ទម្លាប់ ដែល​ងាយ​ធ្វើ​ឲ្យ​ឆាប់​មាន​ជំងឺ​

ទម្លាប់ ដែល​ងាយ​ធ្វើ​ឲ្យ​ឆាប់​មាន​ជំងឺ​


ទម្លាប់ ដែល​ងាយ​ធ្វើ​ឲ្យ​ឆាប់​មាន​ជំងឺ​

​ការថែរក្សា​សុខភាព ឲ្យបាន​ល្អ​គ្រប់ពេល គឺជា​រឿង​ស្រួល​ណាស់​។ យើង​អាច​ហាត់ប្រាណ​រាល់ថ្ងៃ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ឬ​យើង​នៅតែ​អាច​ធ្វើឲ្យ​រាងកាយ​នៅត្រ​ជា​ក់ ទោះបីជា​កំពុង​តែ​មាន ជំងឺ​ធ្ងន់ធ្ងរ​ហើយ​ក៏​ដោយ​។ មនុស្ស​ភាគច្រើន​ជឿថា វិធីសាស្ត្រ​ដ៏​សំខាន់ ដើម្បី​ថែរក្សា​រាងកាយ ឲ្យមាន​សុខភាព​ល្អ​នោះ គឺ​តាមរយៈ​ការ​ហាត់ប្រាណ និង​ប្រើ​ថ្នាំ​បំប៉ន​។ យ៉ាងណាមិញ បើសិនជា​ធ្វើ​វា​ជ្រុល​ពេក គឺ​ធ្វើឲ្យ​មាន​ជំងឺ​វិញ​បាន​ដែរ​។ មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ខ្លះ ដែល​យើង​កំពុងតែ​ធ្វើ ហើយក៏​មិន​បានដឹងថា វា​អាច​នឹង​ធ្វើឲ្យ​យើង​មាន​ជំងឺ​ដែរ ដូច្នេះ តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះ​ទៅ​?

កង្វះ​ការ​ញ៉ាំ​អាហារ​ផ្សេងៗ​គ្នា​
អ្នក​ប្រហែលជា​ញ៉ាំ អាហារ​ផ្តល់​សុខភាព​រាល់ថ្ងៃ ប៉ុន្តែ ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ប្រភេទ​ដូចៗ​គ្នា​រាល់ថ្ងៃ​ពេក អាច​នឹង​បណ្តាល​ឲ្យ​ងាយ​កើត​ជំងឺ​បាន​។ រាងកាយ​មនុស្ស​យើង ត្រូវការ​វីតាមីន និង​ជាតិ​រ៉ែ​ខុសៗ​គ្នា ទើប​ធ្វើការ​បាន​ល្អ​។ ប្រព័ន្ធ​ភាពស៊ាំ ពិត​ផ្អែកទៅលើ​ជីវជាតិ​ច្រើន ទើប​ធ្វើការ​បាន​ល្អ​។ ជីវជាតិ​ទាំងនេះ ក៏​ដើរ​តួនាទី​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​ផងដែរ​។ ជាក់ស្តែង អ្នក​ដែល​ខ្វះ​វីតាមីន​ក្នុង​ខ្លួន គឺ​ងាយ​នឹងមាន ការបង្ក​រោគ​ក្នុង​ខ្លួន​ណាស់ ព្រោះ​រាងកាយ​មិន​អាច​ផលិត កោសិកា​គ្រាប់​ឈាម​សបាន​។ វីតាមីន E ជួយ​បង្ការ​ជំងឺ​នៅ​ផ្លូវដង្ហើម​។ ដូច្នេះ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ ត្រូវតែ​មាន​ការទទួល​ទាន អាហារ​ច្រើន​ប្រភេទ ដែល​មាន​ជីវជាតិ​ខុសៗ​គ្នា​ឲ្យបាន​ច្រើន​។

នៅក្នុង​ផ្ទះ​
មនុស្ស​ជាច្រើន​ជឿថា ការ​នៅ​ក្នុងផ្ទះ អាច​ជួយ​កាត់បន្ថយ ឱកាស​កើត​ជំងឺ​បាន​។ អ្នក​នឹង​មិន​ងាយ មាន​ការបង្ក​រោគ​ដោយ​វីរុស ដោយសារតែ​មាន​មនុស្ស​ជុំវិញ​ខ្លួន​ច្រើន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​រស់នៅ​ក្នុង​ពេលវេលា​មួយ ដែល​អាច​ធ្វើ​រឿង​ទាំងអស់​ក្នុង​ផ្ទះ​បាន ហើយក៏​មិន​បាច់​ទៅ​ណា​ច្រើន​ដែរ​។​មនុស្ស​មួយចំនួន​ចូលចិត្ត​ធ្វើការ​នៅផ្ទះ និង​ចំណាយពេល​នៅក្នុង​ផ្ទះ​ច្រើន​បំផុត​។ ប៉ុន្តែ បើសិន​ជា​អ្នក ចំណាយ​ពេលវេលា​ពីរ​បី​នាទី ចេញ​ទៅ​ក្រៅ​ផ្ទះ ដើម្បី​ប៉ះ​ពន្លឺព្រះអាទិត្យ​ខ្លះ ក៏​គ្មាន​អ្វី​ជា​បញ្ហា​ដែរ​។ មែន​ហើយ មនុស្ស​ភាគច្រើន ត្រូវការ​ពន្លឺព្រះអាទិត្យ ដើម្បី​ផលិត​វីតាមីន D ក្នុង​ខ្លួន​បាន​។ វីតាមីន​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ថា មាន​ប្រយោជន៍​ដល់ ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ឆ្អឹង​រឹងមាំ​។ ដូច្នេះ ដើម្បី​កុំឲ្យ​រាងកាយ ខ្វះ​វីតាមីន​មួយ​នេះ យ៉ាងហោចណាស់ អ្នក​គួរតែ​ដើរចេញ​ទៅ​ខាងក្រៅ​ផ្ទះ ១៥ នាទី​នៅ​ពេល​ព្រឹក​ទៅ​។

