កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក សង់​អស់​១៣​ពាន់​លាន​ដុល្លារ តែ​អសមត្ថភាព​ការពារ​ខ្លួន

នាវាដឹកយន្តហោះចម្បាំង USS Gerald R. Ford (CVN-78) របស់អាមេរិក ដែលជាប្រភេទនាវាថ្មីបំផុត ទើបនឹងបង្កើតឡើងក្នុងសតវត្សទី២១នេះ កំពុងតែជួបបញ្ហាបច្ចេកទេស ខណៈដែលវាត្រូវបានពន្យារពេល ដើម្បីប្រកាសដាក់ឲ្យដំណើរការ អស់រយៈពេល២ឆ្នាំរួចមកហើយ ទាំងដែលថ្លៃចំណាយក្នុងការសង់នាវាដ៏មហិមានេះ មានសរុប១៣ពាន់លានដុល្លារអាមេរិក ។
USS Gerald R. Ford ត្រូវគេរំពឹងទុកថា អាចដាក់ឲ្យបម្រើការនាខែកញ្ញា ឆ្នាំ២០១៤បាន តែដោយសារមានបញ្ហាបច្ចេកទេសខ្លះ ធ្វើឲ្យក្រុមអ្នកសាកល្បងអាវុធថ្មីនៃមន្ទីរបញ្ចកោណបញ្ជាក់ថា នាវាចម្បាំងថ្មីនេះ មិនទាន់មានសមត្ថភាពការពារខ្លួននៅឡើយទេ ដោយកង្វះបច្ចេកទេសនៅមាន៤ចំណុចធំៗ ។
កំពូលនាវាចម្បាំងដែលថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រនេះ ជួបប្រទះបញ្ហាដូចជា ការបញ្ចេញ និងទទួលយន្តហោះចម្បាំង ការបម្លាស់ទីអាវុធលើនាវា ការគ្រប់គ្រងដែនអាកាស និងអសមត្ថភាពក្នុងការការពារខ្លួន ដោយលោក Michael Gilmore ជាប្រធាននាយកដ្ឋាននៃការធ្វើតេស្ត និងវាយតម្លៃប្រតិបត្តិការរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា “លុះត្រាតែបញ្ហាទាំងនេះត្រូវបានដោះស្រាយ បើមិនដូច្នោះទេ វានឹងកម្រិតសមត្ថភាពប្រយុទ្ធរបស់នាវា CVN-78”
មកទល់ពេលនេះ ដំណើរការសាងសង់នៃនាវា USS Gerald R. Ford ប្រព្រឹត្តទៅបាន៩៨% និងសាកល្បងកម្មវិធីជាច្រើនសម្រេចបាន៨៨%ហើយ ដោយគេរំពឹងថា វាអាចនឹងចូលបម្រើកងទ័ពនាឆ្នាំ២០១៧បាន ដោយនាវាចម្បាំងថ្មីនេះ ជានាវាចម្បាំងដែលបានបំពាក់បច្ចេកវិទ្យាទំនើបបំផុត និងជាប្រភេទនាវាថ្មីបំផុត សម្រាប់ពិភពលោកទាំងមូល ។
នាវាចម្បាំងបន្ទាប់ដែលកំពុងស្ថិតក្នុងការសាងសង់នៅឡើយនោះ គឺនាវា USS John F. Kennedy (CVN 79) ដែលទើបតែសម្រេចបាន១៨%ប៉ុណ្ណោះ គិតត្រឹមខែមីនានេះ តែគេគ្រោងនឹងដាក់ឲ្យបម្រើការនៅឆ្នាំ២០២០ ចំណែកឯនាវា USS Enterprise (CVN 80) នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៨ ជានាវាប្រភេទ Ford-class carrier ទី៣ ។
គួរបញ្ជាក់ថា កងទ័ពជើងទឹកអាមេរិក បានត្រៀមកញ្ចប់ថវិកាចំនួន៨១.៣ពាន់លានដុល្លារ ដើម្បីសាងសង់នាវាចម្បាំងថ្មី៣៨គ្រឿង ក្នុងបំណងជំនួសនាវាមុជទឹកបាញ់មីស៊ីលអន្តរទ្វីបមួយគ្រឿង នាវាមុជទឹកកម្រិត Virginia-class ៩គ្រឿង នាវាពិឃាត១០គ្រឿង និងនាវាតូចៗផ្សេងទៀត ។
សូមបញ្ជាក់ថា USS Gerald R. Ford មានប្រវែង៣៣២ម៉ែត្រ និងទម្ងន់១០ម៉ឺនតោន ជានាវាចម្បាំងធំបំផុតក្នុងលោក ហើយដើរដោយរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរ២គ្រាប់ ប្រើខ្សែភ្លើងដល់ទៅ១០លានខ្សែ ដោយវាអាចផ្ទុកមនុស្សបានចំនួន៤៥៣៩នាក់ និងយន្តហោះចម្បាំង៧៥គ្រឿង ៕
កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក សង់​អស់​១៣​ពាន់​លាន​ដុល្លារ តែ​អសមត្ថភាព​ការពារ​ខ្លួនកំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក សង់​អស់​១៣​ពាន់​លាន​ដុល្លារ តែ​អសមត្ថភាព​ការពារ​ខ្លួន កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក សង់​អស់​១៣​ពាន់​លាន​ដុល្លារ តែ​អសមត្ថភាព​ការពារ​ខ្លួន កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក សង់​អស់​១៣​ពាន់​លាន​ដុល្លារ តែ​អសមត្ថភាព​ការពារ​ខ្លួន កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក សង់​អស់​១៣​ពាន់​លាន​ដុល្លារ តែ​អសមត្ថភាព​ការពារ​ខ្លួនប្រភព៖ kqube

  • កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក សង់​អស់​១៣​ពាន់​លាន​ដុល្លារ តែ​អសមត្ថភាព​ការពារ​ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: