បីសន្លឹក​ពី សុខ ស្រី​នាង បង្ហាញ​ស្ទីល​ថ្មី​ក្នុង​អាល់​ប៊ុ​ម​ទោល !

6 Videos


បន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈមក ថ្មីៗនេះ គេបានឃើញរូបថតបីសន្លឹករបស់តារាចម្រៀងរូបស្រស់ សុខ ស្រី នាង ។ ក្នុងនោះ គេបានកត់សំគាល់ឃើញថា ការតុបតែងខ្លួនរបស់តារារូបនេះ ស្រស់ស្អាតប្លែកជាងពីមុន ដែលមានការបង្ហើបថា ជាស្ទីលថ្មី ដែលត្រៀមចេញនៅក្នុងបទចម្រៀង Original Song ដែលនិងចេញលក់នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

បីសន្លឹក​ពី សុខ ស្រី​នាង បង្ហាញ​ស្ទីល​ថ្មី​ក្នុង​អាល់​ប៊ុ​ម​ទោល !

P9

បីសន្លឹក​ពី សុខ ស្រី​នាង បង្ហាញ​ស្ទីល​ថ្មី​ក្នុង​អាល់​ប៊ុ​ម​ទោល !

សុខ ស្រីនាង ក៏មិនខុសពីតារាដទៃទៀតដែរ គឺមួយរយៈកន្លងមកនេះ នាងបានចាប់ដៃគូរជាមួយអ្នកនិពន្ធបទចម្រៀងដែលមកពីក្រៅប្រទេសដើម្បីផលិតបទចម្រៀង Original Song ។ អ្វីដែលកត់សំគាល់ នោះ សុខ ស្រី នាង បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដោយសារនៅពេលឆាប់ៗខាងនេះ នាងនិងចេញជាSolo Album ដែលជា អាល់ប៊ុមទោល សុទ្ធតែជាបទOriginal Song ។ នាងរំពឹងថា បទចម្រៀងទាំងនេះនិងទទួលបានការគាំទ្រនិង ពេញនិយមស្តាប់ពីសំណាក់ទស្សនិកជន ។ នេះជាលើកដំបូងហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ សុខ ស្រីនាង មានឱកាសចេញអាល់ប៊ុមទោលជាបទOriginal Song ។

បីសន្លឹក​ពី សុខ ស្រី​នាង បង្ហាញ​ស្ទីល​ថ្មី​ក្នុង​អាល់​ប៊ុ​ម​ទោល !

មានការនិយាយថា មិនត្រឹមជា បទ ចម្រៀង ដែលមិនចម្លងពីបរទេសប៉ុណ្ណោះទេ ។ សូម្បីតែការតុបតែងខ្លួនរបស់នាង ក៏មានលក្ខណៈប្លែកនិងទាក់ទាញ ផងដែរ។ចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀងស្រីល្បីៗជាច្រើនបានសម្រុកនាំគ្នាចេញបទចម្រៀងOriginal Song ជាបន្តបន្ទាប់ ដែលក្នុងនោះមានដូចជា មាស សុខសោភា ពេជ្រ សោភា ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា ជាដើម ៕

                                                                   ចេនី