ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក !

6 Videos


ក្រៅពីពិធីការិនីស្រីស្រស់ ហ៊ិន ចាន់នីរ័ត្ន ក៏មានជំនួញផ្ទាល់ខ្លួនផងដែរ ត្រូវបានគេដឹងថា ជាអ្នកលក់ សម្លៀកបំពាក់ ជារឿយៗគេតែងតែឃើញនាងឃោសនា នៅតាមបណ្តាញទំនាក់ទំនងសង្គម។ប៉ុន្តែថ្មីៗនេះ ហិុន ចាន់នីរត្ន័ បានប្រកាសផ្អាកលក់ទៅវិញ ។ មិនខុសពីសិល្បៈការិនីដទៃ ក្រៅពីការងារសិល្បៈ ស្រីស្អាត ហិុន ចាន់នីរ័ត្ន ក៏ជាអ្នកលក់សម្លៀក បំពាក់ ដែលកន្លងមកគេតែងឃើញនាងបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម ហើយក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ។

ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក !

P9

ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក !

ប៉ុន្តែបន្ទាប់ពីត្រលប់មកពីកូរ៉េមិនទាន់បានប៉ុន្មានផង ស្រីស្អាតរូបនេះក៏ប្រកាសផ្អាកលក់មួយរយៈសិន ក្នុងនោះ នាងបានសរសរថា«អរគុណណាសម្រាប់ការគាំទ្ររាល់សម្លៀកបំពាក់ ដែលនាងខ្ញុំលក់កន្លងមក ដោយសារ មានការងារច្រើន ដូច្នេះនាងខ្ញុំសុំផ្អាកលក់សិន ហើយមិនមាន hin channiroth collection អីទៀតទេ ណា ហើយបើមានបញ្ហាអីកើតឡើងនាងខ្ញុំសុំមិនទទួលខុសត្រូវ» ។

ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក !

បើតាមការបង្ហើបពីសំណាក់មិត្តរួមអាជីពជាមួយនាងបានអោយដឹងថា មូលហេតុដែល ហ៊ិន ចាន់នីរ័ត្ន ដកឃ្លាពីអាជីពជំនួញដោយសារនាងមានការរវល់ច្រើននៅ ក្នុងសិល្បៈទាំងពិធីការិនី និង ថតឃោសនាពាណិជ្ជកម្មផ្សេងៗ ពេលខ្លះនាងត្រូវចូលរួមនៅក្នុងកម្មវិធីធំៗថែមទៀត ។

ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក !

ហ៊ិន ចាន់នីរ័ត្ន ត្រូវបានគេចាត់ទុកជាតារាស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ។ រាល់រូបថតរបស់នាង ដែលបានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម តែងតែទទួលបានការសរសើរពីសំណាក់មហាជន។អ្វីដែលគួរអោយកត់សំគាល់នោះ ទោះបីជាមានរូបរាងតូចស្រលូន តែគេកម្រឃើញ ហិុន ចាន់នីរ័ត្ន ស្លៀក ពាក់បែបស៊ិចស៊ីម្តងណាឡើយ ។ ហ៊ិន ចាន់នីរ័ត្ន ជាពិធីការិនីដ៏លេចធ្លោម្នាក់នៅស្ថានីយទូរទស្សន៍បាយ័ន ៕

                                                                                               ចេនី

ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក !

ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក !

អត្ថបទពាក់ព័ន្ធ៖ ហ៊ិ​ន ច័ន្ទនី​រ័ត្ន​ត្រូវបាន​អ្នកគាំទ្រ​ទទួលស្គាល់ថា​ស្អាត​ដោយ​ធម្មជាតិ​

​ស្រប​ពេលដែល​តារា​ក្នុង​ពិភព​សិល្បៈ​មួយចំនួនធំ​គេ​ខិតខំ​ស្រវាស្រទេញ​ទៅធ្វើ​ការកែ កុន​សម្ផស្ស​ដើម្បី​ឲ្យ​បាន​ស្អាត​និង​មានការ​ទាក់ទាញ​នោះគេ​សង្កេតឃើញថា​ចំពោះ​តារា​ស្រី​វ័យក្មេង ដែល​កំពុង​មានឱកាស​កាន់​មីក្រូហ្វូន​ក្ដោប​តំណែង​ធ្វើជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​បាយ័ន កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ហាក់​មិនបាន​អើពើ​និង​បញ្ហា​នេះ​សោះ ឡើយ​តែ នាង​នៅតែ​ត្រូវបាន​គេ​សរសើរ​ថា​នាង​ស្អាត​បែប​ធម្មជាតិ​មិនបាច់​ឆ្លងកាត់​មុខកាំបិត​។​

តាម​មតិ​មហាជន​ភាគច្រើន​ដែល​ធ្លាប់​ស្គាល់​ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​ពោល​សរសើរ​គ្រប់គ្នា ថា​នាង​ពិតជា​សម្រស់​បាន​ពី​ធម្មជាតិ​ពិតៗ​ដោយ​មិនបាច់​ធ្វើ​ការកែ​សម្ផស្ស​ដូច​អ្នកសិល្បៈ​ខ្លះ​ដែល​បាន​កែ​ស្ទើរ​គ្រប់កន្លែង​លើ​ផ្ទៃមុខ​ហើយ​ក្នុងនោះ​អ្នកខ្លះ​ក៏បាន​ទៅ​កែ​សម្ផស្ស​ត្រឹមតែ​នៅ ក្នុងប្រទេស​និង​ខ្លះទៀត​មិន​ទុកចិត្ត​ក៏​ឈានទៅ​កែ​សម្ផស្ស​ដល់​ក្រៅប្រទេស​ទៀតផង​ព្រោះ ខ្លាច​មាន​បញ្ហា​កើត​ឡើងលើ​ផ្ទៃមុខ​ក្រោយពី​គេ​កែ​បានតែ​មួយរយៈ​នោះ​។​ដូច្នេះ​សម្រាប់​ហ៊ិ​ន ច័ន្ទនី​រ័ត្ន នាង​ពិតជា​មិន​ខ្វល់​ពី​រឿង​ត្រូវ​ចំណាយលុយ​លើ​ការ កែ​សម្ផស្ស​ទៀតឡើយ ហើយក៏ មិន​ព្រួយបារម្ភ​ពី​ការកើតមាន​បញ្ហា​ផ្សេងៗ​ដោយសារតែ​មុខកាំបិត​ឬ​ជាតិគីមី​ដោយ​វះកាត់​អ្វីដែរ​។​ ​

ការ​ស្អា​តរបស់​ហ៊ិ​ន ច័ន្ទនី​រ័ត្ន ត្រូវបាន​គេ​យល់ឃើញថា​ដោយសារតែ​នាង​មាន ប្រភព ជ្រើសរើស​ចេញពី​ស្រី​ស្អាត​គឺជា​អតីត​ហ្វ្រេ​ស៊ី​ជំនា​ន់ទី​៦​និង​ជា​ម្ចាស់​ពានរង្វាន់​Asian TV Charming Face Award2011 ។​ ​ ​ ​ ​ ​ ​ ​ ​

ពេលនេះ​គេ​សង្កេតឃើញថា​អាជីព​ការងារ​សិល្បៈ​របស់​នាង​ហាក់​មាន​សន្ទុះ​គួរ​ឲ្យ​កត់ សម្គាល់ ស្រាប់តែ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​លេច​ឮថា នាង​កំពុង​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ជាមួយ​បុរស​វ័យ​ស្របាល​គ្នា​នឹង​នាង​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​គេ​ស្គាល់​ថា​ជា​កូនប្រុស​របស់​មន្ត្រី​ធំ​ក្នុងស្រុក​។​
​ផ្ទុយ​ពី​ការលេចឮ​នោះ​កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន បាន​ច្រានចោល និង​បដិសេធ​ទាំងស្រុង​ចំពោះ​រឿង​ដែល​គេ​និយាយថា​នាង កំពុង​សាង​សម្ពន្ធភាព​ស្នេហា​ជាមួយ​បុរស​វ័យ​ស្របាល​គ្នា​ជា​កូន​មន្ត្រី​ធំ ព្រមទាំង​រឿង ថា នាង​កើតរោគ​ប្រច័ណ្ឌ​គូស្នេហ៍​ខ្លាំង​នោះ គឺ​ពុំមែន​ជាការ​ពិត ទេ​។

នាង​បាន​ទទួលស្គាល់ថា​កន្លង​ទៅ​គឺ បាន​ថត​បង្ហោះ​រូប​ជាមួយ​បុរស​ម្នាក់​ដែល​រាប់អាន​គ្នា​ដូចជា​បងប្រុស​ពេល​ទៅ​ញ៉ាំ​អាហារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ក្រោយមក​ក៏​លេច​ឮថា បុរស​ម្នាក់​នោះ គឺជា​គូស្នេហ៍​របស់​នាង​ដូច្នេះ​នាង​សូមបញ្ជាក់​ប្រាប់​ទៅវិញ​ថា មិនមែនជា​គូស្នេហ៍​អ្វី​ទេ​។​

​នាង​បាន​អះអាងថា​សព្វថ្ងៃ​មិនទាន់ មាន​ម្ចាស់​ស្នេហ៍​ទេ​ហើយ រាល់ថ្ងៃ​អ្វីដែល​នាង​គិត​នោះ គឺ​មានតែ​ការងារ​សិល្បៈ និង​ការរកស៊ី​តែប៉ុណ្ណោះ​៕​ ​ ​ ​ ​ដេវីត​

ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក ! ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក ! ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក ! ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក ! ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក ! ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ចាន់នី​រ័ត្ន ប្រកាស​ផ្អាក !