រសៀល​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​នៅ​សាលា​ខេត្តស្ទឹងត្រែង នា​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ ។

បើ​តាម​Facebook សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​ព្រឹក​នេះ សម្តេច​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ដើម្បី​ពិនិត្យ​មើល​នូវ​ស​មិ​ទ្ឋ​ផល​នានា និង​ពិនិត្យ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន  ព្រមទាំង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត ៕