ចម្ងល់​ញឹកញាប់ អំពី​ការ​រួមភេទ ក្នុងពេល​មាន​ផ្ទៃពោះ​

ចម្ងល់​ញឹកញាប់ អំពី​ការ​រួមភេទ ក្នុងពេល​មាន​ផ្ទៃពោះ​
ចម្ងល់​ញឹកញាប់ អំពី​ការ​រួមភេទ ក្នុងពេល​មាន​ផ្ទៃពោះ​

​កាលពី​លើក​មុន ក្រុមការងារ​របស់​គេ​ហ​ទំព័រ www.health.com.kh បាន​ចុះផ្សាយ​រួចមកហើយ អំពី​សុវត្ថិភាព និង​អត្ថប្រយោជន៍ នៃ​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ ហើយក៏​មាន​បងប្អូន​ប្រុស​ស្រី​ជាច្រើន បាន​សួរ​ម្តង​ហើយ​ម្តងទៀត​ថា តើ​មាន​មាន​សុវត្ថិភាព​មែន ឬ​អត់​? តើ​គួរ​ធ្វើ​នៅ​ពេល​ណា​ទើប​ល្អ​? ខាងក្រោម​នេះ គឺជា​ចម្ងល់​មួយចំនួន ដែល​មិត្ត​អ្នកអាន​របស់​យើង តែងតែ​សួរ​ជា​ញឹកញាប់ ៖

តើ​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ មាន​សុវត្ថិភាព​ទេ ឬ​មាន​អ្វី​ប៉ះពាល់​ដែរ​ទេ​?
ចំពោះ​ចម្លើយ គឺ​មាន​សុវត្ថិភាព ហើយក៏​មិន​មាន​អ្វី​ប៉ះពាល់​ដែរ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ​ធម្មតា​។ ការ​រួមភេទ គឺជា​រឿង​មួយ​មាន​សុវត្ថិភាព ហើយក៏​មិន​មាន​ផល​គ្រោះថ្នាក់​អ្វី​ដល់​ស្ត្រី ឬ​កូន​ក្នុង​ផ្ទៃ​ដែរ​។ ថ្វីបើ​មាន​ចម្ងល់​ជាច្រើន​ដែលថា ស្បូន​អាច​នឹង​មាន​ការ​កន្ត្រាក់​ច្រើន ក្រោយ​ពី​ឈានដល់​ចំណុច​កំពូល​នៃ​ការ​រួមភេទ​ហើយ​នោះ វា​ក៏​មិនមែន​មានន័យថា មាន​គ្រោះថ្នាក់ ហើយក៏​មិន​ជំរុញ​ឲ្យ​ស្ត្រី​ឈឺ​ពោះ សម្រាលកូន​ទៀត​ដែរ​។

តើ​កូន​អាច​ឈឺ​ដែរ​ទេ​?
មិន​អាច​ឈឺ​ឡើយ​។ ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​គ្មាន​ផលវិបាក គឺជា​រឿង​មាន​សុវត្ថិភាព​ណាស់ ហើយក៏​មិន​បង្ក ជាការ​ឈឺចាប់​ដល់​កូន​ដែរ​។ ការរស់នៅ​របស់​ទារ​ក​ក្នុង​ផ្ទៃ គឺ​ព័ទ្ធជុំវិញ​ដោយ​ទឹកភ្លោះ ព្រមទាំង​ជញ្ជាំង​ស្បូន​ដ៏​ក្រាស់ ដែល​អាច​សម្រួល​រាល់​សម្ពាធ​ផ្សេងៗ​បាន​យ៉ាង​ល្អ​។ ចំពោះ​ជាតិ​រអិលៗ​ក្នុង​មាត់ស្បូន​វិញ ក៏​ជួយ​បង្ការ​ការបង្ក​រោគ​នានា កុំឲ្យ​ចូល​ដល់​ស្បូន​បានដែរ​។

តើ​ចំណង់​ផ្លូវភេទ​ខ្ញុំ អាច​នឹង​ប៉ះពាល់​ក្នុងពេល​មាន​ផ្ទៃពោះ​ទេ​?
រឿង​នេះ​គឺ​អាស្រ័យ​ទៅតាម​ស្ត្រី​ម្នាក់ៗ ហើយក៏​មិន​ដូចគ្នា​ទាំងអស់​ដែរ​។ ជាទូទៅ ចំណង់​ផ្លូវភេទ​នឹង​កើនឡើង លើ​ស្ត្រី​ដែល​ឈាន​ដល់​ត្រីមាស​ទី​២ ព្រោះ​ពួក​ចាប់ផ្តើម អាច​សម្រប​ខ្លួន​នឹង​កាន់តែ​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ក្នុងពេល​មាន​ផ្ទៃពោះ​ហើយ​។ ស្ត្រី​ខ្លះ​មាន​អារម្មណ៍​ថា ពួកគេ​បែរជា​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​ក៏​ចង់​មាន​ការស្និទ្ធស្នាល ជាមួយ​ប្តី​ថែមទៀត​ផង​។ ផ្ទុយទៅវិញ សម្រាប់​ប្តី​ប្រពន្ធ​ខ្លះទៀត ដែល​បារម្ភ​អំពី​ភាពគ្រោះថ្នាក់​នានា ក្នុងពេល​មាន​ផ្ទៃពោះ​ច្រើន បែរជា​ធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ទៅ​វិញ​។

