ថ្នាលយុវជន​ U14 កម្ពុជា ឈ្នះ​ U14 ហ្វីលីពីន ៣-១ នៅ​ប៊្រុយណេ

​ក្រុម​ថ្នាល​យុវជន​កម្ពុជា​អាយុ​ក្រោម​១៤​ឆ្នាំ​ទទួល​បាន​ជ័យជម្នះ​​​លើ​ក្រុម​យុវជន​ថ្នាល​ហ្វីលីពីន​អាយុ​​១៤​ឆ្នាំ​ដោយ​លទ្ធផល​ ៣-១ សម្រាប់​ការ​ប្រកួត​ក្នុង​​កម្មវិធី​ AFC U14 Regional Festival of Football 2016 នៅ​ប្រ៊ុយណេ​ដែល​ទើប​ចប់​មុន​នេះ​បន្តិច៕

 

ថ្នាលយុវជន​ U14 កម្ពុជា ឈ្នះ​ U14 ហ្វីលីពីន ៣-១ នៅ​ប៊្រុយណេ

ក្រុម​យុវជន​កម្ពុជា​អាយុ​១៤​ឆ្នាំ​ (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)

 

តាម​ការ​ឲ្យ​ដឹង​ពី​​ Page ផ្លូវ​ការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ថា យុវជន​កម្ពុជា​លេខ​១០ ប៊ុនធឿន ប៉ុនណារ៉ុង​ស៊ុត​បាន​២​គ្រាប់​ក្នុង​នោះ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​នៅ​នាទី​​៤១ និង​ស៊ុត​បាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៦១ ខណៈ​១​គ្រាប់​ទៀត​ស៊ុត​ចូល​ដោយ​យុវជន​​​លេខ​១២​ រី លាភផេង នៅ​នាទី​៥៣។

 

ថ្នាលយុវជន​ U14 កម្ពុជា ឈ្នះ​ U14 ហ្វីលីពីន ៣-១ នៅ​ប៊្រុយណេ ក្រុម​យុវជន​កម្ពុជា​អាយុ​១៤​ឆ្នាំអបរអសាទរ​ (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)

 

ថ្ងៃ​ស្អែក ក្រុមយុវជន​អាយុ​១៤​ឆ្នាំ​កម្ពុជា​ត្រូវ​ប្រកួត​នឹង​ក្រុម​យុវជន​អាយុ​១៤​ឆ្នាំទីម័រ​ខាង​កើត​នៃ​កម្មវិធី​ AFC U14 Regional Festival of Football 2016 ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​