សាហាវ​ណាស់​ ! ឃាតកចាក់​សម្លាប់​មនុស្ស​ដោយ​កាំបិត​ចិតបន្លែ​ស្លាប់ ១៩ នាក់ របួស ២៦ នាក់​

6 Videos

យោងតាមប្រភពព័ត៌មាន Asahi Shimbun របស់ជប៉ុនបានរាយករណ៍ឲ្យដឹងថា កាលវេលាម៉ោង ២ និង ៣០ នាទីយប់ឈានចូលក្នុងថ្ងៃទី ២៦ ខែកក្កដា នេះ(ម៉ោងក្នុងស្រុក) មានហេតុការណ៍ដ៏សាហាវមួយបាន កើតឡើងនៅក្នុងមជ្ឃមណ្ឌលថែទាំសុខភាពជនពិការមួយកន្លែងដែលមានទីតាំងស្ថិតនៅក្បែរទីក្រុងតូក្យូប្រទេស ជប៉ុន ដោយមានបុរសម្នាក់បានប្រើកាំបិតចិតបន្លែចាក់សម្លាប់មនុស្ស ១៩ នាក់ និង រងរបួស ២៦ នាក់ដោយ ក្នុងចំណោមនោះរបួសធ្ងន់ ២០ នាក់ ។

សាហាវ​ណាស់​ ! ឃាតកចាក់​សម្លាប់​មនុស្ស​ដោយ​កាំបិត​ចិតបន្លែ​ស្លាប់ ១៩ នាក់ របួស ២៦ នាក់​

P9

តាមប្រភពព័ត៌មានដដែលនេះបានឲ្យដឹងទៀតថា ទីកន្លែងកើតហេតុមានទីតាំងស្ថិតនៅក្នុងសួនឧទ្យាន Tskui Lily ដែលមានចម្ងាយប្រហែលជា ៤០ គីឡូម៉ែត្រពីទិសនីរតីនៃទីក្រុងតូក្យូ ។ បើតាមសមត្ថកិច្ចប៉ូលីស នៅតំបន់នោះបានឲ្យដឹងថា ពេលនេះឃាតករត្រូវបានឃាតខ្លួនហើយ គឺជាបុរសម្នាក់ដែលមានអាយុ ២៦ ឆ្នាំ និងជាអតីតបុគ្គលិកនៃមជ្ឃមណ្ឌលថែទាំសុខភាពជនពិការនេះផងដែរ ។

សាហាវ​ណាស់​ ! ឃាតកចាក់​សម្លាប់​មនុស្ស​ដោយ​កាំបិត​ចិតបន្លែ​ស្លាប់ ១៩ នាក់ របួស ២៦ នាក់​

បើតាមប្រភពព័ត៌មានតៃវ៉ាន់បានឲ្យដឹងថា ក្រោយពីធ្វើសកម្មភាពចាក់សម្លាប់មនុស្ស គឺរយៈពេល ២០ នាទីក្រោយមកឃាតកររូបនោះបានបើករថយន្តផ្ទាល់ខ្លួនទៅកាន់ប៉ុស្តិប៉ូលីស Tsukui ដើម្បីចូលខ្លួនសារភាព ព្រមទាំងបាននិយាយប្រាប់ប៉ូលីសថា ការចាក់សម្លាប់នេះ គឺខ្ញុំជាអ្នកធ្វើ ហើយអាវុធដែលជាកាំបិតចិតបន្លែនោះ ខ្ញុំទុកនៅក្នុងរថយន្ត ។

សាហាវ​ណាស់​ ! ឃាតកចាក់​សម្លាប់​មនុស្ស​ដោយ​កាំបិត​ចិតបន្លែ​ស្លាប់ ១៩ នាក់ របួស ២៦ នាក់​

សូមបញ្ជាក់ផងដែរថា មូលហេតុដែលបុរសជាឃាតករដ៏សាហាវរូបនោះចាក់សម្លាប់មនុស្សដូច្នេះ គឺដោយសាតែរូបគេមិនចង់ឃើញមានជនពិការច្រើនពេក ៕

                                                                                              គ ឡេង