ស្ថានភាព​មាន​ផ្ទៃពោះ​ធម្មតា​ដូចជា ចង្អោ​រ ក្អូន និង​ការ​អស់កម្លាំង​ក្នុង​ត្រីមាស​ទី​១ ប្រហែលជា​អាច​កើតឡើង ជាមួយនឹង​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​ដែរ​។ ស្ត្រី​ជា​ច្រើន​ធ្លាប់​មាន​ចំណង់​ផ្លូវភេទ​ឡើង​ខ្ពស់​នៅ​ពេល​ត្រីមាស​ទី​មួយ​ត្រូវបាន​បញ្ចប់​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ត្រីមាស​ចុង​ក្រោយ​វិញ គឺជា​ពេលវេលា​ដែល​ពោះ​កាន់តែ​ធំ​ខ្លាំង និង​ធ្វើឲ្យ​មិន​មាន​ផា​សុខភាព​ស្រួ​ល​ឡើង​ចំពោះ​រាងកាយ ព្រមទាំង​បារម្ភ​ច្រើន​អំពី​ការ​សម្រាលកូន ដូច្នេះ ពួកគេ​ពិតជា​មិន​មាន​អារម្មណ៍ ខ្វល់​ពី​ការ​រួមភេទ​ឡើយ​។

ពេល​ណា​គួរ​ចៀសវាង​រួមភេទ ដាច់ខាត​ក្នុង​ពេល​មាន​ផ្ទៃពោះ​ទៅ​?
បើសិនជា​មាន​ជំងឺ​សុក​បាំង​មាត់ស្បូន ក្នុងពេល​មាន​ផ្ទៃពោះ ចូរ​ចៀសវាង​ការ​រួមភេទ ដោយ​ការ​ស៊ក​បញ្ចូល​លិង្គ​ក្នុង​ទ្វារមាស ព្រោះ​វា​អាច​បណ្តាលឲ្យ​ហូរ​ឈាម​បាន​។ បើសិនជា​ថង់ទឹកភ្លោះ ទៅ​ជា​រហែក ហើយ​ហូរ​ទឹកភ្លោះ​ចេញ​នោះ ចូរ​ចៀសវាង​ការ​រួមភេទ​ដាច់ខាត​តែម្តង ព្រោះ​វា​អាច​ជា​មូលហេតុ​នាំឲ្យមាន ការបង្ក​រោគ​ដល់​ទា​រកបាន​។ បើសិន​ជា​អ្នក​ត្រូវ​សម្រាល​មិន​គ្រប់​ខែ ក៏​ត្រូវតែ​ចៀសវាង​ការ​រួមភេទ​ដែរ ព្រោះថា​អារម្មណ៍​នៃ​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ និង​សារធាតុ​ផ្សេងៗ​ក្នុង​ទឹកកាម​អាច​ធ្វើឲ្យ​ស្បូន​កន្ត្រាក់បាន​កាន់តែខ្លាំង​។

អ្នក​គួរតែ​ចៀសវាង​ការ​រួមភេទ ក្នុងពេល​មាន​ផ្ទៃពោះ នៅពេលដែល​មាន​ការហូ​រ​ទឹករំអិល​អ្វីមួយ ដែល​មិន​ធម្មតា​ចេញពី​ទ្វារមាស ឬ​កំពុង​តែ​មាន​ជំងឺ​ប៉េស ឬ​ជំងឺ​កាមរោគ​។ ចូរ​ចៀសវាង​ការ​រួមភេទ​នៅ​ត្រីមាស​ទី​៣ បើសិន​ជា​ដៃគូ​មាន​ជំងឺ​ប៉េស នៅ​ប្រដាប់ភេទ​កាលពីមុន ទោះបីជា​ឥឡូវនេះ​ជា និង​គ្មាន​ដំបៅ​ក៏ដោយ​។ ចូរ​ចៀសវាង​ការ​រួមភេទ​ដោយ​ប្រើ​មាត់ បើសិន​ជា​អ្នក​គូ​មាន​ដំបៅ​នៅ​មាត់​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។