ភិន សុ​ដា​លី​ស ៖ ទង្វើ ប៉ែន ចំ​រ៉ុង អតីត​សាមី​ឥត​ខាន់ស្លា ធ្វើ​ឲ្យ​គ្រួសារ​នាង​មើលមុខ​គ្នា​មិន​ត្រង់ ទើប​នាង​ធ្វើ​សន្និសីទកាសែត (Video Inside)

​រាជធានី​ភ្នំពេញ : កាលពី​រសៀល​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០១៦ តារា​សម្តែង​ស្រី​អ្នកនាង ភិន សុ​ដា​លី​ស បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ និយាយ​អំពី​រឿងរ៉ាវ​មួយចំនួន​ដែល​បានកើត​លើ​រូបនាង និង​លោក ប៉ែន ចំ​រ៉ុង ដែល​ត្រូវបាន​ចូល​តុលាការ​លែងលះគ្នា​ជា​ស្ថាពរ​នោះ និង​នាង​ចេញមុខ​មក​និយាយ សូមទោស​លោកឪពុករ​បស់​នាង​ដែល​កន្លងមក នាង​បានធ្វើ​រឿង​អាក្រក់ៗ និង​បាន​មើលងាយ​ជាច្រើន ដោយ​មិនបាន​ស្តាប់​ពាក្យសម្តី​ការណែនាំ​ល្អៗ​នោះឡើយ​។​

ភិន សុ​ដា​លី​ស ៖ ទង្វើ ប៉ែន ចំ​រ៉ុង អតីត​សាមី​ឥត​ខាន់ស្លា ធ្វើ​ឲ្យ​គ្រួសារ​នាង​មើលមុខ​គ្នា​មិន​ត្រង់ ទើប​នាង​ធ្វើ​សន្និសីទកាសែត (Video Inside)

​ការធ្វើ​សន្និសីទ​នេះ ដើម្បី​បកអាក្រាត​ស្បែក​មុខ​ពិត​លោក ប៉ែន ចំរុង អតីត​ស្វាមី​ឥត​ខាន់ស្លា ដែល​បានដាក់​ពាក្យ​ប្ដឹង​លែងលះ​ទៅកាន់​តុលាការ រហូត​តុលា​ការចេញ​ចេញ​សាលដីកា លែងលះ​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ​។ ការធ្វើ​សន្និសីទកាសែត​របស់ អ្នកនាង ភិន សុ​ដា​លី​ស ធ្វើឡើង​មិន​ប៉ុន្មាន​ថ្ងៃ ក្រោយពី​តុលាការ​បានប្រកាស​សាលដីកា​ជា​ស្ថាពរ ពី​ការ​លែងលះគ្នា រវាង អ្នកនាង ភិន សុ​ដា​លី​ស ជាមួយ លោក ប៉ែន ចំ​រ៉ុង​។​

 

​អ្នកនាង ភិន សុ​ដា​លី​ស បាន​បន្តទៀតថា “​លោក​ប៉ែន ចំ​រ៉ុង ជា​អ្នកដាក់ពាក្យ​បណ្តឹង​លែងលះ​មុន តែ​នាង​មិន​យល់ព្រម​នោះទេ ដោយសារតែ​នាង​អាណិត​ដល់​កូន​ក្នុង​ផ្ទៃ តែ​នាង​មិន​ស៊ូទ្រាំ​ជាមួយនិង​ទង្វើ​អាក្រក់ៗ និង​លោក ប៉ែន ចំ​រ៉ុង រឹតតែ​បន្ត​ធ្វើបាន​នាង គ្មាន​ថ្ងៃ​ស្រាកស្រាន្ត​នោះ ក៏​នាង​យល់ព្រម​លែងលះ​”​។​

 

​ការនិយាយ​ពាក្យ​អាក្រក់ៗ និង​មើលងាយ​ឪពុក​ខ្លួនឯង ដែល​មិន​ស្តាប់​សម្តី​ឪពុកម្តាយ​ខ្លួន​សូម្បីតែ​បន្តិច ហើយ​ចេញ​វីដេអូ​ការពារ​លោក ប៉ែន ចំ​រ៉ុង ជា​ញឹកញាប់ នេះ​គឺជា​គម្រោង​របស់លោក ប៉ែន ចំ​រ៉ុង ដែល​បង្ខំ​ឲ្យ​នាង​ធ្វើ​។ នេះ​ជាស​ម្តី​របស់ តារា​សម្តែង​ស្រី អ្នកនាង ភិន សុ​ដា​លី​ស បាន​និយាយ​។ ហើយ​នាង​បន្តទៀតថា “​លោក​ប៉ែន ចំ​រ៉ុង បាន​ប្រាប់​ទៅ​មិត្ត​ភ័ក្តិ​ម្នាក់ទៀត អោយ​នាង​ចេញ​វីដេអូ​មួយ ដើម្បី​ឲ្យ​អោយ​បកស្រាយ​រឿងរ៉ាវ​លែងលះ គឺ​រាល់​កំហុស​ទាំង​អស់កើត​ចេញពី​នាង ហើយ​ធ្វើបែបនេះ​អោយ​ស័​ក្ត​សម ដែល​ត្រូវ​ប្តី (​លោក ប៉ែន ចំ​រ៉ុង​) លែងលះ​គឺ​ត្រឹមត្រូវ​ហើយ​”​។​

