អាតូច បុកអាធំ គៀបតៃកុងឆេះស្លាប់ យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ឆ្នាំង ៖ រថយន្តព្រុសបុកយ៉ាងពេញទំហឹង ជាមួយរថយន្តកុងតឺន័រ បណ្តាលអោយអ្នកបើកបររថយន្តព្រុសគៀបជាប់ស្លាប់នៅក្នុងរថយន្តដែលមាន អណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ២១និ៣០ នាទី ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរូង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

នគរបាលចរាចរស្រុកកំពង់ត្រឡាច បានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយតូយូតាព្រុស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2A-8346 ធ្វើដំណើរ ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿននៅពេលមដល់ចំណុចកើតហេតុ ដែលជា កន្លែងផ្លូវកោង ក៍បានរេចង្កូតទៅបុករថយន្ត កុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3D-1426 ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា បុកពេញមួយទំហឹង ផ្ទុះឆេះយ៉ាង សន្ធោសន្ធៅ តែម្តង បណ្តាលអោយអ្នកបើកបរ រថយន្តតូយូតាព្រុស គាបជាប់ នៅក្នុងរថយន្ត ឆេះស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានយក រថយន្តពន្លត់អគ្គិភ័យ របស់ អធិការ ដ្ឋាននគរបាលស្រុក មកពន្លត់រហូត ដល់ម៉ោងជាង ១០យប់ ទើបអាចគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុង។ដោយឡែកសាកសពឆេះខ្លោចមើលមិនយល់ទ៕

អាតូច បុកអាធំ គៀបតៃកុងឆេះស្លាប់ យ៉ាងអាណោចអាធ័ម អាតូច បុកអាធំ គៀបតៃកុងឆេះស្លាប់ យ៉ាងអាណោចអាធ័ម