ដេក​ថ្ងៃ​ច្រើន ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​

ដេក​ថ្ងៃ​ច្រើន ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​

គេហទំព័រសែនសុខ ៖ យោងតាម​ការស្រាវជ្រាវ​ ពី​ក្រុម​អ្នកឯកទេស​អង់គ្លេស បាន​បង្ហាញថា ការ​ទទួល ទានដំណេក​ថ្ងៃ​ធ្វើ​មាន​ហានិភ័យ​ខ្ពស់ នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​។ ការសិក្សា​នេះ​បានធ្វើ​ឡើងលើ​មនុស្ស​ចំនួន ​១៦៤៨០​នាក់ បាន​រកឃើញថា អ្នក​ដែល​ចូលចិត្ត​ដេក​ថ្ងៃ ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ខ្ពស់ជាង​អ្នក​មិន​ដេក​ថ្ងៃ ចំនួន​២៦​ភាគរយ​។​

​អ្នកឯកទេស​បានបញ្ជាក់​ថា ការ​ដេក​ថ្ងៃ រាងកាយ​មិនបាន​បញ្ចេញ​កម្លាំង​ពលកម្ម​ទេ និង​រំខាន​ដល់​ការ​ដេក​យប់ ជាហេតុ​ធ្វើ​ឲ្យ​អ័រម៉ូន​ក្នុង​រាង កាយ​មាន​ភាពរអាក់រអួល​ដែល​បណ្ដាល​ឲ្យ​កើនឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទោះយ៉ាង ណា​ក្រុម​អ្នកស្រាវជ្រាវ​នឹង​ពិនិត្យមើល​បន្ថែមថា តើ​កត្តា​តំណពូជ និង​កត្តា​លើស​ទម្ងន់ បាន​ដើរតួ​ជាសំខាន់​ឬ​យ៉ាងណា​។​

​លោក​វេជ្ជបណ្ឌិត អ៊ី​រ៉ៃ​ណ ហ្វ្រេ​ម (Iain Frame) ជា​នាយក​ស្រាវជ្រាវ​នៃ​ជំងឺ​ទឹកនោមផ្អែម​ចក្រភព​អង់គ្លេស បាន​និយាយថា យើង​បានដឹង​ជា​យូរ​មកហើយ​ថា មនុស្ស​លើស​ទម្ងន់​ជាច្រើន​បានទទួល​រង​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​ពួកគេ​ក៏បាន​ជួប​បញ្ហា​ក្នុងការ​ទទួលទានដំណេក​ផងដែរ​៕

ចុះប្រិយមិត្ត គេហទំព័រសែនសុខ យល់បែបណា ?

ដេក​ថ្ងៃ​ច្រើន ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​