ការអប់រំ​ពីសា​សនា​និង​វប្បធម៌​អាស៊ាន​ជួយ​ទប់ស្កាត់​ហិង្សា​ជ្រុលនិយម​និង​ភេរវកម្ម​ និពន្ធដោយ : ថ្មីៗ       July-25-2016, 10:59 pm         160

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការអប់រំ​ពីសា​សនា​និង​វប្បធម៌​អាស៊ាន​ជួយ​ទប់ស្កាត់​ហិង្សា​ជ្រុលនិយម​និង​ភេរវកម្ម​​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ឯកភាពគ្នា​ជំរុញ​ការដោះស្រាយ​ឬ​សគល់​នៃ​អំពើហិង្សា​ជ្រុលនិយម និង​ចលនា​ភេរវកម្ម ក៏ដូចជា​ការផ្សាយ​មនោ​គម​ន៍​វិជ្ជា​ជ្រុលនិយម តាមរយៈ​ការបន្ត​កិច្ចសហប្រតិបត្តិការ​និង​ពង្រឹង​ការអប់រំ​ពី​វប្បធម៌​និង​សាសនា ក៏ដូចជា​អនុវត្ត​បទបញ្ញត្តិ​ប្រឆាំង​ភេរវកម្ម​អាស៊ាន​ដែលមាន​ស្រាប់​។

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី ៤៩ នៅ​ប្រទេស​ឡាវ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​១០ បាន​ព្រមព្រៀងគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ ពង្រឹង​វិធាន​ការអប់រំ​ពាក់ព័ន្ធ​ផ្នែក​វប្បធម៌ និង​សាសនា រួមទាំង​បន្ត​អនុវត្ត​រាល់​បទបញ្ញត្តិ​ពាក់ព័ន្ធ​ការប្រឆាំង​ភេរវកម្ម​របស់​អាស៊ាន​និង​អង្គការសហប្រជាជាតិ​ផង​។

​យោងតាម​សេចក្តីថ្លែងការណ៍​រួម​ចេញផ្សាយ​ថ្ងៃ ២៥ ខែកក្កដា​នេះ អាស៊ាន​ទទួលស្គាល់ថា  ការលើក​ស្ទូ​យ​អប់រំ​តាម​សាលា​និង​បង្កើត​ចំណេះដឹង​និង​ការយល់ដឹង​ពី​ភាព​ចម្រុះ​សាសនា និង​វប្បធម៌​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​វប្បធម៌​សន្តិភាព​មាន​តួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​និង​ទប់ស្កាត់​ហិង្សា​ជ្រុលនិយម ក៏ដូចជា​ចលនា​ភេរវកម្ម​ផងដែរ​។ ដែល​វិធានការ​នេះ​ជា​ដំណោះស្រាយ​វែងឆ្ងាយ​។

​ដើម្បី​សម្រេចបាន វា​ពឹង​ផ្អែកលើ​ការដាក់បញ្ចូល​បញ្ហា​ខាងលើ​ក្នុង​ប្រព័ន្ធ​អប់រំ និង​យុទ្ធសាស្ត្រ​ក្នុងការ​បង្រៀន ហើយ​វា​ក៏​ត្រូវការ​ការចូលរួម​របស់​គ្រូបង្រៀន ក៏ដូចជា​អ្នកពាក់ព័ន្ធ​និង​មាន​សិទ្ធិ​សម្រេច​ក្នុង​វិស័យ​អប់រំ​ជាដើម​ដែរ​។​

​ក្រៅពី​ការលើកស្ទួយ​វិស័យ​អប់រំ​ដើម្បី​ប្រឆាំង​ហិង្សា​ជ្រុលនិយម​និង​ភេរវកម្ម  សេចក្តីថ្លែងការណ៍​ដដែល​នេះ​មាន​បញ្ជាក់​ច្បាស់​ថា អាស៊ាន​អំពាវនាវ​ឲ្យ​សមាជិក​ទាំងអស់​និង​ភាគី​ពាក់ព័ន្ធ​ចាប់ផ្តើម​បង្កើត​យន្តការ​តំបន់ ដើម្បី​ជំរុញ​ឲ្យ​មានការ​ការអត់អោន អធ្យាស្រ័យ​ឲ្យ​គ្នា គោរព​ចម្រុះ​ភាព​នៃ​វប្បធម៌ សាសនា និង​លើកកម្ពស់​គំនិត​និយម​កណ្តាល​។ ហើយ​ចំណុច​ទាំងនេះ​មានចែង​ក្នុង​សេចក្តីថ្លែងការណ៍ Langkawi ស្តីពី​ចលនា​សកល​នៃ​អ្នក​មិន​ជ្រុលនិយម​ផងដែរ​។

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ឡើងវិញ​ក្នុងការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អនុសញ្ញា​ស្តីពី​ការប្រឆាំង​ភេរវកម្ម និង​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​ក្នុងការ​ប្រឆាំង​ភេរវកម្ម​ផងដែរ​នៅពេល​ខាងមុខ​៕