ញ៉ាំ​ការ​ភ្លេច​ចង​ដៃ ​ត្រលប់​ទៅ​ចង​ដៃ​វិញ ឮ​ថា​កូន​ក្រមុំ​រត់​ចោល​រោងការ

មាន​មនុស្ស​ខ្លះ​ស្រលាញ់​អ្នក​ណា​ម្នាក់​ គេ​ហ៊ាន​សារភាព​ភ្លាម​មិន​ទុក​​យូរ តែ​អ្នក​ខ្លះ​ទៀត​ ទោះ​ស្រលាញ់​គេ​ខ្លាំង ​រហូត​គេង​យល់សប្ដិ​ឃើញ​រាល់​យប់ ​ក៏​នៅ​តែ​មិន​ហ៊ាន​សារភាព​ស្នេហ៍។ ប្រាថ្នា​ជា​មនុស្ស​ម្នាក់ ​ក្នុង​ចំណោម​មនុស្ស​ស្រលាញ់​គេ​តែ​មិន​ក្លាហាន​នឹង​សារភាព។

 

ញ៉ាំ​ការ​ភ្លេច​ចង​ដៃ ​ត្រលប់​ទៅ​ចង​ដៃ​វិញ ឮ​ថា​កូន​ក្រមុំ​រត់​ចោល​រោងការ

 

បើ​ទោះ​បី​ជា​លួច​ស្រលាញ់​នាថ​ពេញ​ដើម​ទ្រូង ​តែ​ប្រាថ្នា​មិន​និយាយ​ប្រាប់​នារី​ម្ចាស់​ចិត្ត​ឡើយ ព្រោះ​ខ្លាចពេល​ប្រាប់​ការ​ពិត​ហើយ បែរ​បាត់បង់​នាង​ទៅ​វិញ។ មិន​សារភាព​ត្រង់ៗ ​តែ​កំលោះ​ម្នាក់​នេះ​តែងតែ​ធ្វើ​ល្អ​និង​យក​ចិត្ត​ទុក​ដាក់​គ្រប់​ពេលវេលា ចំណែក​នាថ​ក៏​មាន​ចិត្ត​ស្រលាញ់​កំលោះប្រាថ្នា​ដែរ តែ​នាង​លេង​ចរិត​ស្រី​ស្អាត​ធ្វើ​មិន​ដឹង​មិន​ឮ ទុក​ឱ្យ​កំលោះ​សុភាព​តាម​ស្រលាញ់​និង​យក​ចិត្ត​នាង​ត​ទៀត​សិន។

 

កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ ខាង​ប្រុស​ក៏​ត្រូវ​ចូល​រោងការ​ជាមួយ​ស្រី​ផ្សេង។ នៅ​ថ្ងៃ​មង្គលការ​នោះ​ នាថ​ក៏​បាន​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ដែរ តែ​ទៅ​ញ៉ាំ​ការ​ទាំង​ចិត្ត​គ្រាំគ្រា​ក្នុង​ទ្រូង​ស្ទើរ​ប្រេះ។ នាង​ឡើង​ច្រៀង​ចម្រៀង​មួយ​បទ ហើយ​ក៏​ត្រលប់​មក​ផ្ទះ​វិញ​ទាំង​ទឹក​ភ្នែក​ជោក​ថ្ពាល់។

 

នាថ​បើក​ឡាន​មក​ដល់​កណ្ដាល​ផ្លូវ ​ស្រាប់តែនឹក​ឃើញ​ថា​ខ្លួន​ភ្លេច​ចង​ដៃ ក៏​បក​ត្រលប់​ទៅ​ចង​ដៃ​វិញ​ទាំង​ទើសទាល់​ក្នុង​ចិត្ត។ ប៉ុន្តែ​នៅ​ពេល​មក​ដល់ ស្រាប់តែ​ឮ​រឿងរ៉ាវ​មិន​គួរ​ឱ្យ​ជឿ​មួយ​បាន​កើត​ឡើង គឺ​កូន​ក្រមុំ​រត់​ចោល​រោងការ​បាត់​ទៅ​ហើយ។

 

តើ​ហេតុ​អ្វី​កូន​ក្រមុំ​បាត់​ខ្លួន មាន​ទាក់ទង​អ្វី​នឹង​នាថ​ឬ ឬ​ក៏​កូន​ក្រមុំ​ខឹង​នាថ​មក​ចូលរួម​មង្គល​ការ​នេះ?

ចង់​ដឹង កុំ​ភ្លេច​តាមដាន​រឿង​ «ត្រឹម​មនុស្ស​បង​លួច​ស្រលាញ់» នឹង​ចេញ​ផ្សាយ​ថ្ងៃ​ទី ២៥ ខែ​ សីហា ខាង​មុខ​នេះ

 

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