អតីត​ភរិយា​របស់​កីឡាករ ជៀស ស្រួច ត្រូវគេ​បង្ហាញមុខ​តាម​ហ្វេ​ស​ប៊ុ​ក

អតីត​ភរិយា​របស់​កីឡាករ ជៀស ស្រួច ត្រូវគេ​បង្ហាញមុខ​តាម​ហ្វេ​ស​ប៊ុ​ក



នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Khmer Best Vid... បាន​បង្ហាញមុខ​អតីត​ភរិយា​របស់​កីឡាករ ជៀស ស្រួច ដែល​រូប​នាង​គឺជា​តារា​សម្តែង​មួយ​រូប​ផង​ដែរ​នៅ​ក្នុង​វិ​ថី​សិល្បៈ​នា​ពេល ​បច្ចុប្បន្ន ។

ផេ​ក​ដដែល​បាន​សរសេរ​ថា «អ្នក​ដែល​ចង់​ដឹង​មុខ​អតីត​ប្រពន្ធ​លោក ជៀស ស្រួច ជា​អ្នក​ណា ពេល​នេះ​អាច​មើល​បាន​តាម​ការ​គួរអតីត​ប្រពន្ធ​គាត់​ស្អាត​ណាស់ ចឹ​ង​តើ​បាន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​គាត់​ស្តាយ​ហើយ​ខូចចិត្ត​ដល់​ម្លឹ​ង ណ្ហើយ​កុំ​ថា គាត់​បើជា​ខ្ញុំ​ក៏​ស្តាយ​ដែរ តែបើ​មិនមែន​ជា​គូរ​យើង គឺ​បាន​ត្រឹម​ស្តាយ​ប៉ុណ្ណឹង​ឯង​តស៊ូ​ឡើង​បង ជៀស ស្រួច ចាត់​ទុក​ថា បាន​ត្រឹម​ស្គាល់​ជាតិ​2​ខែ ទៅ​បាន​ហើយ ហិ​ហិ តែ​នេះ​គាត់​ស្តាយ​១២​ឆ្នាំ​ហើយ ពិតជា​មិនធម្មតា​មែន ឥទ្ធិពល​ស្រី​ស្អាត​ម្នាក់​នេះ​.... យ៉ាងណា​វា​ជា​រឿង​ឆាកជីវិត​រវាង​មនុស្ស​ពីរ​នាក់ ហើយ​ក៏​គ្មាន​អ្នក​ណា​ចង់​ជួប​វា​ដែរ ការ​ស្រលាញ់​តែងតែមាន​ជួប​មាន​បែក ខ្ញុំ​ផុស​នេះ​គ្រាន់តែ​បំពេញ​បំណង​បងប្អូន​ដែល​ចង់​ដឹង​ប៉ុណ្ណោះ ហើយ​ក៏​សុំ​ទោស​ម្ចាស់​រូប​ផង ដែល​ផុស​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន​។»

ទោះជា​យ៉ាងណា​រូប​នេះ​នៅ​មិន​ទាន់​ច្បាស់​ថា ជា​រូប​ពិត​របស់​អតីត​ប្រពន្ធ​កីឡាករ​លោក ជៀស ស្រួច​នៅឡើយ​ទេ ព្រោះ​មិន​ទាន់​អះអាង​ពី​សមី​ខ្លួន ។

ចំណែក​អ្នក​ប្រដាល់​លោក ជៀស ស្រួច ក៏​បាន​ផ្តល់​បទ​សម្ភាសន៍ដល់​សារព័ត៌មានក្នុងស្រុក​មួយ​ដោយ​លោក​បាន​និយាយ​ ខ្លី​ថា «​រឿងរ៉ាវ​ដែល​លោក​ចែកផ្លូវ​គ្នា​ពី​អតីត​ប្រពន្ធរបស់​លោក លោក​ក៏​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្តី​២​ទៅ​៣​លេខ​ដែរ​។​»

លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​អតីត​ប្រពន្ធ​នោះ​ទេ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ជ្រុល​តែ​បែក​គ្នា​ហើយ ជូនពរ​អោយ​នាង​បាន​សេចក្តីសុខ​ចុះ ប៉ុន្តែ​សូម​អោយ​នាង និយាយ​អ្វី​ដែល​ជា​ការ​ពិត កុំ​មួលបង្កាច់​បង្ខូច​រូប​ខ្ញុំ​ទៅ​បាន​ហើយ​»៕