ទាំងនេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​អ្នក​ឈឺ​ស្មា​

    ​ថ្ងៃ​ដ៏​ល្អ​បំផុត​គឺ​នៅពេលដែល​អ្នក​ផ្ដេកខ្លួន​នៅលើ​គ្រែ និង​ឱ្យ​សាច់ដុំ​របស់​អ្នក​សម្រាក​។ ប៉ុន្ដែ​បន្ទាប់មក​ស្មា​របស់​អ្នក​ចាប់ផ្ដើម​ឈឺ ហើយ​ឥឡូវ​អ្នក​មិនអាច​សម្រាក​បាន​ស្រួល​នោះទេ ឬក៏​ប្រសិនបើ​ការឈឺ​ស្មា​នេះ​រឹតតែ​ខ្លាំង អ្នក​ច្បាស់​ជា​មិនអាច​សម្រាក​បាន​នោះឡើយ​។​

​    ​* កត្តា​ធម្មតា​
​    ​មិនមែន​ឈឺ​ស្មា​សុទ្ធតែ​បណ្តាលមកពី​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ​អ្វី​នោះទេ វា​អាច​បណ្ដាលមកពី​បញ្ហា​ទូទៅ​របស់​អ្នក​។ ភាគច្រើន​ការឈឺ​ស្មា​របស់​អ្នក គឺ​បណ្ដាលមកពី​គាប​សរសៃប្រសាទ ឬក៏​កន្លែង​គេង​របស់​អ្នក​មិន​ត្រឹមត្រូវ​។ ដើម្បី​កាត់បន្ថយ​ការឈឺ​ស្មា​ក្នុងករណីនេះ អ្នក​អាច​រក​ដំបូន្មាន​ពី​វេជ្ជបណ្ឌិត​អំពី​លំ​ហាត់ប្រាណ​រាងកាយ ដើម្បីឱ្យ​សរសៃ​ដើរ​ស្រួល​។​

​    ​* មូលហេតុ​វេជ្ជសាស្ត្រ​
​    ​នៅពេលដែល​ឈឺ​ស្មា​របស់​អ្នក​ញឹកញាប់​និង​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក បន្ទាប់មក​អ្នក​គួរ​ពិចារណា​ពិនិត្យ​សុខភាព​ដើម្បី​រកមើល​រោគសញ្ញា​នៃ​ជំងឺ​នេះ​ឱ្យបាន​ជាមុន ចៀស​វា​ក្លាយជា​អាកា​រៈ​រ៉ាំរ៉ៃ​។​

​    ​* សម្ពាធ និង​ការប្រើប្រាស់​កម្លាំង​ហួស​ខ្លាំងពេក​
​    ​នៅពេលដែល​សាច់ដុំ​របស់​អ្នក​បាន​ទាញយារ​ខ្លាំង​នៅ​ចំណុច​ណាមួយ ជាហេតុ​ធ្វើឱ្យ​របួស​ជាលិកា​សាច់ដុំ ឬក៏​របួសធ្ងន់ ហើយ​ជាលិកា​ផ្សេងទៀត​នឹង​ទៅ​រុំ​នៅ​តំបន់​នោះ​។​

​    ​មូលហេតុ​នេះ​អាច​កើតឡើង​តាមរយៈ​សកម្មភាព ដែល​អ្នក​បាន​ប្រើ​សាច់​លើស​កំណត់ ឬក៏​សកម្មភាព​ដដែលៗ​ដែល​អាច​ឱ្យមាន​របួស​សន្លាក់​ស្មា​។​

​    ​**** ផលប៉ះពាល់​
​    ​ឈឺ​ស្មា​អាច​បណ្ដាលឱ្យ​របួស ដោយសារ​ការ​លាក​ជាលិកា​នៅ​ជុំវិញ​។ ការ​រលាក​នេះ​នឹងត្រូវ​ការ​ពេល​ពីរ​បី​ថ្ងៃ​ដើម្បី​ស្ដារ​ការ​រលាក​ឡើងវិញ ហើយ​វា​នឹង​ជួសជុល​ដោយ​ខ្លួន​វា​។​

​    ​ការឈឺ​ស្មា​អាច​បណ្ដាលមកពី​អ្នក​គេង​មិនត្រូវ​ទំនងជា​ពិសេស​នៅពេល​យប់​។ បើ​អ្នក​គេង​ចំហៀង​ពេល​ថ្ងៃ​ប្រហែលជា​មិនសូវ​ឈឺ​ទេ​ពេល​ក្រោក​ឡើង ប៉ុន្ដែ​ប្រសិនបើ​អ្នក​គេង​ចំហៀង​ពេញ​មួយ​យប់ ការឈឺ​ស្មា​នឹង​កើតឡើង​៕