U14កម្ពុជា ប្រកួតបើកឆាកជាមួយក្រុមហ្វីលីពីន ក្នុងពាន AFC U14 នៅថ្ងៃនេះ

ក្រុមU14ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមU14ហ្វីលីពីន ក្នុងការប្រកួតពានរង្វាន់ AFC U14 Regional Festival of Football 2016 នៅលើទឹកដីប្រទេសប្រ៊ុយណេ នៅថ្ងៃអង្គារនេះ បន្ទាប់ពីពួកគេបាន ដែលបានធ្វើដំណើរចាកចេញពីមាតុប្រទេស កាលពីថ្ងៃអាទិត្យ។

mm4

កីឡាករអាយុក្រោម១៤ឆ្នាំចំនួន១៨នាក់ ក្នុងនោះមានមកពីក្លិបភ្នំពេញក្រោន៣នាក់ និង១៥នាក់ទៀតជាយុវជនថ្នាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលហ្វឹកហាត់នៅមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិបាទី ហើយអ្នកទាំងនេះត្រូវបានសម្រិតសម្រាំងដោយគ្រូបង្គោលលោកមាស សំអឿន និងអ្នកចាត់ការទូរទៅលោក Inoue Kazunori(គ្រូបង្វឹក U16កម្ពុជា) សម្រាប់ការទៅចូលរួមការប្រកួត AFC U14 Regional Festival of Football 2016 នៅប្រ៊ុយណេនេះ ។

mm2

ប្រទេសចំនួន១០ បានចូលរួមនៅក្នុងការប្រកួតនេះ ហើយត្រូវបានចែកការប្រកួតជាមួយ២ពូល ដោយក្នុងនោះពូលAមានប្រ៊ុយណេជាម្ចាស់ផ្ទះ មីយ៉ាន់ម៉ា វៀតណាម ថៃ និងសិង្ហបុរី ខណៈពូលBមានកម្ពុជា ទីម័រខាងកើត ម៉ាឡេស៊ី ហ្វីលីពីន និងឡាវ។ ប៉ុន្តែការប្រកួតនេះគ្មានពានរង្វាន់ទេ ហើយក៏គ្មានការប្រកួតវគ្គខ្វែងនោះដែរ គឺប្រកួតវិលជុំក្នុងពូលរួចបញ្ចប់តែម្តង និយាយរួម AFC បង្កើតពាននេះឡើងផ្តោតខ្លាំងទៅលើការរឹតចំណងមិត្តភាពរវាងក្រុមនីមួយៗ និងចូលរួមចំណែកអភិវឌ្ឍសមត្ថភាពកីឡាថ្នាល។

mm1

យ៉ាងណាមិញ សម្រាប់ការប្រកួតបើកឆាកនៅថ្ងៃអង្គារនេះ ក្រុមU14កម្ពុជា ត្រូវប្រកួតជាមួយក្រុមហ្វីលីពីន នៅកីឡដ្ឋាន Track & Field Sports Complex នាព្រឹកម៉ោង ៧:៣០ (ម៉ោងនៅប្រ៊ុណេ) ស្របពេលក្រុមU14ថៃ ត្រូវជួបU14វៀតណាម នៅកីឡដ្ឋាន Balapan ខណៈពិធីបើកការប្រកួតជាផ្លូវការធ្វើនោះម៉ោង ៤:១៥។ ចំណែកក្រុមប្រ៊ុយណេ នឹងត្រូវប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Balapan ម៉ោង ៤:៤៥ គឺស្របពេលក្រុមទីម័រខាងកើត ត្រូវប៉ះក្រុមម៉ឡេស៊ី នៅ Track & Field Sports Complex៕

mm3

The post U14កម្ពុជា ប្រកួតបើកឆាកជាមួយក្រុមហ្វីលីពីន ក្នុងពាន AFC U14 នៅថ្ងៃនេះ appeared first on CamboSport.