របៀប​ជួយ​សង្គ្រោះ​ពេល​រលាក​ស្បែក​ភ្លាមៗ!

អ្វីទៅជាការរលាកស្បែក? រលាក​គឺជាការ​ប៉ះពាល់​ស្បែក​ដោយសារ​កម្ដៅ (ភ្លើង ពន្លឺព្រះ​អាទិត្យ ផលិត​ផល​គីមី…)។ គេចែក​រលាកជា 2 គឺរលាក​ស្រាល និងរលាកធ្ងន់។ ការរលាក​អាចធ្វើ​ឱ្យលោក​អ្នក​មាន​គ្រោះថ្នាក់ ប្រសិន​បើមិន​បានជួយ​សង្គ្រោះ​ទាន់ពេល​វេលា។

របៀប​ជួយ​សង្គ្រោះ​ពេល​រលាក​ស្បែក​ភ្លាមៗ!

បន្ទាប់ពីយល់អ្វីដែលហៅថាការលាកស្បែករួចហើយ សូម​ស្វែងយល់​ពីការ​ជួយ​សង្គ្រោះ​នៅខាងក្រោម៖

លក្ខណៈ​នៃការ​រលាក

គេចែក​រលាក​ជាពីរ គឺរលាក​ស្រាល​ដែលមាន​ទំហំតូច​ពណ៌ក្រហម​អាច​មាន ឬគ្មាន​ទឹករងៃ។ ចំណែក​រលាកធ្ងន់​មាន​ទំហំធំ មានពង​ទឹក​ច្រើន​នៅលើ​សន្លាក់ នៅលើ​មុខ​នៅជិត​រន្ធ​ធម្មជាតិ មាន​ពណ៌ខ្មៅ​ដូចធ្យូង​ជាដើម។ ការ​រលាកធ្ងន់ធ្ងរ​មួយ​អាច​នាំឱ្យ​មានផល​វិបាក​ច្រើន​ដូចជាការ​ឆ្លងរោគ ឬក៏មាន​សម្លាក​ដែល​នាំ​រំខាន​ដល់​ការ​ធ្វើចលនា។

ការជួយ​សង្គ្រោះ

-នៅគ្រប់​ករណី​ទាំងអស់​នៃការ​រលាក លោកអ្នក​ត្រូវ​ប្រតិបត្ដិ​ជាដំបូង​ដោយ ៖

-ត្រូវ​ស្រោបទឹក​ស្អាត​ត្រជាក់(មិនមែន​ទឹកកក) ដើម្បីបន្ថ​យការឈឺ​ចាប់រយៈ​ពេល 15 នាទី

-ដោះ​នាឡិកា ចិញ្ចៀន ខ្សែដៃ ឬគ្រឿងអលង្ការ មុនកន្លែង​រលាក​នោះហើម។

  1. បើសិន​រលាកធ្ងន់ នោះ​លោកអ្នក​ត្រូវតែ

-ក្រោយពី​ស្រោចទឹក​ដាក់ជន​រងគ្រោះ​ដែល​រលាកឱ្យ​ដេកផ្ងារ ឬផ្អៀង បើ​រលាកខ្នង

-គ្របស្បៃ​ស្អាត​ដែល​ផ្សើមទឹក រួចដាក់​លើកន្លែង​រលាក

-រុំ​កន្លែង​រលាក និង​ក្រណាត់​ស្អាត ដោយ​រឹតមិន​ឱ្យតឹង

-បញ្ជូន​ទៅមណ្ឌល​សុខភាព​ជាបន្ទាន់ ដោយ​តាមដាន​សញ្ញាស្ហុក​(សន្លប់)

-ក្នុង​ករណី​មានសភាព​ស្ហុក ត្រូវកល់​ជើងឱ្យខ្ពស់​ជាងក្បាល និងឱ្យ​ទឹកផឹក​ម្ដងបន្ដិចៗ​ឱ្យបាន​ច្រើនដង។

  1. បើសិនរលាកមិនធ្ងន់ លោកអ្នកត្រូវតែ

-ក្រោយ​ពីស្រោច​ទឹក បើសិន​គ្មានឡើង​ពងទឹក ទុកកន្លែង​រលាក​ឱ្យនៅ​ចំហ

-បើមាន​ពងទឹក ធ្វើការ​រុំថ្នមៗ ដើម្បី​ការពារ​កន្លែង​ពងទឹក

-ត្រួត​ពិនិត្យ​សញ្ញា​ឆ្លងរោគ

-សួរ​ជនរងគ្រោះ​ពីការចាក់​ថ្នាំបង្ការ​តេតាណូស

-ក្រៅ​ពីនេះ​លោកអ្នក​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ​ដោយ ៖

-ហាម​បំបែក​ពងទឹក

-ហាមលាប​ថ្នាំក្រមួន ឬវត្ថុអ្វី​ដែលមិនមែន​ជាឱសថ​វេជ្ជសាស្ដ្រ ដូចជា​អំបិល ថ្នាំដុស​ធ្មេញ អាចម៍គោ ទឹកត្រី ទឹកឃ្មុំ ជាដើម។

របៀប​ជួយ​សង្គ្រោះ​ពេល​រលាក​ស្បែក​ភ្លាមៗ!

ជា​ការពិត​ពេលខ្លះ​រលាក​ជាលក្ខណៈ​សាមញ្ញ​មួយដែល​លោកអ្នក​តែងតែ​ជួបប្រទះ។ ផ្ទុយទៅវិញ​ប្រសិនបើ​មាន​ការរលាកនោះ លោកអ្នក​ត្រូវតែ​ចេះ​បែងចែក​អំពី​លក្ខណៈ​នៃការ​រលាក ដើម្បី​ជាការ​ងាយស្រួល​ដល់ការ​ជួយ​សង្គ្រោះ។ ក្នុង​ករណី​ដែលលោកអ្នក​ពុំមាន​ភាពជឿជាក់​គ្រប់គ្រាន់ សូមធ្វើ​យ៉ាងណា​ដើម្បី​បញ្ជូន​ជនរង​គ្រោះមក​កាន់មន្ទីរ​ពេទ្យ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​ជួយ​សង្គ្រោះ​ពេល​រលាក​ស្បែក​ភ្លាមៗ!

  • ដោយ: Hong
  • 8:47 AM, 20 May
  • ប្រភព: Health Cambodia
  • Tag: សុខភាព