 

​តាម​ការបកស្រាយ នៅក្នុង​សន្និសីទ​នៅ​រសៀល​នេះ អ្នកនាង ភិន សុ​ដា​លី​ស  បាន​ឆ្លើយ​រាល់​សំណួរ​បស់​អ្នកសារព័ត៌មាន ទាក់ទង​នឹង​ទំនាក់ទំនង​របស់​នាង ជាមួយ លោក ប៉ែន ចំ​រ៉ុង ដែល​ឈាន ដល់​ការ​លែងលះ​នេះ​។ ប៉ុន្តែ​ការបកស្រាយ​របស់ អ្នកនាង ភិន សុ​ដា​លី​ស ហាក់ដូចជា បង្ហាញ​អារម្មណ៍​សប្បាយចិត្ត មិនមាន​ជា​គំនាប​អ្វី​ឡើយ​។​

 

​ភិន សុ​ដា​លី​ស បាន​ឲ្យ​ដឹង​ទៀតថា ការរស់នៅ​ជាមួយ ប៉ែន ចំ​រ៉ុង រយៈពេល​ជិត​មួយឆ្នាំ​នេះ គឺ​នាង​ហាក់​ទទួល​រ៉ាប់រង​ច្រើន ព្រោះ​ចំណូល​ដែល​បានមក​ត្រូវ​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ ខណៈដែល​ពេល​នាង​រស់នៅ​ក្នុងផ្ទះ​នោះ គឺមាន​សមាជិក​រហូត​ដល់​ទៅ​៥​នាក់​ឯណោះ​។ អ្វីដែល​នាង​សង្កត់ធ្ងន់​ជាង​នេះ គឺ​ចាប់តាំងពី​ដឹងថា នាង​មានកូន​ក្នុង​ផ្ទៃ​មក ប៉ែន ចំ​រ៉ុង ចាប់ផ្ដើម​មាន​អត្ត​ច​រឹត​ប្លែកៗ ព្រងើយកន្តើយ​ដាក់​រូបនាង រហូតដល់​ថ្នាក់​ប្ដឹង​លែងលះ​។ ដា​លី​ស​និយាយថា តាំងពី​ដំបូង​ឡើយ ពេល​នាង​ចេញ​វិ​ដេ​អូ​ឃ្លី​ប​វាយប្រហារ​ឪពុក​របស់ខ្លួន ក៏​ជាការ​រៀបចំ និង​ឲ្យ​គំនិត​ពី​លោក ប៉ែន ចំ​រ៉ុង មក​ដែរ ព្រោះតែ​នាង​ស្រឡាញ់​ជឿទុកចិត្ត​ខ្លាំងពេក​។​

 

​អ្វីដែល​នាង ភិន សុ​ដា​លី​ស ហួសចិត្ត​បំផុត​នោះ គឺ​នៅពេល​តុលាការ​សួរ លោក ប៉ែន ចំ​រ៉ុង ទាក់ទង​នឹង​កូន​ក្នុង​ផ្ទៃ​របស់​នាង គឺ​ចម្លើយ​របស់ ចំ​រ៉ុង ធ្វើ​ឲ្យ​តុលាការ​ស្រងាកចិត្ត ព្រោះ​លោក​មិន​ច្បា​ស់សោះ​ថា កូន​ក្នុង​ផ្ទៃ​នេះ ជា​កូន​របស់លោក​។ ត្រូវ​ចំណុច​នេះ ត្រូវបាន ដា​លី​ស គិតថា លោក ប៉ែន ចំ​រ៉ុង កំពុងតែ​ចោទ​នាង​ថា មាន​សា​ហាយ​ស្មន់​ជាមួយ​អ្នកផ្សេង ទើប​យក​លេស​លែងលះ​។ ក៏ប៉ុន្តែ​ហេតុអ្វី​បានជា​សុំ​ផ្ដល់​អាហារកិច្ច​ដល់​កូន ពេល​សាលដីកា​ចេញ​ជា​ស្ថាពរ បើ​គិតថា កូន​នេះ​លោក​មែន​ជា​កូន​របស់​ខ្លូន​។​

 

