សឹងមិនជឿនឹងភ្នែកទេថា កម្លោះសង្ហារៗទាំងនេះ កាលពីមុន គឺជាមនុស្សស្រីសោះ!

ថៃ៖ យុគសម័យទំនើបបច្ចុប្បន្ននេះរឿងអ្វីៗ ក៏អាចមានឡើងដោយនឹកស្មានមិនដល់ បានដែរ។ ជាក់ស្តែងតួសម្ដែងកម្លោះវ័យក្មេងទាំង៥នាក់នេះ បានកំពុងតែរួមគ្នា រំលាយបេះដូងក្រមុំៗជាច្រើនរូប ឱ្យធ្លាក់ទៅក្នុងអន្លង់ស្នេហ៍របស់ពួកគេដោយមិនដឹងខ្លួន។ បើមិននិយាយប្រាប់ឱ្យដឹងជាមុនទេថា ពួកគេកាលពីមុនគឺសុទ្ធតែជាមនុស្សស្រីនោះទេ ច្បាស់ជាគ្មាននរណាម្នាក់ដឹងឡើយ ព្រោះពួកគេស្ទើរតែដូចមនុស្សប្រុស១០០%ទៅហើយ។ បើមិនជឿយើងទៅមើលទាំងអស់គ្នាថា ដូចមនុស្សប្រុស ឬមិនដូច៖

១.Dr. Jian Laura៖ ជាវេជ្ជបណ្ឌិតដ៏គួរឱ្យស្រឡាញ់ម្នាក់ ដែលបានឆក់យកបេះដូង ក្រុមអ្នកគាំទ្របានយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះតែរូបរាងជាបុរសសង្ហាររបស់គេ។ ទាំងស្អាត ទាំងពូកែបែបនេះ នរណាមិនឈ្លក់ស្រឡាញ់?

២.Tina Suppanad៖ជានារីវ័យក្មេងម្នាក់ដែលមានរូបរាងស្រស់សង្ហារ ដូចជាមនុស្ស ប្រុសណាស់។ Tina បានសម្តែងខ្សែភាពយន្ដជាច្រើន រឿងដូចជា Yes or No ជាដើម ហើយបើនារីបានឃើញច្បាស់ជាសន្លប់ ដោយសារសម្រស់របស់គេជាក់ជាមិនខាន។

៣. Nat Sunanta៖ ត្រូវបានក្រុមអ្នកគាំទ្រជាច្រើននាក់ ស្រឡាញ់រាប់អាន តាំងពីពេល ចូលប្រឡងចម្រៀងជាលើកដំបូង។ នារីប្រែខ្លួនទៅជាបុរសសង្ហាវ័យក្មេងរូបនេះ ជា តារាចម្រៀងម្នាក់ ដែលមានសម្លេងពីរោះក្រអួនក្រអៅណាស់។

៤. Si Mathanavi៖ តារារូបស្អាតមួយដួងនេះ បានកំណែប្រែខ្លួនពីក្មេងស្រី ទៅជា កម្លោះសង្ហារស្ទើរតែចាំមិនបាន និងមិនគួរឱ្យជឿថា គេគឺជាមនុស្សស្រីនោះទេ។ កម្លោះសង្ហារប្តូរភេទរូបនេះ ជាមនុស្សដែលចូលចិត្តការសប្បាយ ចូលចិត្តធ្វើដំណើរ ទស្សនកិច្ចទៅគ្រប់ទីកន្លែង មិនថាក្នុងឬក្រៅប្រទេសនោះទេ។

៥.Jib JayaNicha៖ អាចនិយាយបានថាអូហូ...! រូបរាង មុខមាត់ កាយវិការ ការស្លៀក ពាក់ ឬការលេងស្តាយខ្លួននោះទេ គឺដូចជាមនុស្សប្រុសពិតប្រាកដម្នាក់ខ្លាំងណាស់ សឹងតែមិនចង់ជឿសោះថាគឺជាមនុស្សស្រី។ តើនរណាអាចមើលដឹងបានទៅថាគេជា ស្រី បើគេតែងតែធ្វើការហាត់ប្រាណជានិច្ចកាល ទោះបីជាមានការជាប់រវល់បំបេញ ភារកិច្ចយ៉ាងណាក្តី។

សរុបរួមមកសម្រស់របស់ពួកគេ គឺប្រុសៗធម្មតាមួយចំនួនមិនអាចប្រៀបផ្ទឹមបាន ឡើយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ មិនថាភេទណាក៏ដោយ ឱ្យតែជាមនុស្សល្អ និង មានសេចក្តីស្រឡាញ់ពិត អាចថែរក្សាគ្នាទៅវិញទៅមកបានល្អ គឺគ្រប់គ្រាន់ ហើយសម្រាប់ឆាកជីវិតមនុស្សយើងនេះ៕

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload