ចិនបង្ហាញសមិទ្ធផល យន្តហោះខ្នាតយក្ស ធំជាងគេបំផុតលើពិភពលោក អាចហោះហើរលើដែនអាកាស និងចុះទឹកបាន ទុកសម្រាប់…

ចិន៖ កាលពីពេលថ្មីៗ កន្លងទៅនេះ ចិនបានដាក់បង្ហាញ នូវផលិតផលថ្មីរបស់ខ្លួន គឺយន្តហោះប្រភេទ AG600 ដែលមានទំហំប្រហាក់ប្រហែលទៅនឹង ទំហំយន្តហោះប្រភេទ Boeing 737 ដែលមានសមត្ថភាពខ្ពស់ អាចហោះហើរលើដែនអាកាស និងចុះលើផ្ទៃទឹកបាន។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ចិនបានបញ្ចប់នូវខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន លេចចេញនូវយន្តហោះមួយគ្រឿង AG600 ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលជាប្រភេទយន្តហោះអាចហើរ នៅលើដែនអាកាសក៏បាន និងអាចបើកបរលើផ្ទៃទឹកក៏បានផងដែរ។

ការផលិតយន្តហោះប្រភេទនេះឡើង  ចិនមានមានគោលបំណង ទុកដើម្បីជួយសង្គ្រោះ ពេលមានហេតុការណ៍ភ្លើងឆេះព្រៃ  និងជួយសង្គ្រោះ ដល់ទាហានកងទ័ពជើងទឹកផងដែរ។

ប្រភពបន្តថា យន្តហោះធន់យក្សប្រភេទ AG600 នេះ អាចហោះហើរបាន ក្នុងរយៈកម្ពស់អតិបរមា ៤,៥០៦គីឡូម៉ែត្រ។ វាអាចផ្ទុកទឹកបាន ១២តោន ពេលចេញហោះហើរម្តងៗ ហើយចំណែកឯទម្ងន់របស់យន្តហោះនេះវិញ សរុបដល់ទៅជាង ៥៣តោនឯណោះ។

គួរឲ្យដឹងថា យន្តហោះប្រភេទថ្មីនេះ ត្រូវគ្រប់គ្រងដោយរដ្ឋ  ផលិតឡើងដោយក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍របស់ចិន “Aviation Industry Corporation of China” ដែលបានដាក់បង្ហាញសមិទ្ធផលស្នាដៃសម្រេចរបស់ខ្លួននេះ រៀបចំឡើងនៅកំពង់ផែមួយកន្លែង ស្ថិតនៅភាគខាងត្បូង នៃទីក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន។

បន្ថែមលើនេះ មុនពេលយន្តហោះប្រភេទ AG600 បានក្លាយខ្លួនជាយន្តហោះដែលធំជាងគេបំផុតនោះ  ពីមុនមកមានយន្តហោះខ្នាតធំមួយគ្រឿងផងដែរ គឺយន្តហោះ H-4 Hercules ដែលគេស្គាល់ថាជាយន្តហោះ “Spruce Goose” ដែលបានឌីហ្សាញឡើងក្នុងឆ្នាំ ១៩៤០ ដើម្បីប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កាលពីពេលកន្លងទៅនេះ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ ហៃណាន “Hainan Airlines” ទិញ ដើម្បីស្វាគមន៍ភ្ញៀវលំដាប់ពិសេស ជាមួយនឹងការឌីហ្សាញឡើង នៃបរិវេណខាងក្នុងយ៉ាងល្អប្រណីត។

នេះបើយោងតាមប្រភព បានឲ្យដឹងថា នៅខែក្រោយនេះ ក្រុមហ៊ុនចិន HNA Group ដែលជាក្រុមហ៊ុនមេនៃ ក្រុមហ៊ុនអាកាសចរណ៍ ហៃណាន នេះ នឹងបើកទទួលស្វាគមន៍នូវយន្តហោះឯកជន “Privat Jet” ឬ “Boeing Business Jet” ប្រភេទ Boeing 787 (787 BBJ) ដែលក្រុមហ៊ុនបានទិញ ក្នុងរង្វង់ទឹកប្រាក់ ៣០០លានដុល្លារអាមេរិក។ សម្រាប់យន្ដហោះឯកជននេះ អាចហោះបានចម្ងាយ ១៥,៧៧១ គីឡូម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបាន ៤០នាក់ និងវ៉ាលិស ក៏ដូចជាប្រេងឥន្ធនៈ និងរបស់របរដែលមានតម្លៃជាច្រើនទៀតផងដែរ។

បើតាមប្រភពសារព័ត៌មាន Business Insider បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលគ្រប់គ្នាអាចសាកល្បង ងាកមកជិះយន្តហោះឯកជនប្រភេទ Boeing 787 នេះ និិងទាក់ទងនឹងការគូរប្លង់ ឌីហ្សាញ និង គ្រឿងបរិក្ខាខាងក្នុងយន្តហោះ មួយនេះឡើងគឺ មានការចូលរួមសហការរួមគ្នាពី អ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Kestrel រួមជាមួយនឹងដៃគូសហប្រតិបត្តិការ Pierrejean Design Studios និងក្រុមហ៊ុន Greenpoint Technologies ផងដែរ។

ទន្ទឹមនឹងនោះផងដែរ បើតាមការឲ្យដឹងពី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kestrel លោក Stephen Vella បានឲ្យដឹងថា «ជាការពិតណាស់ វាបានចំណាយពេល ១ឆ្នាំក្នុងការឌីហ្សាញ និង ចំណាយរយៈពេលអស់ជាង ១ឆ្នាំកន្លះទៀត ដើម្បីធ្វើការផលិត និងតំឡើងយន្តហោះមួយនេះ» ។

លោក Vella បានឲ្យដឹងទៀតថា យន្តហោះឯកជននេះដែរ ប្រើប្រាស់បានតែ អ្នកដែលជាប្រធានក្រុមហ៊ុនតែប៉ុណ្ណោះ» ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចិនបង្ហាញសមិទ្ធផល យន្តហោះខ្នាតយក្ស ធំជាងគេបំផុតលើពិភពលោក អាចហោះហើរលើដែនអាកាស និងចុះទឹកបាន ទុកសម្រាប់...

ចិនបង្ហាញសមិទ្ធផល យន្តហោះខ្នាតយក្ស ធំជាងគេបំផុតលើពិភពលោក អាចហោះហើរលើដែនអាកាស និងចុះទឹកបាន ទុកសម្រាប់...

ចិនបង្ហាញសមិទ្ធផល យន្តហោះខ្នាតយក្ស ធំជាងគេបំផុតលើពិភពលោក អាចហោះហើរលើដែនអាកាស និងចុះទឹកបាន ទុកសម្រាប់...

ចិនបង្ហាញសមិទ្ធផល យន្តហោះខ្នាតយក្ស ធំជាងគេបំផុតលើពិភពលោក អាចហោះហើរលើដែនអាកាស និងចុះទឹកបាន ទុកសម្រាប់...

ចិនបង្ហាញសមិទ្ធផល យន្តហោះខ្នាតយក្ស ធំជាងគេបំផុតលើពិភពលោក អាចហោះហើរលើដែនអាកាស និងចុះទឹកបាន ទុកសម្រាប់...