Ice Age បានត្រឡប់មកវិញសាជាថ្មី ជាមួយនឹងសំណើចសើច កាន់តែច្រើន

Ice Age: Collision Course ជាវគ្គទី៥នៃខ្សែស្រឡាយរឿង Ice Age ដែលរកចំណូលបានរាប់កោដិដុល្លារទូទាំងពិភពលោក។ តួអង្គជាច្រើនបានត្រលប់មកវិញក្នុងវគ្គថ្មី បន្ថែមដោយតួអង្គថ្មីៗដូចជា Julian (បញ្ចូលសម្លេងដោយ Adam Devine) និង Brooke (បញ្ចូលសម្លេងដោយ Jessie J) ជាដើម។ រឿងនេះបានឱ្យដឹងដែរថា ជាវគ្គចុងក្រោយនៃខ្សៃស្រឡាយរឿង Ice Age ផងដែរ។

គួរបញ្ជាក់ផងដែរថា Ice Age ត្រលប់មកជាមួយវគ្គថ្មី កាលពីព្រឹកថ្ងៃទី២១ កក្កដានេះមានការដាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត។ សំឡេងក្អាកក្អាយបានបន្លឺឡើងអំឡុងការចាក់បញ្ចាំង ដោយសារភាពកំប្លុកកំប្លែង និង ទស្សនីយភាពដូចពិតៗនៃរឿងនេះ។ កុមារនិងអាណាព្យាបាលទាំងឡាយ បានចាកចេញពីរោងកុនជាមួយស្នាមញញឹម។

Ice Age: Collision Course និយាយអំពីដំណើរផ្សងព្រេងរបស់ពួកសត្វទាំងឡាយ ដែលត្រូវរកវិធីដោះស្រាយ ដើម្បីរស់រានមានជីវិតពីគ្រោះអាចន៍ផ្កាយ ថែមទាំងមានភាពកំប្លែងបូករួម ប្រាកដជាធ្វើឲ្យ សាច់រឿងមួយនេះកាន់តែជាក់ចិត្ត ទាយបានទេថាតើពួកគេនឹងប្រើវិធីអ្វី ដើម្បីរស់រានមានជីវិតលើកនេះ? កុំខកខានរឿង Ice Age: Collision Course ដែលចាក់បញ្ចាំងនៅ គ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។ 

ទស្សនា trailer ខាងក្រោម៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅកាន់ចៃកុនតាមប្រព័ន្ធ បណ្តាញ សង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload