អ្នកកាសែត​កម្ពុជា​៣​រូប ចូលរួម​វេទិកា​សហប្រតិបត្តិការ​សារព័ត៌​មាននៅ​ប៉េកាំង​ និពន្ធដោយ : People’s Daily       July-25-2016, 10:39 pm         140

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកកាសែត​កម្ពុជា​៣​រូប ចូលរួម​វេទិកា​សហប្រតិបត្តិការ​សារព័ត៌​មាននៅ​ប៉េកាំង​​សារព័ត៌មាន​ចិន People’s Daily និង Global Times កំពុង​រៀបចំ​វេទិកា​សំខាន់​ពីរ​នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ អ្នកកាសែត​ខ្មែរ​៣​រូប គឺ​លោក ខ្វៃ អាទិ​ត្យា អគ្គនាយករង​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា លោក Mohan Bandam បណ្ណាធិការ​នៃ​សារព័ត៌មាន Khmer Times និង​លោក លាង ដឺ​លុច អគ្គនាយករង​ប្រតិបត្តិ​នៃ​សារព័ត៌មាន​ថ្មីៗ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​វេទិកា​ទាំងពីរ​នេះ ដែល​កំពុង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៧ ខែកក្កដា​នេះ​។​

​វេទិកា​សហប្រតិបត្តិកា​រ​សារព័ត៌មាន​អាស៊ាន​បូក​៣ និង វេទិកា​សហប្រតិបត្តិកា​រ​សារព័ត៌មាន​ស្តីពី​«​គំនិត​ផ្តួចផ្តើម​វិថី និង​ខ្សែក្រវ៉ាត់​» កំពុង​ប្រព្រឹត្តទៅ​នៅក្នុង​ទីក្រុង​ប៉េកាំង ដោយមាន​ការចូលរួម​ពី​អ្នកកាសែត និង​ម្ចាស់​ក្រុមហ៊ុន​ព័ត៌មាន​ចំនួន​២៤០​រូប ដែល​មកពី​២១៤​អង្គភាព​ព័ត៌មាន​នៃ​ប្រទេស​ចំនួន​១០១ លើ​ពិភពលោក​។​

​វេទិកា​សហប្រតិបត្តិកា​រ​សារព័ត៌មាន​ឆ្នាំ​២០១៦ (2016 Media cooperation Forum) នឹងត្រូវ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​ការរំពឹងទុក​នៃ​សហប្រតិបត្តិការ​ថ្មី​៖ ឆ្ពោះទៅ​វាសនា​រួម​នៃ​សហគមន៍​មួយ​» ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៨ ខែកក្កដា​នេះ​។ មន្ត្រី​អ្នករៀបចំ​វេទិកា​ពិភពលោក​មួយ​នេះ​បាន​ពន្យល់ថា ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​វេទិកា​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ឲ្យ​ចូលរួម​ជជែក​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម វិថី និង​ខ្សែក្រវ៉ាត់ និង​ការផ្លាស់ប្តូរ​នៅក្នុង​ឧស្សាហកម្ម​សារព័ត៌មាន​។​
អ្នកកាសែត​កម្ពុជា​៣​រូប ចូលរួម​វេទិកា​សហប្រតិបត្តិការ​សារព័ត៌​មាននៅ​ប៉េកាំង​ និពន្ធដោយ : People's Daily       July-25-2016,  10:39 pm         140

​មន្ត្រីជាន់ខ្ពស់​អ្នករៀបចំ​វេទិកា​នេះ​មួយរូប​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី នឹងត្រូវ​បកស្រាយ​កាន់តែ​ច្បាស់លាស់​តាមរយៈ​អ្នកសារព័ត៌មាន​។ ហើយ​តាមរយៈ​ការសន្ទនា​បែប​ស្ថាបនា និង​ដោយ​ចំហរ អង្គភាព​ព័ត៌មាន​ដែល​មកពី​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក ក៏​កាន់តែ​យល់​គ្នា ហើយ​និង​អាច​ពិភាក្សាគ្នា​អំពី​ឧបសគ្គ​ថ្មី​ក្នុង​យុគសម័យ​នៃ​ការវិវត្ត​ផ្នែក​សារព័ត៌មាន​»​។​

​គួរ​បញ្ជាក់ថា គំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់ និង​វិថី គឺជា​ផែនការ​របស់​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​វិថី​សូត្រ និង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​២១ ដែល​ត្រូវបាន​ស្នើឡើង​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​។ «​វេទិកា​អន្តរជាតិ​នេះ​នឹង​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព​ស្តីពី​ផែនការ​របស់​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​វិថី​សូត្រ និង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​២១​នេះ​។ តាមរយៈ​ការពិភាក្សា​នៅក្នុង​វេទិកា​នោះ តំណាង​សារព័ត៌មាន​ពី​ក្នុង​ពិភពលោក​នឹង​ទទួលបាន​ព័ត៌មាន​ផ្លូវការ​យ៉ាងច្រើន​អំពី​ការអភិវឌ្ឍន៍​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​»​។ នេះ​ជាការ​អះអាង​របស់​មន្ត្រី​ដដែល​៕