វិធី​ធ្វើ​ឲ្យ​កម្មវិធី​ Messenger ងាយ​ប្រើ​ដូច​ពី​មុន​វិញ

ថ្មីៗ​កន្លង​ទៅ​នេះ​ Facebook បាន​អាប់ដេត​រូបរាង​កម្មវិធី​ Messenger លើ​ iPhone ដោយ​បាន​បន្ថែម​ចំណុច​គួរ​ឲ្យ​ធុញ​ចំនួន​ពីរ​នោះ​គឺ​ “Favorites” និង​ “Active Now”។ ជា​សំណាង​ល្អ​មាន​វិធី​អាច​លាក់​ចំណុច​ទាំង​ពីរ​នេះ​បាន​ ដើម្បី​ធ្វើ​ឲ្យ​ Messenger ងាយ​ស្រួល​ប្រើ​ដូច​ពី​មុន​វិញ។

 

@ វិធី​លាក់​ “Favorites”

 

១. បើក​កម្មវិធី​ Facebook Messenger លើ​ iPhone ហើយ​ត្រូវ​ប្រាកដ​ថា​អ្នក​នៅ​លើ​ Home Tab។

 

២. បន្ទាប់​មក​ចុច​ឲ្យ​ជាប់​លើ​រូប​នរណា​ម្នាក់​នៅ​ក្នុង​ Favorites រួច​​​ពន្លែង​ដៃ នោះ​នឹង​ឃើញ​មាន​ពាក្យ​ថា​ “Hide All” និង​ “Hide”។ នៅ​ត្រង់​ចំណុច​នេះ​ចុច​យក​ពាក្យ​ “Hide All”។

 

វិធី​ធ្វើ​ឲ្យ​កម្មវិធី​ Messenger ងាយ​ប្រើ​ដូច​ពី​មុន​វិញ

 

​​​៣. ក្រោយ​មក​នឹង​លោត​ផ្ទាំង​មួយ​ផ្សេង​ទៀត​សួរ​បញ្ជាក់​ដោយ​អ្នក​ត្រូវ​ចុច​លើ​ពាក្យ​ “Hide”

 

@ វិធី​លាក់​ “Active Now”

 

១. អូស​ទៅ​ឆ្វេង​លើ​ឈ្មោះ​នរណា​ម្នាក់​នៅ​ត្រង់​​ប្រអប់​ “Active Now” នោះ​នឹង​ឃើញ​ប៊ូតុង​ Hide All បង្ហាញ​ខ្លួន​ឡើង។

 

វិធី​ធ្វើ​ឲ្យ​កម្មវិធី​ Messenger ងាយ​ប្រើ​ដូច​ពី​មុន​វិញ

 

២. ជា​បន្ត​ចុច​លើ​ពាក្យ​ Hide ដើម្បី​លាក់​ “Active Now”។

 

បញ្ជាក់​ថា​​ក្រោយ​ពី​លាក់​ហើយ​ទាំង​ “Favorites” និង​ “Active Now” នឹង​បង្ហាញ​ខ្លួន​ឡើង​​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ ដូច​នេះ​ត្រូវ​អនុវត្ត​តាម​វិធី​ខាង​លើ​ម្ដង​ទៀត​ដើម្បី​លាក់​វា​បន្ត​ទៀត៕

 

ចុច​អាន៖ កាមេរ៉ា​ទូរសព្ទ​​​ ប្រើ​មាន​ប្រយោជន៍​លើស​ពី​ការ​ថត​រូប​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ idownloadblog​