ការពារ​ថ្លើម ដោយ​គ្រាន់តែ​ញ៉ាំ​កាហ្វេ​ពី​រពែង​

ការពារ​ថ្លើម ដោយ​គ្រាន់តែ​ញ៉ាំ​កាហ្វេ​ពី​រពែង​


ការពារ​ថ្លើម ដោយ​គ្រាន់តែ​ញ៉ាំ​កាហ្វេ​ពី​រពែង​

​ការ​ភ្ញាក់​ពី​គេង ហើយ​មាន​ក្លិន​កាហ្វេ ដ៏​ឈ្ងុយ​មួយ​ពែង​ទៀត​នោះ គឺជា​អ្វី​ដែល​មនុស្ស ច្រើន​តែងតែ​ប្រាថ្នា​ចង់បាន ដោយសារ​តែ​វា ជួយ​ឲ្យមាន​អារម្មណ៍​ស្រស់ស្រាយ និង​មាន​កម្លាំង​ធ្វើការ​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​បញ្ហា​ថ្លើម​ដែរ​ទេ​? អ្នក​ដែល​មាន​ជំងឺ​ថ្លើម គួរតែ​ញ៉ាំ​កាហ្វេ​យ៉ាងហោចណាស់ ២ ពែង​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​ជួយ​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម និង​ខូច​ថ្លើម​ថែមទៀត​។

តើ​កាហ្វេ ជួយ​អ្វី​បាន​ទៅ​ដល់​សុខភាព​ថ្លើម​?
កាហ្វេ សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ដូចជា Chlorogenic Acid (CGA) និង Tocopherols​។ ការសិក្សា​បាន​បង្ហាញថា ការ​ញ៉ាំ​កាហ្វេ​ដែល​មាន​សារធាតុ CGA ខ្ពស់ មិន​ត្រឹមតែ​ជួយ​សម្រួល ដល់​ការប្រើប្រាស់​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​កាន់តែ​ល្អ​ទេ តែ​ក៏​កាត់បន្ថយ​ការកើត​ជំងឺ​ខ្លាញ់​រុំ​បេះដូង ដែល​មិន​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ដែរ​។ ក្រៅពីនេះ កាហ្វេ​អាចជួយ​កាត់បន្ថយ ការបញ្ចេញ​កត្តា​លូតលាស់​របស់​ថ្លើម​ដែល​ខូច​នោះ​ទៅ​ជា​ក្រិន​ថ្លើម និង​របួស​លើ​ថ្លើម​កាន់តែខ្លាំង ដោយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​។

តើ​គួ​រញ៉ាំ​កាហ្វេ​ច្រើន​ប៉ុណ្ណា​ទៅ​?
ដើម្បី​ពង្រឹង​ដល់​សុខភាព​ថ្លើម និង​កាត់បន្ថយ​ការ​ប្រឈម នឹង​ការខូចខាត​ថ្លើម​នោះ អ្នក​គួរតែ​ញ៉ាំ​កាហ្វេ ច្រើន​ជាង​ពីរ​ពែង​ជា​រៀងរាល់ថ្ងៃ ដោយ​មួយ​ពែ​ងៗ គួរតែ​មាន​ជាតិ​កាហ្វេ ៥ ទៅ ១០ ក្រាម​។ ថ្វី​បើ​ការ​ញ៉ាំ​កាហ្វេ​ពី ៤ ទៅ ៦ ពែង​ក្នុង​មួយថ្ងៃ គឺ​ជា​ការណែនាំ​របស់​អ្នកជំនាញ​មែន​ក៏ដោយ តែ​ចូរ​ប្រុងប្រយ័ត្ន​ថា វា​អាច​នាំឲ្យមាន​បញ្ហា​សុខភាព​មួយចំនួនដែរ បើសិនជា​ញ៉ាំ​ច្រើន​។ ក្មេង​អាយុ​ក្រោម ៦ ឆ្នាំ​គួរតែ​មិន​ឲ្យ​ញ៉ាំ​កាហ្វេ​ទេ ព្រោះ​កាលណា​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន អាច​បណ្តាលឲ្យ​ថប់​អារម្មណ៍ និង​គេង​មិន​លក់​។ ទោះបីជា​ក្មេង​វ័យ​ជំទង់​ហើយ​ក៏​ដោយ ការ​ញ៉ាំ​កាហ្វេ​ច្រើន អាច​នឹង​បង្ក​ជា​ការឈឺ​ក្បាល គេង​មិន​លក់ ព្រមទាំង​ប្រឈម​ខ្លាំង នឹង​ការ​ញៀន​ដែរ​។ តាម​ការសិក្សា ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ប្រមាណ ៤០០ មី​លី​ក្រាម គឺជា​រឿង​មាន​សុវត្ថិភាព​បំផុត​។ ការ​ញ៉ាំ​កាហ្វេ​ខ្មៅ ឬ​ចាស់​មួយ​ពែង អាច​ដើរតួនាទី​ជាការ​សង្គ្រោះ​បឋម ចំពោះ​ករណី​មាន​ធ្វើទុក្ខ ជំងឺហឺត​ភ្លាមៗ​បានដែរ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។