អឺរ៉ុបនឹងវិនាសកម្មនៅក្នុងឆ្នាំ២០១៦?

ការវាយប្រហារភេរវកម្មជាបន្តបន្ទាប់កើតឡើងនៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាការសម្រុកចូល នៃជនភៀសខ្លួនបានធ្វើឲ្យមនុស្សជាច្រើននឹកឃើញដល់ការទស្សន៍ទាយដ៏ស័ក្តិសិទ្ធរបស់លោកយាយ Vanga ថា អឺរ៉ុបត្រូវវិនាសកម្មនៅក្នុងឆ្នាំ២០១៦។

លោកយាយVanga កើតនៅថ្ងៃទី៣១ខែមករាឆ្នាំ១៩១១ ស្លាប់នៅថ្ងៃទី១១ខែសីហាឆ្នាំ១៩៩៦។ លោកយាយរស់នៅក្នុងតំបន់ដាច់ស្រយាលក្នុងប្រទេសប៊ុលហ្គារី។ នៅពេលដែលលោកយាយមានអាយុ១២ឆ្នាំក៏ពិការភ្នែកក្រោយពេលទឹកជំនន់គួចទៅបាត់ ក្រោយមកគេរកឃើញលោកយាយនៅរស់ដេកលើគំនរសំរាមដែលទឹកកួចទៅ ។

តាំងពីពេលនោះមក លោកយាយ Vanga ក៏ចេះទស្សន៍ទាយពីជោគវាសនាមនុស្ស និងពិភពលោក ពេលមានអាយុ១៦ឆ្នាំ រហូតដល់អាយុ៣០ឆ្នាំ ក៏មានភាពល្បីល្បាញលើពិភពលោក ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មេដឹកនាំហ្វាស៊ីត ហ៊ីត្លែរ ក៏ធ្លាប់ទៅឲ្យលោកយាយទស្សន៍ទាយផងដែរ ។

ការទស្សន៍ទាយរបស់លោកយាយ ស្តីពីតំបន់អឺរ៉ុបនៅក្នុងឆ្នាំ២០១៦

លោកយាយបានទស្សន៍ទាយ ត្រូវរហូតដល់៧០ភាគរយ ពីព្រឹត្តិការណ៍ធំៗលើពិភពលោក ដូចជាការលិចនាវាមុជទឹក Krush ការផ្ទុះឡើងនៃសង្គ្រាម, សកម្មភាពវាយប្រហារភេរវកម្ម១១ កញ្ញា នៅអាមេរិក ,ការបង្ហាញខ្លួនរបស់ក្រុមអិស្លាមជ្រុលនិយម ។អ្វីដែលគួរឲ្យភ័យខ្លាចនាពេលនេះ គឺការទស្សន៍ទាយពីអឺរ៉ុប ថា នៅក្នុងឆ្នាំ២០១៦ អឺរ៉ុបទទួលរងការវិនាសកម្ម ។ មនុស្សជាច្រើនបានចាត់ទុកថា ការទស្សន៍ទាយទាំងនោះកំពុងក្លាយទៅជាការពិត ។ ពេលនេះ ក្រុមភេរវកម្មកំពុងតែបង្កើនការវាយប្រហារនៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាជនភៀសខ្លួនចូលទៅកាន់អឺរ៉ុបកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាមួយគ្នានេះ សហគមន៍អឺរ៉ុប អាចប្រឈមនឹងការបែកបាក់ក្រោយពេលអង់គ្លេសបានចាកចេញពីអឺរ៉ុប ។

ការបង្ហាញខ្លួនរបស់ក្រុមអិស្លាម IS និងការជះឥទ្ធិពលនៃជនភៀសខ្លួនចូលទៅកាន់អឺរ៉ុបបានបង្កការភ័យខ្លាចដល់ប្រជាជនអឺរ៉ុបទាំងមូល ។ ដោយសារតែក្រុមភេរវករបានបន្លំខ្លួនជាមួយជនភៀសខ្លួន ដើម្បីវាយប្រហារនៅអឺរ៉ុប ដូចជាការវាយប្រហារនៅក្នុងប្រទេស បារាំង ប៊ែលហ្ស៊ីក អាល្លឺម៉ង់ និងទួរគីជាដើម ។

បើទោះជាមានការយាមល្បាតយ៉ាងតឹងតែងបែកណាក៏ដោយ ក៏ក្រុមភេរវករនៅតែមានឱកាសវាយប្រហារនៅក្នុងតំបន់អឺរ៉ុប ពិសេសគឺកន្លែងប្រជុំជន ។ ការវាយប្រហារដោយគ្រាប់រំសេវ អាចត្រូវប៉ូលិសដឹង ភេរវករ ក៏បង្វែរការវាយប្រហារតាមរយៈការបើករថយន្តបុករះនៅក្នុងទីក្រុង Nice ប្រទេសបារំាង នាពេលកន្លងមក សម្លាប់មនុស្សយ៉ាងច្រើន។ នេះជាការវាយប្រហារតាមបែបថ្មី ហើយក្រុមអ្នកឯកទេសជឿជាក់ថា អាចនឹងមានការវាយប្រហារថ្មីៗជាច្រើនទៀតកើតឡើង ៕ ម៉ែវ សាធី

អឺរ៉ុបនឹងវិនាសកម្មនៅក្នុងឆ្នាំ២០១៦? អឺរ៉ុបនឹងវិនាសកម្មនៅក្នុងឆ្នាំ២០១៦? អឺរ៉ុបនឹងវិនាសកម្មនៅក្នុងឆ្នាំ២០១៦? អឺរ៉ុបនឹងវិនាសកម្មនៅក្នុងឆ្នាំ២០១៦? អឺរ៉ុបនឹងវិនាសកម្មនៅក្នុងឆ្នាំ២០១៦?

ប្រភព ៖ nokorwatnews