ខ្ញុំ​ ដៃ​ម្ខាង​កម្ចាត់​ឈ្មួញ​ថ្នាំញៀន​ ដៃ​ម្ខាង​បញ្ចប់​សង្គ្រាម​ស៊ីវិល​

ស្របពេលដែលកំពុងបំផ្លាញឈ្មួញថ្នាំញៀនយ៉ាងមានប្រសិទ្ធភាព ប្រធានាធិបតីថ្មីរបស់ប្រទេស ហ្វីលីពីន លោក រ៉ូទ្រីកូ ឌូតឺតេ នៅថ្ងៃច័ន្ទនេះ បានប្រកាសអនុវត្តបទឈប់បាញ់ជាឯកតោភាគី ដោយបញ្ជាឲ្យកងទ័ពរដ្ឋាភិបាល កុំប្រយុទ្ធជាក្រុមឧទ្ទាមទាំង ៣ គឺ ក្រុមកុម្មុយនិស្តហ្វីលីពីន (CPP) កងទ័ពប្រជាជនថ្មី (NPA) និងរណសិរ្សប្រជាធិបតេយ្យជាតិ (NDF) ដែលជាក្រុមឧទ្ទាមធំៗ ធ្វើសង្គ្រាមច្រើនទសវត្សជាមួយរដ្ឋាភិបាល ។
ខ្ញុំសង្ឃឹមថា ភាគីឧទ្ទាម នឹងឆ្លើយតបវិញដោយសមរម្យ ព្រោះខ្ញុំមានគោលដៅសំខាន់ជាច្រើន ក្នុងនោះសុបិនមួយគឺការបញ្ចប់សង្គ្រាមជារៀងរហូត មុនពេលខ្ញុំផុតអាណត្តិនៅឆ្នាំ ២០២២” លោក រ៉ូទ្រីកូ ឌូតឺតេ ប្រកាសដូច្នេះក្រោយជួបជាមួយមេបញ្ជាក្រុមឧទ្ទាមទាំងនោះ ។
សេចក្ដីប្រកាសរបស់លោកប្រធានាធិបតី ត្រូវបានស្វាគមន៍ដោយកងកម្លាំងប្រដាប់អាវុធ ហ្វីលីពីន ចំណែកអ្នកចរចាសន្តិភាពដំណាងឲ្យរដ្ឋាភិបាលបញ្ជាក់ថា នឹងជួបជាមួយភាគីឧទ្ទាមក្នុងពេលប៉ុន្មានខែខាងមុខ ដើម្បីចាប់ផ្ដើមកិច្ចពិភាក្សាសន្តិភាព ។ មេដឹកនាំក្រុមឧទ្ទាមដែលនិរទេសខ្លួននៅឯបរទេស ក៏មានគម្រោងត្រឡប់ទៅកាន់ប្រទេស ហ្វីលីពីន វិញផងដែរ ដើម្បីជួបជាមួយលោកប្រធានាធិបតី មុនពេលចាប់ផ្ដើមការចរចា ។
មេបញ្ជាការកងទ័ព ហ្វីលីពីន និយាយថា នេះគឺជាការប្រែប្រួលដ៏សំខាន់មួយ និងគាំទ្រពេញទំហឹងនូវកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី ប៉ុន្តែកងទ័ពនៅរក្សាការប្រុងប្រយ័ត្នជានិច្ច រហូតដល់ភាគីឧទ្ទាមប្រកាសអនុវត្តបទឈប់បាញ់ ។

ប្រធានាធិបតីថ្មីរបស់ប្រទេស ហ្វីលីពីន បានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ទៅកាន់កោះ មីនដាណាវ ជាកន្លែងដែលក្រុមឧទ្ទាមមានមូលដ្ឋាននៅទីនោះ រួចហើយទើបជួបជាមួយនឹងមេដឹកនាំក្រុមឧទ្ទាម និងប្រកាសបទឈប់បាញ់ឯកតោភាគី ។ លោកប្រធានាធិបតី បានការពារចំពោះការបញ្ជូនកងទ័ពដ៏ច្រើនទៅកាន់កោះ មីនដាណាវ ដោយពន្យល់ថា ការដាក់ពង្រាយកងទ័ពទាំងនោះ ធ្វើឡើងឡើងក្នុងបំណងទប់ស្កាត់ស្ថានភាពមិនឲ្យឃ្លាតចេញពីការគ្រប់គ្រង ៕

ខ្ញុំ​ ដៃ​ម្ខាង​កម្ចាត់​ឈ្មួញ​ថ្នាំញៀន​ ដៃ​ម្ខាង​បញ្ចប់​សង្គ្រាម​ស៊ីវិល​ ខ្ញុំ​ ដៃ​ម្ខាង​កម្ចាត់​ឈ្មួញ​ថ្នាំញៀន​ ដៃ​ម្ខាង​បញ្ចប់​សង្គ្រាម​ស៊ីវិល​

ប្រភព៖ kqube

  • ខ្ញុំ​ ដៃ​ម្ខាង​កម្ចាត់​ឈ្មួញ​ថ្នាំញៀន​ ដៃ​ម្ខាង​បញ្ចប់​សង្គ្រាម​ស៊ីវិល​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: