iPhone ជំនាន់​ថ្មី​ មាន​ឈ្មោះ​​ជា​ iPhone 6SE វិញ

ស្រប​ពេល​​កាល​បរិច្ឆេទដែល​​​​ iPhone ជំនាន់​ថ្មី​ត្រូវ​បង្ហាញ​វត្តមានកាន់​តែ​កៀក​ ក៏​មាន​ព័ត៌មាន​បែក​ធ្លាយ​ជា​ច្រើន​ត្រូវ​បាន​គេ​ចែក​ចាយ​ជា​បន្ត​បន្ទាប់។

 

iPhone ជំនាន់​ថ្មី​ មាន​ឈ្មោះ​​ជា​ iPhone 6SE វិញ

 

បើ​តាម​ព័ត៌មាន​ថ្មីៗ​នេះ​​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​បាន​លើក​ឡើង​ថា​ គ្មាន​ឡើយ​ឈ្មោះ​ iPhone 7 សម្រាប់​ iPhone ជំនាន់​ថ្មី ផ្ទុយ​ទៅ​វិញ​ Apple នឹង​​ប្រើ​ឈ្មោះ iPhone 6SE ​ជំនួស​​វិញ។ ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ប្រភព​ពី​ចិន​នេះ​មិន​បាន​ភ្ជាប់​ជា​មួយ​នឹង​សម្បក​ ឬ​ ឯកសារ​អ្វី​ដើម្បី​បញ្ជាក់​ពី​ការ​លើក​ឡើង​នេះ​ឡើយ។ ប៉ុន្តែ​មាន​ចំណុច​​ដែល​ធ្វើ​ឲ្យ​គេ​យល់​ថា​ការ​លើក​ឡើង​នេះ​អាច​ក្លាយ​ជា​ពិត។

 

iPhone ជំនាន់​ថ្មី​ មាន​ឈ្មោះ​​ជា​ iPhone 6SE វិញ

 

មូលហេតុ​ពី​ការ​ប្រើ​ឈ្មោះ​នេះ​អាច​មក​ពី​ iPhone ជំនាន់​ថ្មី​មាន​ចំណុច​ផ្លាស់​ប្ដូរ​ថ្មី​មិន​ច្រើន​ ហើយ​​​​រូបរាង​យក​លំនាំ​តាម​ iPhone 6s/6s Plus និង​ 6/6Plus ដែល​មិន​សក្ដិសម​ប្រើ​ឈ្មោះ​ “iPhone 7”។ នេះ​បើ​តាម​ព័ត៌មាន​លេច​ធ្លាយ​ពី​រូបរាង​ iPhone ជំនាន់​ថ្មី​នា​ពេល​កន្លង​មក៕

 

​​​​​អ្នក​គាំទ្រ​ផលិតផល​ Apple យល់​យ៉ាង​ណា​ដែរ​ប្រសិន​បើ​ iPhone ជំនាន់​ថ្មី​ពិត​ជា​មាន​ឈ្មោះ​ iPhone 6SE មែន?

 

ចុច​អាន៖ iPhone ២០១៦ ​គ្រោង​ប្រកាស​ថ្ងៃ​ទី​ ១២ ​ខែ​កញ្ញា

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ RedmondPie​