ឃុន ចាន់​ថា៖ បើ​លទ្ធភាព​ទៅ​រួច ពលរដ្ឋ​គួរ​ទិញ​រថយន្ត​ថ្មី ដើម្បី​សុវត្ថិភាព​និង​ការ​ពារ​បរិស្ថាន

ក្នុង​មួយ​ឆ្នាំ​ៗ​ប្រទេស​កម្ពុជា​បាន​នាំ​ចូល​រថយន្ត​ប្រមាណ ៤ ទៅ ៥ ម៉ឺន​គ្រឿង ដើម្បី​បម្រើ​តម្រូវ​ការ​អ្នកប្រើប្រាស់​។ ក្នុង​ចំនួន​នោះ​រថយន្ត​ថ្មី​ដែល​នាំ​ចូល​ផ្លូវការ​មាន​ប្រមាណ​តែ​ ១០ ភាគរយ​គឺ​ប្រហែល ៣ ទៅ ៤ ពាន់​គ្រឿង ក្រៅ​ពី​នោះ ជា​រថយន្ត​មួយ​ទឹក​ដែល​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រភព​មិន​ច្បាស់លាស់។

 

លោក​ឃុន ចាន់ថា នាយក​ចាត់​ការ​ទូទៅ​ក្រុមហ៊ុន​ស្តារ​អូតូ​ដែល​នាំ​ចូល​រថយន្ត​ប្រភេទ​មឺសឺដេស​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​ទន្ទឹម​គ្នា។ យ៉ាង​ណា​លោក​ជំរុញ​ពលរដ្ឋ ដែល​មាន​លទ្ធភាព​គួរ​ទិញ​រថយន្ត​ថ្មី​ ចៀសវាង​ការ​ទិញ​រថយន្ត​ជជុះ​ដែល​មិន​ធានា​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់ និង​បំពុល​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា
វីដេអូ៖ វុត្ថា