​ភាពយន្ត​​ BIGBANG មាន​អ្នក​មើល​ដល់​ជាង​​១០​លាន​ដង​នៅ​ចិន​ត្រឹម​១៨​ម៉ោង

“BIGBANG MADE” ដែល​ជា​ភាពយន្ត​​​រំឭក​ការ​បង្កើត​ក្រុម​រយៈ​ពេល​១០​ឆ្នាំ​របស់ BIGBANG ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុង​ប្រទេស​ចិន បន្ទាប់​ដាក់​ឲ្យ​មើល​តាម​អនឡាញ​ថ្ងៃ​ដំបូង។

 

​ភាពយន្ត​​ BIGBANG មាន​អ្នក​មើល​ដល់​ជាង​​១០​លាន​ដង​នៅ​ចិន​ត្រឹម​១៨​ម៉ោង

 

​ត្រឹម​រយៈពេល​៣​ម៉ោង​​នៃ​ការ​បញ្ចេញ​លើ​វិបសាយ​របស់​ចិន  Tencen កាល​ពី​យប់​​ទី ២៤​ឈាន​​ចូល​២៥​ ខែ កក្កដា​​ “BIGBANG MADE” មាន​អ្នក​ចូល​មើល​៨​លាន​ដង។ ដោយ​​នៅ​ម៉ោង​ ៦:២០ ល្ងាច​​ថ្ងៃ​ទី ២៥ ភាពយន្ត​នេះ​កើន​អ្នក​មើល​ដល់​ ១០ ២៤០ ០០០​ដង​ឯណោះ។

 

ចំពោះ​ភាពយន្ត “BIGBANG MADE”​ បាន​​ដាក់​បញ្ចាំង​លើក​ដំបូង​ក្នុង​រោងកុន​​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ហើយ​ទាក់ទាញ​អ្នក​ទស្សនា​បាន​តែ​ ៥៥ ២៤១​នាក់​ប៉ុណ្ណោះ។ ដើម្បី​អបអរ​ខួប​១០​ឆ្នាំ ក្រុម BIGBANG នឹង​ធ្វើ​ការ​ប្រគំតន្ត្រី​រំឭក​អនុស្សាវរីយ៍​​ឈ្មោះ​ថា “BIGBANG The Concert-0.TO.10” នៅ​ថ្ងៃ​ទី ២០ ខែ សីហា​នៅកីឡាដ្ឋាន Seoul World Cup Stadium៕

 

​ភាពយន្ត​​ BIGBANG មាន​អ្នក​មើល​ដល់​ជាង​​១០​លាន​ដង​នៅ​ចិន​ត្រឹម​១៨​ម៉ោង

 

TRAILER នៃ​រឿង “BIGBANG MADE”

 

 

ចុចអាន៖Big Bang ​រក​ចំណូល​​បាន​ច្រើន​ជាង​ក្រុម Maroon 5 ទៅទៀត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi