ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

រូបភាពកសិករស្រីម្នាក់កំពុងទួញយំយ៉ាងសោកសង្រេង កាន់សត្វជ្រូកដែលបានលង់ទឹកងាប់ បន្ទាប់ពីមានគ្រោះទឹកជំនន់ដ៏អាក្រក់ក្នុងប្រទេសចិន បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណិត រំជួលចិត្ត និងអាណិតអាសូរយ៉ាងខ្លាំង។

ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

ថ្មីៗនេះមានភ្ញៀវធ្លាក់យ៉ាងខ្លាំង បណ្ដាលឲ្យកើតមានជាគ្រោះទឹកជំនន់ នៅទូទាំងប្រទេសចិន ដោយក្នុងនោះក៏មានទីក្រុង Xiaogan និង ខេត្ត Hubie ផងដែរ ធ្វើឲ្យប្រជាជនប្រមាណជា ១៥ ០០០នាក់ ត្រូវជម្លៀសចេញ។ ប្រជាជនត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន អាជីវកម្ម និង សត្វចិញ្ចឹមរបស់ពួកគេ។ ជាអកុសល កសិករស្រីខាងលើ ពេលដែលត្រលប់មកវិញបានប្រទះឃើញទិដ្ឋភាពគួរឲ្យខ្លោចចិត្ត ដោយសត្វជ្រូកចិញ្ចឹមរបស់ខ្លួនបានងាប់ពាសពេញកសិដ្ឋាន ធ្វើឲ្យនាងខូចចិត្ត និងសោកស្ដាយយ៉ាងខ្លាំង។

ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​ ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​ ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

គួររំលឹកថា កាលពីដើមខែកក្កដាកន្លងទៅនេះ សត្វជ្រូកជាង ៣ ០០០ក្បាល បានជាប់នៅក្នុងកសិដ្ឋានមួយកន្លែង ក្នុងទីក្រុង Anhui ខណៈកម្ពស់ទឹកជំនន់កើនឡើងជាលំដាប់ ធ្វើឲ្យម្ចាស់កសិដ្ឋានស្រក់ទឹកភ្នែក ព្រោះតែធ្វើអ្វីមិនកើត។ នៅចុងបញ្ចប់សត្វជ្រូកយ៉ាងហោចណាស់ចំនួន ១ ០០០ក្បាល ត្រូវបានជួយសង្គ្រោះវិញ៕

ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​ ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​

ប្រភព ៖ sabay

  • ម្ចាស់​ទួញ​យំ​អោប​ជ្រូក​ទាំង​ខ្លោចចិត្ត ក្រោយ​ទឹក​ជំនន់​ជន់​លិច​កសិដ្ឋាន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: