ក្តៅ ! ក្តៅ ! ចាប់​ឃាតករ​សម្លាប់​មិត្ត​ស្រី​នៅ​រមណីយដ្ឋាន​ទន្លេ​បាទីបាន​ហើយ

ខេត្តតាកែវ ៖ ទីបំផុត ឃាតករ​ដែល​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន​នៅ​រមណីយដ្ឋាន​ទន្លេបាទី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្សារ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សាត មក​រា ហៅ ស្រី​នី អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ។ នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្តតាកែវ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ខណៈ​គេ​បានឃើញ​ឈាម​មនុស្ស​ក្រហមច្រាល​នៅ​លើ​កន្ទេល លើ​រោង​លំហែកាយ​ក្នុង​ទន្លេបាទី ស្ថិត​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ពិនិត្យ និង​ចុះ​រាវ​ក្នុង​ទឹក ទើបបាន​ប្រទះ​ឃើញ​សាកសព​នារី​រង​គ្រោះ​ត្រូវ​គេ​កាប់​ត្រង់​ក្បាល​ជា​ច្រើន​កាំបិត ច្រាន​ទម្លាក់​ចោល​ក្នុង​ទឹក ។

ខណៈនោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ឃាតករ​អាច​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ ដោយ​បាន​រៀបចំ​ផែនការ​បបួល​ជន​រង​គ្រោះ​ទៅ​លេង​នៅ​ទន្លេបាទី ដែល​ជា​ថ្ងៃ​មិន​មាន​មនុស្ស​ទៅ​កម្សាន្ត​ស្ងាត់​ងាយស្រួល​ក្នុង​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ឈោះ ជា សុ​ជាតិ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និ​សិ​ត្យ​ឆ្នាំ​ទី​៣ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស និង​ជា​បុគ្គលិក​បណ្ដែត នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​អន្តរជាតិ​អាសា៑​នៅ​ភ្នំពេញ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ទាក់ទិន​នឹង​ករណី​ឃាតកម្ម​នេះ​ត្រូវ​បាន​សមត្ថកិច្ច ដាក់​ការ​សង្ស័យ​ថា ជា​អំពើ​ប្លន់​សម្លាប់ ហើយ​ជនសង្ស័យ​ជា​មនុស្ស​ស្និទ្ធស្នាល​ជាមួយ​ជន​រង​គ្រោះ​ថែម​ទៀត

បើ​តាម​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ អ៊ូ ជា បាន​ប្រាប់​សមត្ថកិច្ច​ថា សម្ភារៈ​ជន​រង​គ្រោះ​បាន​បាត់បង់ រួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក វ៉េវ ពាក់​ស្លាក​លេខ កណ្ដាល 1S-6861 កងដៃ​ប្លា​ទី​ន​៣​ជី ខ្សែ​ក​ប្លា​ទី​ន​៣​ជី ក្រវិល ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង និង​លុយកាក់​មួយ​ចំនួន​ទៀត ។

ឪពុក​ជន​រង​គ្រោះ​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០​កក្កដា ជន​រង​គ្រោះ​បាន​រៀបចំ​ខ្លួន​ថា​ទៅ​លា​លា​រៀន ដោយ​ជិះ​ម៉ូតូ​ទៅ​ដូច​សព្វមួយដង ។ លុះដល់​រសៀល​ថ្ងៃ​ដដែល​មាន​គេ​ទូរ​សព្ទ័​មក​ប្រាប់​ថា មនុស្ស​ស្រី​ដែល​គេ​សម្លាប់​នៅ​រមណីយដ្ឋាន​ទន្លេបាទី ដូច​កូនស្រី​គាត់ គាត់​ក៏​បាន​ទូរ​សព្ទ័​ទៅ​លេខ​កូន​គាត់ តែ​តេ​មិ​ចូល ហើយ​ក៏​បាន​ប្រញាប់​ទៅ​ពិនិត្យ​សព ទើប​ស្គាល់​ច្បាស់​ថា ជា​កូនស្រី​គាត់​ពិតប្រាកដ​មែន ធ្វើ​ឱ្យ​គាត់​រន្ធត់ តក់ស្លុត​ជា​ខ្លាំង ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត