ក្លិប Liverpool និង Sevilla ត្រូវបានពិន័យដោយ UEFA ជុំវិញការបង្កបញ្ហារបស់អ្នកគាំទ្រ

ក្លិប Liverpool ត្រូវបានពិន័យជាទឹកប្រាក់១៦០០០អឺរ៉ូ (ស្មើនឹង១៧៥៨៧ដុល្លារអាមេរិក) សម្រាប់ការលើកបដាដែលខុសច្បាប់ និងអុចកាំជ្រួចអំឡុងពេលការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ កាលពីខែឧសភា។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប កាលពីថ្ងៃចន្ទ។

Jurgen-Klopp-ft16

ក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Sevilla របស់អេស្ប៉ាញ ក្នុងទីក្រុង Basel ហើយក្លិបទាំងពីរ បានប្រឈមមុខនឹងការចោទប្រកាន់ពីសំណាក់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ក្រោយពីការប្រើឥរិយាបថមិនសមរម្យរបស់អ្នកគាំទ្រ។ មន្ត្រីប៉ូលិស ត្រូវតែចូលធ្វើអន្តរាគមន៍ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្ររបស់ក្លិបទាំងពីរ នៅឯកីឡដ្ឋាន St Jakob-Park។

ក្រុមប្រឹក្សាវិន័យ និងក្រមសីលធម៌របស់ UEFA ក៏បានពិន័យក្លិប Sevilla ក្នុងទឹកប្រាក់១៧០០០អឺរ៉ូផងដែរ ក្រោយពីអ្នកគាំទ្ររបស់ពួកគេត្រូវបានចោទប្រកាន់ពីបទចោលវត្ថុផ្សេងៗចូលក្នុងកីឡដ្ឋាន៕

ប្រភពព័ត៌មាន៖ Reuters

The post ក្លិប Liverpool និង Sevilla ត្រូវបានពិន័យដោយ UEFA ជុំវិញការបង្កបញ្ហារបស់អ្នកគាំទ្រ appeared first on CamboSport.