ចំណូល​អ្នក​ឌីហ្សាញ​ក្រាហ្វិក​នៅ​ឥណ្ឌា​ ខុស​ប្លែក​ពី​កម្ពុជា​យ៉ាង​ណា?

កន្លង​មក​ប្រិយមិត្ត​​ប្រហែល​ជា​បាន​ដឹង​រួច​មក​ហើយ​ពី​ចំណូល​របស់​អ្នក​ឌីហ្សាញ​ក្រាហ្វិក​នៅ​ប្រទេស​មហាអំណាច​ដូច​ជា​អាមេរិក​ ដែល​ចំណូល​គឺ​ខ្ពស់​ខ្លាំង​បើ​ប្រៀប​នឹង​ប្រទេស​កម្ពុជា។ ថ្ងៃ​នេះ​មក​តាម​ដាន​ចំណូល​នៅ​​ទីផ្សារ​ប្រទេស​ឥណ្ឌា​វិញ​ម្ដង​ ថា​តើ​ខុស​ប្លែក​ពី​កម្ពុជា​​យ៉ាង​ណា​ដែរ។

 

ចំណូល​អ្នក​ឌីហ្សាញ​ក្រាហ្វិក​នៅ​ឥណ្ឌា​ ខុស​ប្លែក​ពី​កម្ពុជា​យ៉ាង​ណា?

 

@ ទី​ក្រុង​ញូដេលី

 

-​ប្រាក់​ចំណូល​ជា​មធ្យម៖​ ២៥៨ ៥៨៥ រូពី​ឥណ្ឌា​ (ប្រមាណ​ ៣ ៨៤៤ ដុល្លារ) ក្នុង​មួយ​ឆ្នាំ

-មុខ​ជំនាញ​ដែល​​ជួយ​បង្កើន​កម្រៃ​​ឲ្យ​កាន់​តែ​ច្រើន៖​​ Adobe Photoshop, Adobe InDesign, Adobe Illustrator, Adobe Flash និង​ Graphic Design

 


@ ទីក្រុង​ Gurgaon

 

-​ប្រាក់​ចំណូល​ជា​មធ្យម៖​ ៣៥៦ ០៦៥ រូពី​ឥណ្ឌា​ (ប្រមាណ​ ៥ ២៩៤ ដុល្លារ) ក្នុង​មួយ​ឆ្នាំ

​​-មុខ​ជំនាញ​ដែល​​ជួយ​បង្កើន​កម្រៃ​​ឲ្យ​កាន់​តែ​ច្រើន៖​​ Adobe Photoshop (ចំណេះ​ដឹង​ជ្រៅ), Adobe InDesign, Adobe Flash និង​ Graphic Design

 

@ ទីក្រុង​ Bengaluru

 

-​ប្រាក់​ចំណូល​ជា​មធ្យម៖ ២៩១ ០១០ រូពី​ឥណ្ឌា​ (ប្រមាណ​ ៤ ៣២៦ ដុល្លារ) ក្នុង​មួយ​ឆ្នាំ

-មុខ​ជំនាញ​ដែល​​ជួយ​បង្កើន​កម្រៃ​​ឲ្យ​កាន់​តែ​ច្រើន៖​​ សម្រាប់​រយៈ​ពេល​ ៥-១០ ឆ្នាំ​ដំបូង​​ប្រាក់​ចំណូល​ក្នុង​មុខ​តំណែង​កើន​ឡើង​យ៉ាង​ខ្លាំង

 

@ ទីក្រុង​មុម​ប៉ៃ

 

​​​​-ប្រាក់​ចំណូល​ជា​មធ្យម៖ ២៤៨ ១២១ រូពី​ឥណ្ឌា​ (ប្រមាណ​ ៣ ៧០៤ ដុល្លារ) ក្នុង​មួយ​ឆ្នាំ

-មុខ​ជំនាញ​ដែល​​ជួយ​បង្កើន​កម្រៃ​​ឲ្យ​កាន់​តែ​ច្រើន៖​​ Adobe InDesign, Adobe Photoshop, Adobe After Effects, FCP, Adobe Flash និង​ Adobe Illustrator

 

@ ទីក្រុង​ Cehnnai

 

-​​​ប្រាក់​ចំណូល​ជា​មធ្យម៖ ២៣៤ ៤១៥ រូពី​ឥណ្ឌា​ (ប្រមាណ​ ៣ ៤៨៥ ដុល្លារ) ក្នុង​មួយ​ឆ្នាំ

-មុខ​ជំនាញ​ដែល​​ជួយ​បង្កើន​កម្រៃ​​ឲ្យ​កាន់​តែ​ច្រើន៖​​ ​បទ​ពិសោធន៍​ជា​ចំណែក​​ដ៏​ធំ​មួយ​​ជួយ​ឲ្យ​ចំណូល​បាន​ខ្ពស់

 

@ ទីក្រុង​ Hyderabad ​

 

​​-ប្រាក់​ចំណូល​ជា​មធ្យម៖ ២៣៤ ២៥៦ រូពី​ឥណ្ឌា​ (ប្រមាណ​ ៣ ៤៨៣ ដុល្លារ) ក្នុង​មួយ​ឆ្នាំ

-មុខ​ជំនាញ​ដែល​​ជួយ​បង្កើន​កម្រៃ​​ឲ្យ​កាន់​តែ​ច្រើន៖​​ ​Adobe InDesign​ និង​ Graphic Design

 

@ ទីក្រុង​ NOIDA

 

​-ប្រាក់​ចំណូល​ជា​មធ្យម៖ ២៣២ ២៥៧ រូពី​ឥណ្ឌា​ (ប្រមាណ​ ៣ ៤៥៣ ដុល្លារ) ក្នុង​មួយ​ឆ្នាំ

-មុខ​ជំនាញ​ដែល​​ជួយ​បង្កើន​កម្រៃ​​ឲ្យ​កាន់​តែ​ច្រើន៖​​ ​មិន​បាន​បញ្ជាក់

 

ចុច​អាន៖ វិធី​ធ្វើ​ឲ្យ Google អនុញ្ញាត​ដាក់ Adsense លើ Blog

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ cgfrog