Liverpool & Sevilla ​ត្រូវ​​ UEFA ​ពិន័យ​​ រឿង​កាល​ប្រកួត​ Europa League

ក្លឹប​ហង្ស​ក្រហម​ Liverpool និង​ Sevilla ​របស់​អេស្ប៉ាញ​ ​ត្រូវ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ (UEFA) ​ពិន័យ ដោយសារ​អ្នកគាំទ្រ​ក្រុម​ទាំង​២​នេះ​ ​បញ្ចេញ​ឥរិយាបថ​មិន​ល្អ​ អំឡុង​ការ​​ប្រកួត​ផ្ដាច់ព្រ័ត្រ​​​ពាន​រង្វាន់​ UEFA Europa League ​កាល​ចុង​ខែ​ឧសភា​កន្លង​ទៅ។

 

Liverpool & Sevilla ​ត្រូវ​​ UEFA ​ពិន័យ​​ រឿង​កាល​ប្រកួត​ Europa League

 

Liverpool ត្រូវ​ UEFA ពិន័យ​ជា​ប្រាក់​ ១៦០០០​អឺរ៉ូ ​បន្ទាប់​ពី​អ្នកគាំទ្រ​របស់​ពួកគេ​​បង្ហាញ​បដា​ និង​​ដុត​ភ្លើង​កាំជ្រួច​ខុស​ច្បាប់ ខណៈ​ដែល​ Sevilla ​​ត្រូវ​ពិន័យ​ច្រើន​ជាង​បន្តិច​​ ១៧០០០​អឺរ៉ូ ​ដោយសារ​អ្នកគាំទ្រ​របស់​ពួកគេ​ ចលាចល​មាន​ការ​រំខាន​ខ្លាំង​ និង​គប់​​វត្ថុ​​មួយ​ចំនួន​ទៅ​លើ​ទីលាន ក្នុង​កីឡដ្ឋាន​ St Jakob Park ​របស់​ក្លឹប​ FC Basel ​ប្រទេស​ស្វីស។

 

ការ​ប្រកួត​នោះ​​ក្រុម​អេស្ប៉ាញ​ Sevilla បាន​យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស​ Liverpool ដោយ​លទ្ធផល​ ៣-១ និង​លើក​ពាន​ UEFA Europa League ​៣​ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ប្រវត្តិសាស្ត្រ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SkySports