ដាក់កៅអីកល់ជើងឡើងធ្វើម៉ាស៊ីនត្រជាក់ រអិលកៅអីផ្ងាក្រោយ បោកក្បាលស្លាប់

ភ្នំពេញ ៖ ជាងម៉ាស៊ីនត្រជាក់ម្នាក់ ត្រូវបានដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ បន្ទាប់ពីយកកៅអី មកដាក់កល់ជាងជួលជុល ខ្សែម៉ាស៊ីនត្រជាក់ ហើយរអិលកៅអីផ្ងាក្រោយ បោកក្បាលទៅនិងឥត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងជិត៦ល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងផ្ទះលក់សម្ភារៈ បន្លាស់រថយន្ត យីហោ លួត វណ្ណៈ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុង ចាន់ថាវរៈ ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់។

ប្រភពបានបន្តថា មុនពេលកើតហេតុ ដោយសារម៉ាស៊ីនត្រជាក់ កន្លែងលក់គ្រឿងបន្លាស់ រថយន្ត ខូចទើបម្ចាស់បានហៅជាង មកធ្វើ ពេលជាងមកដល់ បានយកកៅអីទៅកល់ជើង ធ្វើពេលកំពុងធ្វើនោះ​ ស្រាប់តែរអិលកៅអីទៅមុខ បណ្តាលឲ្យក្រោយជនរងគ្រោះ បោកក្បាលទៅនិងឥត ក្រាលផ្ទះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ភ្លាមៗនគរបាល បានចុះទៅដល់ពិនិត្យ ឃើញថា ជនរងគ្រោះដួលស្លាប់ ដោយខ្លួនឯង រួចប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន សពស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមកកម្ពុជាវិញ តាមច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិននៅយប់ថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ២០១៦ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងទៅ។

សពស្ត្រីរងគ្រោះឈ្មោះ ចែម មាលា (ហៅចែមួយ) អាយុ៥៨ឆ្នាំ ជាអាជីវករ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទឹកដីកម្ពុជា ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តច័ន្ទបូរី នៃប្រទេសថៃ។

បើតាមសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា ក្រោយពីនាំស្ត្រីរងគ្រោះទៅព្យាបាលនៅខេត្តច័ន្ទបូរី បានមួយអាទិត្យមក ស្ត្រីរងគ្រោះមានភាពធូរស្រាល និងជាសះស្បើយ បម្រុងវិញមកត្រឡប់មកស្រុកកំណើតវិញ ស្រាប់តែស្ត្រីរងគ្រោះ បានដើរចូលក្នុងបន្ទុបទឹកមិន បានប្រយ័ត្នក៏រអិលជើងដួលបោកក្បាលត្រួវបង្គន់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង។

អានអត្ថបទពេញ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដាក់កៅអីកល់ជើងឡើងធ្វើម៉ាស៊ីនត្រជាក់ រអិលកៅអីផ្ងាក្រោយ បោកក្បាលស្លាប់

ដាក់កៅអីកល់ជើងឡើងធ្វើម៉ាស៊ីនត្រជាក់ រអិលកៅអីផ្ងាក្រោយ បោកក្បាលស្លាប់