មិន​ញ៉ាំ​អាហារ​ពេលព្រឹក​
វា​គឺជា​ទម្លាប់​ញឹកញាប់​មួយ ដែល​មនុស្ស​យើង​ភាគច្រើន​តែងតែ​ធ្វើ​។ ពេលព្រឹក គឺជា​រឿង​ច្របូកច្របល់​មួយ ជាពិសេស អ្នក​ដែល​រស់នៅ​ក្នុង​របៀប​រស់នៅ មមារ​ញឹក​ច្រើន ប៉ុន្តែ អាហារ​ពេលព្រឹក គឺជា​រឿង​សំខាន់ ដែល​អាច​ជួយ​ឲ្យ​អ្នក មាន​សុខភាព​ល្អ​បាន​។ អាហារ​ផ្តល់​សុខភាព សម្រាប់​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​អាច​ជួយ​បង្កើន​ថាមពល​រាងកាយ ប្រព័ន្ធ​ភាពស៊ាំ និង​មិន​ងាយ​ឃ្លាន​ទៀត​។ បើសិន​ជា​អ្នក កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់ ការ​តម​អាហារ​ពេលព្រឹក គឺជា​រឿង​ដែល​អាក្រក់​បំផុត​។

ខាំ​ក្រចកដៃ​
មាន​រឿង​មួយ​ដែល​និយាយថា ក្មេង​ដែល​ចូលចិត្ត​ឈឺ​នោះ គឺ​ច្រើន​តែ​ដោយសារ​ពួកគេ ចូល​ចិត្ត​យក​ដៃ​ប៉ះ​ចំណី​គេ​ញ៉ាំ​។ គ្រូពេទ្យ​មិន​បានដឹងថា ហេតុអ្វី​បានជា​គេ ងាយ​នឹង​មាន​ជំងឺ​បែបនេះ​ទេ រហូតដល់​គាត់​រកឃើញថា ក្មេង​ដែល​មាន​ជំងឺ​នោះ គឺ​មិន​ចេះ​លាង​សម្អាត​ដៃ​គេ​ឡើយ ក្រោយ​ពី​ចេញ​ពី​បន្ទប់ទឹក​។ ដូច្នេះ​ចូរ​ស្រមៃ​ថា នៅ​ពេល​អ្នក​ខាំ​ក្រចក​ដៃ ទោះបីជា​អ្នក​បាន​លាង​សម្អាត​ដៃ ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ហើយ​ក៏​ដោយ​។ ក្រចក​អ្នក​អាច​ងាយ​នឹង​ឲ្យ​បាក់តេរី និង​ភាពកខ្វក់​ជ្រៀតចូល​បាន​ណាស់ ជាពិសេស វា​អាច​បណ្តាល​ឲ្យ​ជាប់ ដល់​ធ្មេញ​ទៀត នៅពេល​ជញ្ជក់ ឬ​ខាំ​ក្រចក​ដៃ​។

សរុបសេចក្តី​មក តាមរយៈ​ការផ្លាស់ប្តូរ ឬ​លុប​បំបាត់​ទម្លាប់​ទាំងអស់​ខាងលើនេះ ពិតជា​អាច​ជួយ​ឲ្យ​អ្នក មាន​សុខភាព​កាន់តែ​ល្អ​បាន​។ វា​នឹង​ជួយ​កាត់បន្ថយ​ការ​កើត​ជំងឺ និង​របួស​នានា​បាន​។ រាងកាយ និង​ចិត្តគំនិត ត្រូវការ​ការថែរក្សា​ច្រើន​។ ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ កង្វះ​ការ​ហាត់ប្រាណ និង​ស្ត្រេ​ស ច្រើនតែ​ជា​ហេតុផល​នាំឲ្យ​មាន​ជំងឺ​។ យ៉ាងហោចណាស់ គួរតែ​ចំណាយពេល ១៥ នាទី​ក្នុង​មួយថ្ងៃ ដើម្បី​ហាត់ប្រាណ​ដែរ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។