ឈ្មោះ សំរិទ្ធ ចាន់ ឈ្មួញជួញឈើ ល្បីឈ្មោះ នៅខេត្តក្រចេះ បើកឡានស្រវឹងជោគព្រលះជាមួយរថយន្តយីឌុប ប៊ិស្លាប់

ខេត្តក្រចេះ ​៖ កាលពីវេលាម៉ោង ជិត១២យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ឈ្មួញ​រកស៊ី​ឈើខុសច្បាប់​ម្នាក់ បើករថយន្ត​ម៉ាក តា​កូម៉ា ទាំង​ស្រវឹង​ជោគជាំ ព្រលះ​ជាមួយ​រថយន្ត​យី​ឌុប ឈប់តាមចិញ្ចើមថ្នល់ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ទាំង​កណ្ដាលអធ្រាត្រ​។

​ប្រភពនៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនកើតហេតុ បុរសឈ្មោះ សំរិទ្ធ ចាន់ អាយុជាង ៥០ឆ្នាំ រស់នៅភូមិព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ បានបើករថយន្ត ម៉ាក តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AC-4449 ទាំងស្រវឹងជោគជាំចេញពីកន្លែងផឹកនៅផ្ទះស្រីស្នេហ៍ក្បែរនោះ ក្នុងល្បឿនយ៉ាងលឿន បានបុករះគូទរថយន្តយីឌុប ដឹកធ្យុងមួយគ្រឿង ដែលឈប់នឹងនៅមួយកន្លែង នៅលើចឹញ្ចើមផ្លូវជាតិលេខ ៧អា ត្រង់ចំនុចកើតហេតុខាងលើ បណ្តាលអោយរថយន្តខ្ទេច​មុខ ម្ចាស់រងរបួសធ្ងន់ប៊ិស្លាប់ ប៊ិរស់  ចំណែក​អ្នកបើកបរ​រថយន្ត​យី​ឌុប​មិន​ស្គាល់​អត្ត​សញ្ញាណ បាន​រត់​គេចខ្លួនបាត់ ។​

ក្រោយពី​កើតហេតុ ប៉ូលីសចររាចរណ៍​បាន​វាស់វែង​និង​យក​រថយន្ត​ទាំង​២ ទៅ​រក្សាទុករង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ​៕

ឈ្មោះ សំរិទ្ធ ចាន់ ឈ្មួញជួញឈើ ល្បីឈ្មោះ នៅខេត្តក្រចេះ បើកឡានស្រវឹងជោគព្រលះជាមួយរថយន្តយីឌុប ប៊ិស្លាប់