Real Madrid ចង់​បាន​ Beckham មក​ចូល​រួម​ជាមួយ​ក្លឹប​វិញ​

Real Madrid កំពុង​សម្លឹង​ទាក់​ទង​ David Beckham ឲ្យ​ត្រឡប់​មក​ធ្វើការ​ជាមួយ​វិញ​ដោយ​តែង​តាំង​ជា​ ឯក​អគ្គ​រាជ​ទូត​របស់​ក្លឹប​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

 Real Madrid ចង់​បាន​ Beckham មក​ចូល​រួម​ជាមួយ​ក្លឹប​វិញ​Beckham កាលឈ្នះពាន La Liga លើកដំបូងជាមួយ Real Madrid

 

ការ​សម្រេច​​បែប​នេះ​ដោយ​សារ​ អតីត​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​ធ្លាប់​មាន​ប្រវត្តិ​ជោគ​ជ័យ​នៅ​សហរដ្ឋ​អាមេរិក​មុន​គេ​ បន្ទាប់​ពី​ចាក​ចេញ​ពី​អេស្ប៉ាញ​ហើយ​ចំណាយ​ពេល​ ៦​រដូវ​កាល​លេង​ឲ្យ​ LA Galaxy ស្ថិត​ក្នុង​រដ្ឋ​ California​។

 

វត្តមាន​របស់​ Beckham កាល​ណោះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បើក​ផ្លូវ​ឲ្យ​កីឡាករ​ដទៃ​​នៅអឺរ៉ុប​ចាប់​អារម្មណ៍​លើ​បាល់ទាត់​អាមេរិក ជាក់ស្ដែង​បច្ចុប្បន្ន កីឡាករ​ជាច្រើន​រួម​មាន Steven Gerrard, Frank Lampard និង Andrea Pirlo ជា​ដើម​សុទ្ធ​តែ​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ Major League។

 

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​អតីត​យុវជន​ Manchester United មិន​ទាន់​សម្រេច​ចិត្ត​ទទួល​ការងារ​ថ្មី​នេះ​ពី​ Real Madrid នៅ​ឡើយ​ទេ ដោយ​សារ​បច្ចុប្បន្ន​រូប​គេ​កំពុង​មមាញឹក​ក្នុង​ការ​បង្កើត​ក្លឹប​បាល់ទាត់​ថ្មី ក្នុង​ទីក្រុង Miami រដ្ឋ Florida៕

 

Real Madrid ចង់​បាន​ Beckham មក​ចូល​រួម​ជាមួយ​ក្លឹប​វិញ​

 

Real Madrid ចង់​បាន​ Beckham មក​ចូល​រួម​ជាមួយ​ក្លឹប​វិញ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN