ជប៉ុន៖ វាយ​ប្រហារ​​ចាក់​នឹង​កាំបិត​​​ឆៅ​ៗ​​​​​សម្លាប់​​​​ និង​​​​របួស​ជាង​​៦០​នាក់

​​​​​​យ៉ាង​ហោច​​ណាស់​​មនុស្ស​​ចំនួន​ ១៩​នាក់​​​ត្រូវ​បាន​សម្លាប់​ និង​​​៤៥​នាក់ ​​បាន​រង​របួស​​ធ្ងន់​ស្រាល​ ​ក្នុង​ហេតុការណ៍​​​​​​​​ចាក់​សម្លាប់​​​​មនុស្ស​​​ស្រស់​​ៗ​​នៅ​មជ្ឈមណ្ឌល​​ជន​ពិការ​​ក្បែរ​​​ទីក្រុង​តូក្យូ​​ ​នៅ​ព្រលឹម​​ថ្ងៃ​អង្គារ​​​​ទី​ ២៦​កក្កដា​នេះ។

 

ជប៉ុន៖ វាយ​ប្រហារ​​ចាក់​នឹង​កាំបិត​​​ឆៅ​ៗ​​​​​សម្លាប់​​​​ និង​​​​របួស​ជាង​​៦០​នាក់

 

​​

ភ្លាម​​​​​​ៗ​​ក្រោយ​កើត​ហេតុ​​ ប៉ូលិស​​​​​​បាន​ចាប់​ខ្លួន​បុរស​ជា​​ជន​សង្ស័យ​ម្នាក់​​​ ​ដែល​​រូប​​គេ​​សុខចិត្ត​​ប្រគល់​​​​​​ខ្លួន​​​ឲ្យ​ប៉ូលិស​។ ជនសង្ស័យ​​​​​មាន​​ឈ្មោះ​ Satoshi Uematsu ​អាយុ​​​ ២៦​ឆ្នាំ​ ​​​​ជា​អតីត​​បុគ្គលិក​​​​​ធ្វើ​ការ​​​​​​​នៅ​ឧទ្យានTsukui Yamayuri ​​​​ចម្ងាយ​​ប្រមាណ​​​​ ៤០​គីឡូម៉ែត្រ​​​​ ភាគ​និរតី​​​ទីក្រុង​តូក្យូ​។ ជន​សង្ស័យ​​​​បាន​ប្រាប់​​​​ប៉ូលិស​ថា ​​​​​”ខ្លួន​​​ចង់​​បោស​សម្អាត​​​មនុស្ស​​​ពិការ​​​​ឲ្យ​បាត់​អស់​​​​​​​​​​​​​​​​​ពី​លើ​​​​​ផែន​ដី”​។ ​​

 

បើ​តាម​​​​​សម្ដី​​ប៉ូលិស ​​អ្នក​វាយ​ប្រហារ​​​​​បាន​លួច​​​ចូល​​​​​មជ្ឈមណ្ឌល​នៅ​ម៉ោង​​​ ២៖​៣០​​​នាទី​​អធ្រាត្រ ​ជាមួយ​កាំ​បិត​​មុត​​ស្រួច​មួយ​​​​​​​​ ​រួច​ចាប់​​ផ្ដើម​ចាក់​មិន​រើស​​​​​​មុខ​លើ​​​អ្នក​​នៅ​ក្នុង​អគារ​​​តែម្ដង។ ពេល​កើត​ហេតុ​​​ មាន​​បុគ្គលិក​ចាំ​មើល​ការ​ខុស​ត្រូវ​​​​​ចំនួន​ ៨​នាក់ ​ដែល​​តាម​អគារ​មាន​​​​​​​អ្នក​ស្នាក់​នៅ​ ១៤៩​នាក់​ តែ​​មិន​​​​​ការ​ពារ​​​​ការ​​​លួច​ឆ្មក់​នេះ​បាន។

 

​ការ​​​សម្លាប់​​​​​​ដ៏​កម្រ​កើត​មាន​​​នៅ​ប្រទេស​​ជប៉ុន​​ខាង​លើ​ ​បាន​ក្លាយ​ជា​សោកនាដកម្ម​ធំ​​ទី​​ពី​រ បន្ទាប់​​ពី​សង្គ្រាម​​លោក​លើក​ទី​ពីរ​៕

 

ជប៉ុន៖ វាយ​ប្រហារ​​ចាក់​នឹង​កាំបិត​​​ឆៅ​ៗ​​​​​សម្លាប់​​​​ និង​​​​របួស​ជាង​​៦០​នាក់

 

ជប៉ុន៖ វាយ​ប្រហារ​​ចាក់​នឹង​កាំបិត​​​ឆៅ​ៗ​​​​​សម្លាប់​​​​ និង​​​​របួស​ជាង​​៦០​នាក់

 

ជប៉ុន៖ វាយ​ប្រហារ​​ចាក់​នឹង​កាំបិត​​​ឆៅ​ៗ​​​​​សម្លាប់​​​​ និង​​​​របួស​ជាង​​៦០​នាក់

 

ជប៉ុន៖ វាយ​ប្រហារ​​ចាក់​នឹង​កាំបិត​​​ឆៅ​ៗ​​​​​សម្លាប់​​​​ និង​​​​របួស​ជាង​​៦០​នាក់

 

ជប៉ុន៖ វាយ​ប្រហារ​​ចាក់​នឹង​កាំបិត​​​ឆៅ​ៗ​​​​​សម្លាប់​​​​ និង​​​​របួស​ជាង​​៦០​នាក់

 

ជប៉ុន៖ វាយ​ប្រហារ​​ចាក់​នឹង​កាំបិត​​​ឆៅ​ៗ​​​​​សម្លាប់​​​​ និង​​​​របួស​ជាង​​៦០​នាក់

 

ជប៉ុន៖ វាយ​ប្រហារ​​ចាក់​នឹង​កាំបិត​​​ឆៅ​ៗ​​​​​សម្លាប់​​​​ និង​​​​របួស​ជាង​​៦០​នាក់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​