លិច​ទូក​នៅ​ម៉ាឡេស៊ីស្លាប់​១៤​នាក់និង​១២​នាក់​កំពុង​បាត់​ខ្លួន

កម្លាំងល្បាតឆ្នេរសមុទ្រម៉ាឡេស៊ីនៅថ្ងៃចន្ទនេះបាននិយាយថាពួកគេប្រមូលបានសពមនុស្ស១៤នាក់ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិចនៅភាគខាងត្បូងរដ្ឋចូហូកាលពីចុងសប្ដាហ៍កន្លងមកនេះ ខណៈដែលមនុស្ស ១២នាក់ទៀតកំពុងបាត់ខ្លួន។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

លិច​ទូក​នៅ​ម៉ាឡេស៊ីស្លាប់​១៤​នាក់និង​១២​នាក់​កំពុង​បាត់​ខ្លួន
(រូបភាពពី CNA)

សារព័ត៌មានម៉ាឡេស៊ីបានរាយការណ៍ថាទូកនោះផ្ទូកមនុស្ស៦២នាក់សុទ្ធតែជាជនជាតិឥណ្ឌូនេស៊ីនិងជាជនអន្តោប្រវេសន៍ខុសច្បាប់។ ទូកនោះបានក្រឡាប់លិចដោយសាររងការបោកបក់ពីរលកធំៗកាលពីរាត្រីថ្ងៃសៅរ៍កន្លងមក។

សារព័ត៌មាន Channel News Asia បានដកស្រង់សម្ដីមន្ត្រីប៉ូលិសម៉ាឡេស៊ីដែលបាននិយាយថារហូតមកដល់ម៉ោង៣រសៀលថ្ងៃនេះអ្នកដំណើរចំនួន៣៤នាក់ត្រូវបានគេជួយសង្គ្រោះក្នុងនោះមានស្ត្រី៨នាក់ ហើយប្រតិបត្តិការស្វែងរកកំពុងបន្ត។

ក្នុងចំណោមអ្នកស្លាប់ដែលត្រូវបានកម្លាំងល្បាតរកឃើញនោះ ជនរងគ្រោះម្នាក់គឺជាស្ត្រីមានផ្ទៃពោះ៧ខែ។

ចំណែកអ្នកដំណើរដែលត្រូវបានជួយសង្គ្រោះនោះត្រូវបានអាជ្ញាធរម៉ាឡេស៊ីប្រគល់ទៅខាងអន្តោប្រវេសន៍នៅរដ្ឋចូហូ។

រដ្ឋចូហូមានឆ្នេរសមុទ្រដ៏វែងនិងមានព្រំដែនទឹកជាប់ជាមួយឥណ្ឌូនេស៊ីដែលធ្វើឲ្យចំណាកស្រុកខុសច្បាប់ ងាយស្រួលចូលទៅក្នុងម៉ាឡេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣នៅតំបន់អាស៊ីអាគ្នេយ៍។ ជនជាតិឥណ្ឌូនេស៊ីប្រហែល២លាននាក់សព្វថ្ងៃនេះកំពុងរស់នៅនិងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី៕

ប្រភព៖ VOD

  • លិច​ទូក​នៅ​ម៉ាឡេស៊ីស្លាប់​១៤​នាក់និង​១២​នាក់​កំពុង​បាត់​ខ្លួន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: