ប្រើកាំបិតចាក់សម្លាប់នៅមជ្ឈមណ្ឌលគាំពារជនអសមត្ថភាពការងារនៅជប៉ុនស្លាប់១៩នាក់

មន្ត្រីប្រទេសជប៉ុនបានបញ្ជាក់ថា បុរសម្នាក់ប្រដាប់ដោយកាំបិតបានចូលទៅធ្វើសកម្មភាពចាក់សម្លាប់មនុស្សបណ្តាលឲ្យស្លាប់១៩នាក់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅមជ្ឈមណ្ឌលគាំពារជនអសមត្ថភាពការងារ ។

អ្នកនាំពាក្យនាយកដ្ឋានអគ្គិភ័យជប៉ុនបានបញ្ជាក់ថា មនុស្ស២៥នាក់ផ្សេងទៀតបានរងរបួស ក្នុងចំណោមនោះ២០នាក់រងរបួសធ្ងន់ ។ ការចាក់សម្លាប់នេះស្ថិតនៅក្នុងទីក្រុងSagamihara ចម្ងាយ៥០គីឡូម៉ែត្រភាគខាងលិចទីក្រុងតូក្យូ ។

បុរសជាឃាតកត្រូវបានស្គាល់ឈ្មោះ Satoshi Uematsu អាយុ២៦ឆ្នាំ អតីតបុគ្គលិកនៅមជ្ឈមណ្ឌលគាំពារជនអសមត្ថភាពការងារនេះតែម្តង ។ បន្ទាប់ពីធ្វើសកម្មភាពរួច បុរសជាឃាតកបានចូលខ្លួនទៅឲ្យប៉ូលិសចាប់ ហើយបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពនេះពិតប្រាកដមែន ។

នៅពេលនេះ ប៉ូលិសជប៉ុនបាននិងកំពុងបើកការស្រាវជ្រាវមូលហេតុនាំឲ្យបុរសខាងលើចាក់សម្លាប់មនុស្សរហូតដល់១៩នាក់ និងរងរបួស២៥នាក់នោះ ។

កាសែត Asahi Shimbun បានផ្សព្វផ្សាយថា ជនសង្ស័យជាឃាតកបាននិយាយប្រាប់ប៉ូលិសថា «ខ្ញុំមិនចង់ឲ្យជនអសមត្ថភាពមាននៅលើលោកនេះទេ» ។

កាសែត NHK បានផ្សព្វផ្សាយ អគារមជ្ឈមណ្ឌលគាំពារជនអសមត្ថភាពការងារខាងលើ នៅវេលាយប់តែងតែចាក់សោជានិច្ច ។ ប៉ុន្តែនៅមុនពេលកើតហេតុ ជនសង្ស័យជាឃាតកបានផ្លោះចូលតាមបង្អួច ។ នៅក្នុងមជ្ឈមណ្ឌលនេះ មានមនុស្សទាំងអស់សរុប១៦០នាក់ ៕

ប្រើកាំបិតចាក់សម្លាប់នៅមជ្ឈមណ្ឌលគាំពារជនអសមត្ថភាពការងារនៅជប៉ុនស្លាប់១៩នាក់ ប្រើកាំបិតចាក់សម្លាប់នៅមជ្ឈមណ្ឌលគាំពារជនអសមត្ថភាពការងារនៅជប៉ុនស្លាប់១៩នាក់ ប្រើកាំបិតចាក់សម្លាប់នៅមជ្ឈមណ្ឌលគាំពារជនអសមត្ថភាពការងារនៅជប៉ុនស្លាប់១៩នាក់

ប្រើកាំបិតចាក់សម្លាប់នៅមជ្ឈមណ្ឌលគាំពារជនអសមត្ថភាពការងារនៅជប៉ុនស្លាប់១៩នាក់

ប្រភព៖ nokorwatnews

  • ប្រើកាំបិតចាក់សម្លាប់នៅមជ្ឈមណ្ឌលគាំពារជនអសមត្ថភាពការងារនៅជប៉ុនស្លាប់១៩នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: