នរណា​ខ្លះចង់ចេះ​ធ្វើមាន់ទឹម​ ?​

គ្រឿង​ស្នូល‬‬‬​- ​មាន់ ​៤​- ​សាច់ជ្រូក​ចិញ្ច្រាំ​លាយខ្លាញ់ខ្លះ​​ៗ​ ៥០០​ក្រាម​- ​សណ្តែកដីលីង​ដាក់​គ្រាប់​ទាំងមូល​ ២​ស្លាប​ព្រា​- ​គ្រាប់ឈូក​ស្ងោរ ​២​ស្លាប​ព្រា​-​ ត្រាវ​ហាន់ដុំ​ប៉ុន​​ៗ​មេដៃ​ ២​ស្លាប​ព្រា​-​ ប៉ិគក់​ ហាន់​សរសៃ​ៗ ​២​ស្លាប​ព្រា​- ​ផ្កាចេក ​ហែក​ជា​សរសៃ​​ៗ​ ២​​ស្លាប​ព្រា​- ​ការ៉ុត​ហាន់​ល្អិត​ៗ​ ២​ស្លា​ប​ព្រា​- ​ផ្សិត​ចំបើង​ ២ស្លាបព្រា​ -​ ខ្ទឹមបារាំង​ ២ស្លាបព្រា​-​ ខ្ទឹមក្រហម ​២​ស្លាបព្រា​- ​ស្លឹកខ្ទឹម​ ២​ស្លាបព្រា​-​ ម្ទេសប្លោក​ក្រហម ​ហាន់ល្អិត​​ៗ​ ២​ស្លាបព្រា ​-​ មីសួ​ត្រាំទឹក​អោយទន់​​ហើយកាត់​អោយខ្លី​​ៗ​ ១​ចានចង្កឹះ​- ​ម្សៅឆា ​២​ស្លាប​ព្រាកាហ្វេ​-​ ពងមាន់​ ៤​- ​ម្រេច​ ចុង​ស្លាប​ព្រាកាហ្វេ​​- ​អំបិល​ ១​ស្លាប​​ព្រាកាហ្វេ​កន្លះ​ ​(​ ១​ស្លាប​ព្រាកាហ្វេ​សម្រាប់​ប្រឡាក់​មាន់​ កន្លះ​ស្លាប​ព្រាកាហ្វេ​សម្រាប់​​ប្រឡាក់​សាច់ស្នូល​ )​-​ ទឹកត្រី ​២​ស្លាបព្រា ​-​ ទឹកឃ្មុំ​ ២​ស្លាប​ព្រា​- ​ស្រាស​ ២​ស្លាបព្រា​បើចង់​អោយមាន​​ក្លិនក្រអូប​ សូម​លីងផ្កាច័ន្ទ​ (​ប៉ូចកាក់​) ​មួយផ្កា​ បុក​ឱ្យ​ម៉ដ្ឋដាក់​លាយជាមួយ​គ្រឿងស្នូល​។ ​បើដាក់​ច្រើន​ជាងនេះ​ នឹងនាំ​ឱ្យ​​ល្វីង​ហាង​សាច់​ស្នូល ​លែង​មាន​រសជាតិ​ឆ្ងាញ់​។​
‪‎របៀប​ធ្វើ‬‬‬​១​,​ លាងមាន់​ឱ្យស្អាត​ កាត់យក​ក្បាល ​និង​ក្រញាំ​ជើងចេញ​ លាង​ឱ្យ​ស្អាត ​ប្រឡាក់​ម្រេច ​អំបិល​១​ស្លាប​ព្រាកាហ្វេ​ ទឹកឃ្មុំ​ និង​ ស្រាស​២ស្លាបព្រា​បាយ​ ទុកចោល​មួយម៉ោង​។​២​,​ យកសាច់​ជ្រូក​លាយជា​មួយគ្រឿ​ង​គ្រប់មុខ​ខាងលើ​ លាយជា​មួយគ្នា​ ទើប​យកទៅ​ញា​ត់​នៅក្នុង​ខ្លួនមាន់​។​ យក​ឈើចាក់​ធ្មេញ ​ខ្ទាស់​គូថមាន់​ឱ្យ​ជិត​។​​៣​,​ យកមាន់​ទាំងមូល​រុំនឹង​ស្លឹកឈូក​ ពីរជាន់​ ចងឱ្យ​ជាប់​ ដាក់ក្នុង​ចានមួយ​​ ហើយ​ចំហុយ ​ប្រហែល​៧០នាទី​ ដើម្បី​ឱ្យ​ផុយសាច់ ​និងឆ្អិន​ដ​ល់​​គ្រឿងក្នុង​​។​​​ បើ​​មាន់ធំ ​​នឹង​​ចំហុយយូ​រ​​។​​ បើមាន់​​តូច ​ចំហុយ​ឆាប់​ឆ្អិន​។​៤​,​ ពេល​បរិភោគ​ អាច​បរិភោគ​បានជា​មួយ​នឹង​ទឹកត្រី​ម្ទេស​ជូរអែម​ ទ្រាប់​ត្រសក់​ និង​ប៉េងប៉ោះ​ស្រគាល​ ៕​​

នរណា​ខ្លះចង់ចេះ​ធ្វើមាន់ទឹម​ ?​
ដោយ៖ ឈូក ស
ប្រភព៖ មេផ្ទះ