កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ចាប់​ពី​ថ្ងៃ​២៥​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះថា បន្ទាប់ពីបានតាមដានលើស្ថានភាព អាកាសធាតុរួចមក ពិនិត្យឃើញថា បច្ចុប្បន្នខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាប បានបង្កើនឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅ បង្គួរនៅតំបន់ មាត់សមុទ្រ។ រីឯនៅតំបន់វាលទំនាប និងខ្ពង់រាប ភ្លៀងនឹងកាន់តែបង្កើនការធ្លាក់រាយប៉ាយ ជាមួយនឹងបរិមាណពីមធ្យមទៅច្រើន។ ដោយបច្ចុប្បន្នខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាប បានបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមានច្រើន ក្នុងអំឡុងពេលភ្លៀង ពិសេសនៅតំបន់វាលទំនាប។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋជ្រាប និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់៕

កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ចាប់​ពី​ថ្ងៃ​២៥​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា

ប្រភព៖ kqube

  • កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ចាប់​ពី​ថ្ងៃ​២៥​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: