Allen ចូលរួមជាមួយនឹង Stoke ក្នុងតម្លៃខ្លួន១៣លានផោនពី Liverpool

ក្លិប Stoke City បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិវេលស៍ Joe Allen ពីក្លិប Liverpool។ កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល៥ឆ្នាំ ក្រោយពីក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងលើតម្លៃខ្លួនមួយដែលត្រូវបានគេជឿជាក់ថា មានចំនួន១៣លានផោន (ស្មើនឹង១៧លានដុល្លារអាមេរិក)។

Joe-Allen-ft16

Allen បានជួបការលំបាកក្នុងការអាចបង្ហាញខ្លួនឲ្យបានទៀងទាត់ក្រោមការដឹកនាំរបស់លោក Jurgen Klopp ក្រោយពីត្រូវបានកំណត់ឲ្យចូលលេងភាគច្រើនតែក្នុងក្របខ័ណ្ឌ Europa League កាលពីរដូវកាលមុន ប៉ុន្តែ ខ្សែបម្រើរូបនេះ បានក្លាយជាតារាម្នាក់ក្នុងចំណោមតារាឆ្នើមរបស់ក្រុមជម្រើសជាតិវេលស៍ ដែលបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីរដូវក្តៅនេះ។

សំណើដេញថ្លៃរបស់ Stoke បានឆ្លើយតបទៅនឹងតម្លៃខ្លួនរបស់ Liverpool សម្រាប់កីឡាករម្នាក់ ខណៈដែលនៅសល់រយៈពេលត្រឹមតែ១២ខែប៉ុណ្ណោះក្នុងកិច្ចសន្យារបស់គេ ហើយការផ្ទេរនេះមានន័យថា ក្រុមហង្សក្រហមទទួលបានទឹកប្រាក់ខ្លះពីតម្លៃខ្លួន១៥លានផោន ដែលពួកគេបានចំណាយទៅឲ្យក្លិប Swansea កាលពី៤ឆ្នាំកន្លងទៅ។ ខ្សែបម្រើរូបនេះបានឲ្យដឹងថា៖ «វាបានក្លាយជារយៈពេល៤៨ម៉ោងដ៏មានន័យសម្រាប់ខ្ញុំ ប៉ុន្តែ ខ្ញុំពិតជារីករាយណាស់ក្នុងការអាចចុះហត្ថលេខាលើកុងត្រាមួយ»៕

ប្រភពព័ត៌មាន៖ The Guardian

The post Allen ចូលរួមជាមួយនឹង Stoke ក្នុងតម្លៃខ្លួន១៣លានផោនពី Liverpool appeared first on CamboSport.