លោក Martinez ក្លាយជាបេក្ខភាពនាំមុខគេក្នុងការចូលជំនួសលោក Bruce ក្នុងក្លិប Hull

ក្លិប Hull City បានស្រង់យកបេក្ខភាព៥នាក់ដែលត្រូវបាននាំមុខដោយលោក Roberto Martinez ខណៈដែលពួកគេកំពុងតែស្វែងរកអ្នកជំនួសលោក Steve Bruce នៅមុនពេលក្រុមរបស់ពួកគេធ្វើដំណើរទៅកាន់ប្រទេសអូទ្រីស ដើម្បីធ្វើការហ្វឹកហាត់នៅសប្តាហ៍ក្រោយ។

Roberto-Martinez-ft16

ខណៈដែលលោក Bruce បានលាលែងពីតំណែងកាលពីថ្ងៃសុក្រ សប្តាហ៍មុន លោក Ehab Allam អនុប្រធានក្លិប បានចាប់ផ្តើមដំណើរការនការស្វែងរកគ្រូបង្វឹកថ្មី និងរៀបចំផែនការផ្សេងៗដើម្បីបំពេញដំណាក់កាលនៃការធ្វើសម្ភាសន៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។ លោក Martinez ដែលត្រូវបានបណ្តេញចេញដោយក្លិប Everton កាលពីខែឧសភា ផ្តល់ការចាប់អារម្មណ៍ដល់លោក Allam និងត្រូវបានរំពឹងទុកថា នឹងត្រូវប្រមាញ់យកទៅកាន់ក្លិបខ្លាធំមួយនេះ។

លោក Mike Phelan អតីតគ្រូបង្វឹកជំនួយរបស់លោក Bruce និងជាអតីតគ្រូបង្វឹកជំនួយរបស់ក្លិប Manchester United ក៏ត្រូវបានសម្ភាសផងដែរ និងបានបញ្ជាក់យ៉ាងច្បាស់ថា រូបលោកចង់បានការងារនេះ។ ស្របពេលជាមួយគ្នានេះ លោក Steve McClaren អតីតខ្សែបម្រើរបស់ក្លិប Hull និងក្លិប Middlesbrough និងជាអតីតចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Newcastle United ត្រូវបានគេយល់ឃើញថា មិនមែនជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពដែលស្ថិតក្នុងការពិចារណាឡើយ៕

ប្រភពព័ត៌មាន៖ The Guardian

The post លោក Martinez ក្លាយជាបេក្ខភាពនាំមុខគេក្នុងការចូលជំនួសលោក Bruce ក្នុងក្លិប Hull appeared first on CamboSport.