៥ រឿង​សំខាន់​សម្រាប់​ស្ត្រី​ជា​ម្តាយ​ថែខ្លួន​ក្រោយពេល​សម្រាលកូន

៥ រឿង​សំខាន់​សម្រាប់​ស្ត្រី​ជា​ម្តាយ​ថែខ្លួន​ក្រោយពេល​សម្រាលកូន

ក្រោយពីសម្រាលកូនការថែរក្សាកូនតូចនិងការថែរក្សាខ្លួនប្រាណក៏មានសារសំខាន់ដូចគ្នា ។ តើត្រូវថែរក្សាកូនតូចនិងខ្លួនប្រាណដូចម្តេច ?

១ – សុដន់ជួបបញ្ហា៖ ស្ត្រីជាម្តាយតែងកើតអាការលៀសសុដន់ សុដន់ឡើងរឹងនិងកើតមានអាការគ្រុនបន្តិចបន្តួច ។ ក្នុងអំឡុងពេលនេះអ្វីដែលគប្បីប្រយ័ត្នប្រយែងគឺមិនគួរបណ្តែតបណ្តោយឱ្យសុដន់ឡើងលៀសរឹងខ្លាំងឡើយព្រោះថាវានឹងបង្កឱ្យកូនតូចពិបាកបៅដោះដោយសារតែទឹកដោះស្ទះ និងមាត់របស់កូនតូចមិនអាចបឺតជាប់ចុងសុដន់ ។ ហេតុនេះនៅពេលកូនតូចបៅដោះទើបស្ត្រីជាម្តាយទទួលរងការឈឺចាប់ដែលជាមូលហេតុបង្កឱ្យរលាកសុដន់ជាអាការធ្ងន់ធ្ងរស្ត្រីគប្បីប្រយ័ត្នប្រយែង ។

* ការថែទាំខ្លួន៖ វិធីល្អបំផុតគឺឱ្យកូនតូចបៅដោះម្តាយឬឱ្យប្រើវិធីបូមទឹកដោះម្តាយចេញឱ្យអស់ជាប្រចាំ ។ បើករណីទារកមិនអាចបៅអស់ឬទារកដេកលង់លក់ហើយសុដន់លៀសត្រូវប្រើថង់ទឹកក្តៅឬកំណាត់ជ្រលក់ទឹកក្តៅស្អំសុដន់ដើម្បីបន្ថយអាការឈឺចាប់ ។ ក្រៅពីនេះត្រូវឧស្សាហ៍ធ្វើការសម្អាតក្បាលសុដន់និងសុដន់ឱ្យបានស្អាតជាប្រចាំចៀសវាងឆ្លងមេរោគដែលជះឥទ្ធិពលអាក្រក់ដល់កូនតូច ។

២ – មុខរបួសវះកាត់ពេលសម្រាល៖ អ្នកម្តាយដែលសម្រាលដោយការវះកាត់នៅក្នុងពោះតែងមានទឹកភ្លោះនិងឈាមនៅសេសសល់ដែលបង្កផលលំបាកនៅពេលក្រោយពិសេសនាំឱ្យជួបការលំបាកក្នុងការមានកូនក្រោយៗបន្តទៀតឬកើតមានអាការទល់លាមករ៉ាំរ៉ៃនៅ ពេលឈានចូលវ័យកាន់តែចាស់ ។

* ការថែទាំខ្លួន៖ ជាទូទៅគ្រូពេទ្យតែងណែនាំឱ្យស្ត្រីជាម្តាយដែលទើបតែវះកាត់សម្រាលកូនហើយថ្មីៗព្យាយាមធ្វើចលនាឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យ ពោះវៀនធ្វើការងារប្រសើរឡើងវិញ ។ ដូចនេះឃើញថាបើកាលណាស្ត្រីជាម្តាយធ្វើចលនាបានកាន់តែលឿនតែងជួយធ្វើឱ្យប្រព័ន្ធបញ្ចេញកាកសំណល់ត្រឡប់មកធ្វើការងារប្រក្រតីវិញនិងពិសេសនៅជួយកាត់បន្ថយអាការមួយចំនួនដូចខាងលើនេះយ៉ាងប្រសើរ ។

៣ – ពន្យារកំណើត៖ ស្ត្រីក្រោយពីសម្រាលកូនរួចក្នុងរយៈពេល ៤៥ ទៅ ៩៤ ថ្ងៃ ឬអាចលឿនជាងនេះដោយអ្នកខ្លះត្រឹមរយៈពេល ២៥ ថ្ងៃ ក្រោយសម្រាលតែងមករដូវវិញ ។ ហេតុនេះបើចង់ពន្យារកំណើតឬ មានការរួមភេទកុំភ្លេចការពារដោយខ្លួនឯងឱ្យបានល្អបើមិនដូចនេះអាចនឹងមានគភ៌ជាថ្មីដែលជាភារៈពិបាកធ្ងន់ធ្ងរនៅពេលក្រោយពុំខាន ។

* ការថែទាំខ្លួន៖ គួរសិក្សាស្វែងយល់ពីប្រការល្អនិងមិនល្អនៃការពន្យារកំណើតនិងគប្បីផ្អាករួមភេទក្រោយសម្រាលកូនយ៉ាងហោចបំផុត ៦ សបា្តហ៍ដែរ ។

៤ – ទៅត្រួតពិនិត្យរាងកាយ
គ្រូពេទ្យនឹងណាត់ស្ត្រីជាម្តាយទៅធ្វើការត្រួតពិនិត្យរាងកាយដើម្បីពិនិត្យមើលថារាងកាយបានវិលត្រឡប់មកប្រក្រតីវិញឬនៅ។ក្រៅពីនេះគេក៏ត្រួតពិនិត្យរកមហារីកមាត់ស្បូននិងមហារីកសុដន់ព្រមទាំងធ្វើការណែនាំវិធីពន្យារកំណើត ។

* ការថែទាំខ្លួន៖ គួរទៅតាមការណាត់របស់គ្រូពេទ្យរៀងរាល់លើកនិងត្រូវឧស្សាហ៍សង្កេតមើលពីអាការ ។

៥ – មាត់ស្បូន៖ ចុករួយមានអាការអស់កម្លាំងល្ហិតល្ហៃដែលជាអាការគេតែងជួបប្រទះញឹកញាប់ ដោយសារថាការសម្រាលតាមលក្ខណៈធម្មជាតិឬក្រោយការវះកាត់មានការឡើងរួញនៃមាត់ស្បូនដោយសារថារាងកាយបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន(Oxytocin)ដែលនាំកើតអាការឈឺខ្លាំងឡើងនៅពេលទារកបៅដោះ ។

* ការថែទាំខ្លួន៖ អាការចុករួយជារឿងធម្មតាកើតឡើងចំពោះស្ត្រីនិងអាការនេះប្រសើរឡើងជាបណ្តើរៗវិញដោយខ្លួនឯង ។ បើក្នុងករណីអាការមានសភាពខ្លាំងក្លាត្រូវប្រើថង់ទឹកក្តៅស្អំបរិវេណដែលកើតអាការចុករួយតែសម្រាប់អ្នកដែលសម្រាលដោយវះកាត់ហាមយកទឹកក្តៅស្អំត្រង់កន្លែងដែលវះកាត់ពីព្រោះអាចកើតជាដំបៅរលាកក្លាយ ៕

ប្រភព៖ pmhotnews

  • ៥ រឿង​សំខាន់​សម្រាប់​ស្ត្រី​ជា​ម្តាយ​ថែខ្លួន​ក្រោយពេល​សម្រាលកូន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:សុខភាព
Tags: