វិទីនី៖ «​អូឡាំពិក​ដឹង​មុន​ថា​ ពិបាក​ដណ្ដើម​មេដាយ​ តែ​ខ្ញុំ​នឹង​ខំប្រឹង»

​« អូឡាំពិក​​ដឹង​មុន​ថា​ ពិបាក​ដណ្ដើម​មេដាយ​ តែ​ខ្ញុំ​នឹង​ខំប្រឹង» ។ ជា​សំដី​របស់​កីឡា​ការិនី​​​ហែល​ទឹក​​ជម្រើស​ជាតិ​កម្ពុជា ​ហែម​ថុន ​វិទីនី ​បាន​តាំង​ចិត្ត​ ​សម្រាប់​ការ​ចូល​រួម​ប្រកួត​​​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​ ដែល​គ្រោង​ចាប់​ផ្ដើម​ខែ​សីហា ​ខាង​មុខ​នេះ​នៅ​ប្រទេស​ប្រេស៊ីល។

 

វិទីនី៖ «​អូឡាំពិក​ដឹង​មុន​ថា​ ពិបាក​ដណ្ដើម​មេដាយ​ តែ​ខ្ញុំ​នឹង​ខំប្រឹង»កីឡា​ការិនី ​ហែម​ ថុន​វិទីនី 

 

​​កីឡា​ការិនី​​ដែល​ទើប​បំបែក​​ថេរវេលា​ចាស់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​កញ្ញា​ធ្លាប់​ចូលរួម​ប្រកួត​​កីឡា​អូឡាំពិក​ចំនួន២​លើក​រួច​មក​ហើយ ​ប៉ុន្តែ​សុទ្ធតែ​ធ្លាក់​ត្រឹម​​វគ្គ​​ជម្រុះ​​​ទាំង​អស់។

 

​កីឡា​ការិនី​រួប​នេះ​បន្ត​ថា ក្រោយ​ពេល​បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ​កញ្ញា​​​បាន​រីក​ចំរើន​ទាំង​បច្ចេកទេស​ ​និង​កម្លាំង​ ព្រម​ទាំង​ល្បឿន។ ​ពេល​នេះ​កញ្ញា​​​មាន​ជំនឿ​ចិត្ត​ថា អាច​​ធ្វើ​បាន​ល្អ​ជាង​ឆ្នាំ​កន្លង​ទៅ ​និង​​​តាំង​ចិត្ត​ថា នឹង​ព្យាយាម​​ដើម្បី​ឆ្លង​ដល់​វគ្គ​៨​នាក់​ចុង​ក្រោយ។

 

​​វិ​​ទីនី បន្ថែម​ថា រៀងរាល់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ ប្រភេទ​កីឡា​​ហែល​ទឹក​ភាគ​ច្រើន​មេដាយ​បាន​ទៅ​ សហរដ្ឋអាមេរិក។ ​ព្រឹត្តិការណ៍​កីឡា​នេះ​​​ធំ​លំដាប់​​ពិភព​លោក​មួយ​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ពិបាក​ នឹង​សង្ឃឹម​ដណ្ដើម​បាន​មេដាយ​ (​ប្រភេទ​កីឡា​ហែល​ទឹក) ​​ដែល​មាន​រហូត​ជាង ២០០​ប្រទេស​ចូល​រួម។

 

​​ហែមថុន ​វិទីនី ​ធ្លាប់​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​នា​ឆ្នាំ​២០០៨ នៅ​ទីក្រុង​ប៉េកាំង ​​​ប្រទេស​ចិន​ និង​​លើក​ទី​ពីរ​នៅ​​ទីក្រុង​ឡុង​ ប្រទេស​អង់គ្លេស​ ហើយ​​លើក​ទី​៣​នៅ​ប្រទេស​ប្រេស៊ីល​ខាង​មុខ​នេះ។ ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​​កញ្ញា ​ហែមថុន វិទីនី នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​កីឡាករ​-​កីឡា​ការិនី​ ៥​នាក់​​ទៀត​ ដើម្បី​ចូល​រួល​​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល៕

 

វិទីនី៖ «​អូឡាំពិក​ដឹង​មុន​ថា​ ពិបាក​ដណ្ដើម​មេដាយ​ តែ​ខ្ញុំ​នឹង​ខំប្រឹង»

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​