនៅពេលពណ៌បៃតងធ្វើឱ្យមនុស្សហាក់ដូចជាមានលក្ខណៈរស់រវើក ។ ប៉ុន្តែពណ៌នេះជួនកាលក៏បង្ហាញភាពមិនទុកចិត្តដោយសារវាប្រហែលជាត្រូវបានភ្ជាប់ជាមួយនឹងការប្រចណ្ឌ ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌ខៀវ ៖ នៅពេលអ្នកស្លៀកញក់ពណ៌ខៀវអ្នកដទៃនឹងយល់ថាអ្នកជាមនុស្សស្មោះត្រង់ និងគួរជាទីទុកចិត្ត ។ ពណ៌ខៀវធ្វើឱ្យអ្នកមើលទៅស្លូតបូតចេះគ្រប់គ្រងអារម្មណ៍បើទោះជាវាបង្ហាញ្ញអំពីស្រងូតស្រងាត់បន្តិច ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌ស្វាយ ៖ ការស្លៀកញក់ពណ៌ស្វាយនឹងនាំឱ្យអ្នកដទៃយល់ថាអ្នកកំពុងតែចង់ឱ្យមានចំណាប់អារម្មណ៍ពីមនុស្សនៅជុំវិញ ។ ពណ៌ស្វាយគឺជាពណ៌របស់ស្តេចដូច្នេះគេពិបាកព្រងើយកន្តើយ ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌ផ្កាឈូក ៖ ពណ៌នេះភាគច្រើនមានទំនាក់ទំនងជាមួយនារីភេទ ។ នៅពេលអ្នកស្លៀកពាក់ពណ៌នេះនោះមាន ន័យថាអ្នកជាមនុស្សបើកចិត្តទូលាយក្តីស្រឡាញ់និងមនោសញ្ចេតនាដល់អ្នកផ្សេង ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌ត្នោត ៖ ការស្លៀកបំញក់នេះនឹងបង្ហាញអំពីភាពចាស់ទុំ នឹងនររបស់អ្នកប៉ុន្តែវាក៏បង្ហាញអំពីកង្វះភាពច្នៃប្រឌិតដែរ ។យ៉ាងនេះក្តីអ្នកនៅតែត្រូវបានគេមើលឃើញថាជាមនុស្សមានមូលដ្ឋានច្បាស់លាស់សមហេតុផលប្រាកដនិយម ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌ស ៖ វាបង្ហាញអំពីភាពស្អាតស្អំនិងស្រស់ស្រាយ ។ សម្លៀកបំពាក់ពណ៌សប្រាប់អ្នករាល់គ្នាថាអ្នកកំពុងស្វែងរកភាពជ្រះថ្លាមិនមានកំហុសឬថាអ្នកមានការយល់ដឹងខ្ពស់អំពីផ្លូវចិត្ត ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌ប្រផេះ ៖ ពណ៌នេះមិនបានធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍ប៉ុន្មាននោះទេ ។ សម្លៀកបំពាក់ពណ៌ប្រផេះបង្ហាញថាអ្នកកំពុងរឹតបន្តឹងភាពសម្ងាត់នៃប្រវត្តិផ្ទាល់ខ្លួននិងផ្ញើសារប្រាប់ថាអ្នកមិនចង់ទទួលបានចំណាប់អារម្មណ៍បើទោះអ្នកដទៃយកចិត្តទុកដាក់លើអ្នក ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ពណ៌ខ្មៅ ៖ មានទំនាក់ទំនងជាច្រើនត្រូវបានភ្ជាប់ជាមួយនឹងពណ៌មួយនេះ ។ ស្លៀកពាក់ពណ៌ខ្មៅមានន័យថាអ្នកជាមនុស្សអាថ៌កំបាំងហើយប្រហែលជាមានបញ្ហាអ្វីមួយឬថាអ្នកស្ថិតក្នុងភាពលំបាក ។ អ្នកដទៃអាចយល់ថាអ្នកជាមនុស្សចាស់ទុំនិងស្មុគស្មាញ ។

ពណ៌​សម្លៀកបំពាក់​ប្រាប់​អ្នក​ពីអ្វី​ខ្លះ ?

ការពិចារណាអំពីពណ៌
លើកក្រោយនៅពេលអ្នកបើកទូខោអាវដើម្បីជ្រើសរើសសម្លៀកបំពាក់ចូរពិចារណាអំពីអត្ថន័យរបស់ឈុតដែលអ្នកបម្រុងនឹងប្រើ ។ តើអ្នកចង់ទទួលបានចំណាប់អារម្មណ៍បែបណាពីអ្នកនៅជុំវិញ ? ជម្រើសរបស់អ្នកអាចធ្វើឱ្យអ្នកដទៃមានឬមិនមានចំណាប់អារម្មណ៍លើរូបអ្នក ។ ប្រសិនចង់ឱ្យអ្នកដទៃផ្លាស់ប្តូរចំណាប់អារម្មណ៍ដំបូងរបស់ពួកគេមកលើអ្នកចូរទិញសម្លៀកបំពាក់ដែលមានពណ៌ផ្សេងៗគ្នាឱ្យបានច្រើនសម្រាប់ប្រើប្រាស់ ៕បុត្រ