ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

រូបភាព​កសិករ​ស្រី​ម្នាក់​កំពុង​ទួញ​យំ​យ៉ាង​សោក​សង្រេង កាន់​សត្វ​ជ្រូក​ដែល​បាន​លង់​ទឹក​ងាប់ បន្ទាប់​ពី​មាន​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​ក្នុង​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត រំជួលចិត្ត និង​អាណិត​អាសូរ​យ៉ាង​ខ្លាំង។

 

ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

 

ថ្មីៗ​នេះ​មាន​ភ្ញៀវ​ធ្លាក់​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​កើត​មាន​ជា​គ្រោះ​ទឹក​ជំនន់ នៅ​ទូទាំង​ប្រទេស​ចិន​ ដោយ​ក្នុង​នោះ​ក៏​មាន​ទីក្រុង Xiaogan និង ខេត្ត Hubie ផង​ដែរ ធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ​ជា ១៥ ០០០នាក់ ត្រូវ​ជម្លៀស​ចេញ។ ប្រជាជន​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​លំនៅឋាន អាជីវកម្ម និង សត្វ​ចិញ្ចឹម​របស់​ពួកគេ។ ជាអកុសល កសិករ​ស្រី​ខាងលើ ពេល​ដែល​ត្រលប់​មក​វិញ​បាន​ប្រទះ​ឃើញ​ទិដ្ឋភាព​គួរ​ឲ្យ​ខ្លោចចិត្ត ដោយ​សត្វ​ជ្រូក​ចិញ្ចឹម​របស់​ខ្លួន​បាន​ងាប់​ពាសពេញ​កសិដ្ឋាន ធ្វើ​ឲ្យ​នាង​ខូចចិត្ត និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង។

 

ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

 

ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

 

ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

 

គួរ​រំលឹក​ថា កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ សត្វ​ជ្រូក​ជាង ៣ ០០០ក្បាល បាន​ជាប់​នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង ក្នុង​ទីក្រុង Anhui ខណៈ​កម្ពស់​ទឹក​ជំនន់​កើន​ឡើង​ជា​លំដាប់ ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ស្រក់​ទឹកភ្នែក ព្រោះ​តែ​ធ្វើ​អ្វី​មិន​កើត។ នៅ​ចុង​បញ្ចប់​សត្វ​ជ្រូក​យ៉ាង​ហោច​ណាស់​ចំនួន ១ ០០០ក្បាល ត្រូវ​បាន​ជួយ​សង្គ្រោះ​វិញ៕

 ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ shanghaiist