​ដា​លី​ស​និយាយថា​« កាលពី​តុលាការ​កោះហៅ​ខ្ញុំ​ដំបូង ខ្ញុំ​បានសម្រេច​ថា ខ្ញុំ​មិន​លែង​គាត់​ជាដាច់ខាត ព្រោះ​ខ្ញុំ​អាណិតកូន ហើយក៏​ចិត្ត​មិន​ដាច់​ពី​គាត់​ដែរ ប៉ុន្តែ​ក្រោយពី​កោះហៅ​ជា​លើក​ទី​១ រួចមក ខ្ញុំ​ឃើញ​ទង្វើ​របស់គាត់​កាន់តែ​អស​ក្រក់​ទៅៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ខ្ញុំ​សម្រេច​ថា មិនអាច​វិលត្រឡប់​វិញ បានឡើយ​។ ម្យ៉ាងទៀត គាត់​ចង់​ផ្ដល់​អាហារកិច្ច​ដល់​កូន ខ្ញុំ​ថា​មិនបាច់​ទេ កុំ​ឲ្យ​ជាប់​កម្មជាប់​ពារ ឡាន​មួយ​ហ្នឹង​យកទៅ ខ្ញុំ​យក​កូន ហើយ​កុំ​ខ្លាច​ថា ខ្ញុំ​គ្មាន​លទ្ធភាព​ចិ​ញ្ចឹ​ង​កូន​»​។​

ភិន សុ​ដា​លី​ស ៖ ទង្វើ ប៉ែន ចំ​រ៉ុង អតីត​សាមី​ឥត​ខាន់ស្លា ធ្វើ​ឲ្យ​គ្រួសារ​នាង​មើលមុខ​គ្នា​មិន​ត្រង់ ទើប​នាង​ធ្វើ​សន្និសីទកាសែត (Video Inside)

​យ៉ាងណាមិញ លោក ប៉ែន ចំ​រ៉ុង គឺជា​តារា​សម្ដែង​មួយ​ដួង ដែល​ល្បីឈ្មោះ​នៅក្នុង​ប្រទេស​កម្ពុជា ពោលគឺ​លោក​ពូកែ​សម្ដែង​ណាស់​។ ដូច្នេះ​រឿងរ៉ាវ​ដែល បានកើត​ឡើង ជាមួយ ភិន សុ​ដា​លី​ស កន្លងមក ត្រូវបាន​នាង គិតថា ជាការ​សម្ដែង​មួយ​របស់លោក ប៉ែន ចំ​រ៉ុង ប៉ុន្តែ​ការសម្ដែង​នេះ បាន​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ អសោច​ន៍ និង​ធ្វើ​ឲ្យ​នាង​បានដឹង​ពីមុខ​មាត់​ពិត ចា​រឹត​ពិត និង​ទង្វើ​គ្រប់បែបយ៉ាង​របស់ ប៉ែន ចំ​រ៉ុង ។​

 

​ទោះបីជា​យ៉ាងណា សន្និសីទ​ដែល​បានធ្វើ​ឡើង នៅថ្ងៃនេះ គឺ​ត្រូវបាន​អ្នកនាង ភិន សុ​ដា​លី​ស បញ្ជាក់ថា ក្នុង​គោលបំណង​សុំទោស​ឪពុក​របស់​នាង ក្រុមគ្រួសារ និង​ដល់​មហាជន​ទូទៅ ដែល​នាង​បានសម្រេច​ចិត្ត​ដើរ​ខុសផ្លូវ នាពេល​កន្លងមក ដោយ​នាង​បានដឹង​ពី​កំហុស​ខ្លួនឯង ហើយក៏​សម្រេចចិត្ត​ត្រឡប់មក​រស់នៅ​ក្នុងផ្ទះ​វិញ ជាមួយ​គ្រួសារ​។ ទោះបីជា​មានការ​លែងលះ និង​ត្រូវ​បែកបាក់​គ្នា កូន​កើតមក​គ្មាន​ឪពុក​ហៅ​ក្ដី ប៉ុន្តែ ភិន សុ​ដា​លី​ស ហាក់​មិន​បង្ហាញ​កាយវិកា​ពិបាកចិត្ត ឈឺចិត្ត ដេក​ព្រួយ​ព្រោះតែ​រឿងនេះ​ឡើយ ពោលគឺ​មានតែ​សប្បាយចិត្ត​ទៅវិញ​៕

 

ភិន សុ​ដា​លី​ស ៖ ទង្វើ ប៉ែន ចំ​រ៉ុង អតីត​សាមី​ឥត​ខាន់ស្លា ធ្វើ​ឲ្យ​គ្រួសារ​នាង​មើលមុខ​គ្នា​មិន​ត្រង់ ទើប​នាង​ធ្វើ​សន្និសីទកាសែត (Video Inside)