ញឹម ចាន់ថន រំលឹក​រឿង​វាយ​តប់​គ្នា​កាល​នៅ​រៀន

តារា​សម្ដែង​ញឹម ចាន់ថន  បាន​រំលឹក​អនុស្សាវរីយ​​​មួយ​ដែល​​មិន​អាច​​បំភ្លេច​បាន​កាល​ខ្លួន​រៀន​ថ្នាក់​បឋម​សិក្សា នៅ​សាលា​មួយ​ក្នុង​ទី​រួម​ខេត្ត​កំពត ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន។ កាលណោះ​ នាង​ជា​មួយ​មិត្តភ័ក្ដិ​​ផ្សេង​ទៀត​បាន​​វៃ​គ្នា ផ្អើល​​​គេ​ផ្អើល​ឯង សំណាង​មាន​គ្រូ មក​ឃាត់​ទាន់។

 

 

ញឹម ចាន់ថន រំលឹក​រឿង​វាយ​តប់​គ្នា​កាល​នៅ​រៀន

 

ញឹម ចាន់ថន  បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាល​នៅ​តូច​​ ខ្លួន​​ជា​មនុស្ស​​ចរិត​បែប​ មនុស្ស​ប្រុស និង​​ជា​ប្រធាន​ថ្នាក់ ហើយ​ក៏​ជា​​​បងធំ​ម្នាក់​ក្នុង​ថ្នាក់​ដែរ។ មិត្តភ័ក្ដិ​​ហ៊ាន​តែ​លេង​អ្វី​លើសលស់​មក​លើ​ខ្លួន ដឹង​ថា មិន​រួច​ខ្លួន​ហើយ។ កាល​ណោះ មាន​មិត្តភ័ក្ដិ​មួយ​ក្រុម ​និយាយ​លេងប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ ទ្រាំ​លែង​បាន​ ​ក៏​បបួល​ចេញ​មក​ក្រៅ​វាយគ្នា ហើយ​កុំ​តែ​បាន​គ្រូ​មក​ឃាត់​ទាន់ ​កុំអី​មិន​​ដឹង​យ៉ាងណា​​ឡើយ។

 

នាង​ថា មក​ទល់​ពេល​នេះ មិត្តភ័ក្ដិ​ដែល​ជា​គួរ​ជម្លោះ​នោះ ម្នាក់ៗ​មាន​កូន២ទៅ៣នាក់​រៀង​ខ្លួន​​ហើយ នៅ​សល់​តែ​នាង​ម្នាក់​ទេ ហើយ​ពេល​​​ទៅ​លេង​ស្រុក​កំណើត​ម្ដង​ម្កាល ជុំ​គ្នា​ជជែក​អនុស្សាវរីយ​​ទាំង​នោះ សប្បាយ​ខ្លាំង​ណាស់។ នេះ​គឺ​ជា​អនុស្សាវរីយ​មួយ​ក្នុង​ចំណោម​អនុស្សាវរីយ​ជា​ច្រើន​​របស់ កញ្ញា ញឹម ចាន់ថន កាល​នៅ​រៀន​ថ្នាក់​បឋម​សិក្សា។

 

ចុះ​សម្រាប់​មិត្ត​អ្នក​អាន​វិញ​ធ្លាប់​មាន​អនុស្សាវរីយ​​បែប​នេះ​ទេ?

 

 

ញឹម ចាន់ថន រំលឹក​រឿង​វាយ​តប់​គ្នា​កាល​នៅ​រៀន

 

ញឹម ចាន់ថន រំលឹក​រឿង​វាយ​តប់​គ្នា​កាល​នៅ​រៀន

 

ញឹម ចាន់ថន រំលឹក​រឿង​វាយ​តប់​គ្នា​កាល​នៅ​រៀន

 

អត្ថបទ៖ ខុត សីហា