អ្នក​គាំទ្រ​ស្លឈាម​ព្រោះ​ក្រុម​ចម្រៀង​ចិន​លួច​ក្លែង​បន្លំ WINNER ទាំង​ស្រុង

អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង WINNER កំពុង​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ក្រុម​ចម្រៀង​ចិន​មួយ​កំពុង​លួច​ចម្លង​ពួក​គេ​ពី​ដើម​ដល់​ចប់។

 

អ្នក​គាំទ្រ​ស្លឈាម​ព្រោះ​ក្រុម​ចម្រៀង​ចិន​លួច​ក្លែង​បន្លំ WINNER ទាំង​ស្រុង

 

ថ្មី​ៗ​នេះ ក្រុម​ចម្រៀង​ចិន​មួយ​ក្រុម​ចម្រៀង​ចិន​​សមាជិក​​៥នាក់មួយ​​ក្រុម កំពុង​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ប្រុស WINNER ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ក្រុម​គ្មាន​កេរ្តិ៍​ឈ្មោះ​មួយ​នេះ​បាន​លួច​ចម្លង​តារា​ចម្រៀង​របស់​ផលិតកម្ម YG ទាំង​ស្រុង។ ជាក់​ស្ដែង​ក្រុម​ចម្រៀង​មិន​ស្គាល់​ប្រភព​ច្បាស់​លាស់​នេះ​បាន​លួច​ចម្លង WINNER តាំង​ពី​ម៉ូដ​សំលៀក​បំពាក់ ស្ទីល​សក់ និង​ការ​ផាត់មុខ​​ជា​ដើម។ សូម្បី​ស្ទីល​ថត​រូប​របស់​ពួក​គេ​ក៏​ដូច​នឹង​ម្ចាស់​បទ “Sentimental” ផង​ដែរ។ មិន​ត្រឹម​តែ​លួច​ចម្លង​នោះ​ទេ ក្រុម​ចម្រៀង​ខាង​លើ​ក៏​បាន​ប្រារព្ធ​ការ​ប្រគំ​តន្ត្រី​មួយ​ផង​ដែរ ដោយ​ពួក​គេ​បាន​អះអាង​ថា​ខ្លួន​ជា​ក្រុម​ចម្រៀង WINNER មក​ពី​ផលិតកម្ម YG។ ទាក់ទិន​នឹង​រឿងរ៉ាវ​ខាង​លើ YG Entertainment ដែល​ជា​ក្រុមហ៊ុន​តំណាង​របស់ WINNER មិន​ទាន់​បាន​មាន​យោបល់​អ្វី​នោះ​ឡើយ៕

 

អ្នក​គាំទ្រ​ស្លឈាម​ព្រោះ​ក្រុម​ចម្រៀង​ចិន​លួច​ក្លែង​បន្លំ WINNER ទាំង​ស្រុង

 

អ្នក​គាំទ្រ​ស្លឈាម​ព្រោះ​ក្រុម​ចម្រៀង​ចិន​លួច​ក្លែង​បន្លំ WINNER ទាំង​ស្រុង

 

ចុចអាន៖តារា​ម៉ូដែល​បង្អួត​ដើម​ទ្រូង​ធំ​ចង់​ផ្ទុះ​ក្រោយ​វះកាត់​៨​ដង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop