៥ ចំណុច បង្ហាញពីវិធីសាស្រ្ត រំដោះខ្លួន គេចចេញពីគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹក (មានវីដេអូ)

យល់ដឹង៖  អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរចរណ៍ តែងតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ កត្តានេះក៏ដោយសារតែ អ្នកបើកបរមួយចំនួន មានភាពធ្វេសប្រហែស ដូចជាស្ថិតក្នុងស្ថានភាពស្រវឹង ការខ្វះភាពអធ្យាស្រ័យឲ្យគ្នាទៅវិញមក ឬមិនគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ឬផ្លាកសញ្ញាចរាចរណ៍ ជាដើម។

ទន្ទឹមនឹងនោះផងដែរ បើអ្នកសាកល្បងគិតថា គ្រាន់តែគ្រោះថ្នាក់ដោយសារតែ ម៉ូតូ ឬរថយន្តបុកគ្នា វាជារឿងរន្ធត់មួយបាត់ទៅហើយ ចុះទម្រាំតែគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹកទៅទៀតនោះ សួរថាវារន្ធត់ប៉ុណ្ណាទៅ ដែលវាអាចធ្វើឲ្យអ្នក ស្លាប់បានភ្លាមៗទាំងវេទនា (ប្រៀបបីដូចកណ្តុរឈ្លក់ទឹក) ប្រសិនបើអ្នកមិនដឹងពីវិធីសាស្រ្ត គេចខ្លួនចេញ ពីស្ថានភាពដ៏គួរឲ្យភ័យខ្លាចទេនោះ។

ជាមួយគ្នានេះដែរ ខាងក្រោមនេះគឺជាវិធីសាស្រ្តខ្លះៗ ដែលអាចជួយអ្នកឲ្យគេចផុត ពីគ្រោះថ្នាក់នៅពេលរថយន្ត ធ្លាក់ចូលទឹកផងដែរ៖

#១. កុំភ័យស្លន់ស្លោ

ភាពភ័យស្លន់ស្លោខ្លាំងពេកអាចធ្វើឲ្យអ្នក បាត់អស់ម្ចាស់ការ សមត្ថភាព ភាពជឿជាក់ និងភាពក្លាហាន រហូតរកគិតអ្វីក៏មិនចេញ។ អ្នកត្រូវមានជំហររឹងមាំដូចជា ស្រវេស្រវាដោះនូវខ្សែក្រវ៉ាត់សុវត្ថិភាព ទាញបើកទ្វារកញ្ចក់បង្អួច ឬបើកទ្វាររថយន្តជាដើម តាមតែអាចធ្វើបាន ដើម្បីគេចចេញពីស្ថានភាព ដ៏គ្រោះថ្នាក់មួយនេះ។

#២. ដោះខ្សែក្រវ៉ាត់សុវត្ថិភាព

នេះបើយោងតាម លោកសាស្រ្តាចារ្យបណ្ឌិត Gordon Giesbrecht ដែលជាអ្នកជំនាញ ឯកទេសខាងពន្លិចទឹក ឬជ្រមុជទឹក បានឲ្យដឹងថា ខ្សែក្រវ៉ាត់សុវត្ថិភាព គឺជារឿងដំបូងគេបំផុត ដែលយើងត្រូវគិតគូ។ ពោលគឺត្រូវតែដោះខ្សែក្រវ៉ាត់សុវត្ថិភាព ឲ្យបានជាមុនសិន ទើបអ្នកអាចគិតធ្វើរឿងបន្ត ផ្សេងៗទៀតបាន។

ជាពិសេស កុំរវល់ទៅគិតរឿងទូរស័ព្ទរកអ្នកជំនួយ ព្រោះគ្មាននរណាម្នាក់ អាចមកជួយសង្គ្រោះអ្នក បានទាន់ពេលទាន់វេលានោះឡើយ ព្រោះថារថយន្តរបស់អ្នក ដែលកំពុងតែត្រូវទឹកលេបត្របាក់នេះ វាមិនរង់ចាំអ្នក ឬទុកឱកាសឲ្យអ្នក ដើម្បីទូរស័ព្ទរកអ្នកនេះអ្នកនោះឡើយ ហើយក៏ត្រូវតែបំភ្លេចចោលនូវភាពភ័យស្លន់ស្លោផងដែរ ដើម្បីគិតពីវិធីសាស្រ្តគេចចេញពី ក្នុងឡានជាបន្ទាន់វិញ បើមិនដូច្នោះទេ អ្នកនឹងអាចត្រូវស្លាប់បាន ក្នុងពេលមួយពព្រិចភ្នែកជាក់ជាពុំខាន។

#៣. បើកកញ្ចក់បង្អួចឲ្យបានឆាប់

មនុស្សជាច្រើន ពុំដែលគិតដល់ជម្រើសនៃការគេចខ្លួន ឬរំដោះខ្លួនចេញពីក្នុងរថយន្ត តាមរយៈបង្អួចឡើយ នោះក៏ដោយសារតែការភ័យតក់ស្លុតខ្លាំងពេក ដោយគិតឃើញតែម្យ៉ាង គឺមានទ្វាររថយន្តមួយតែប៉ុណ្ណោះ ដែលជាច្រកចេញរបស់ពួកគេ។

ប៉ុន្តែចូរចងចាំថា ដំណាក់កាលនេះ អ្នកត្រូវតែផ្តោតសំខាន់ ទៅលើបង្អួចជាពិសេស ព្រោះទ្វារមិនមែនងាយស្រួល បើកដូចអ្វីដែលអ្នកគិតនោះទេ (អាននៅចំណុចទី៤ «#៤ កុំបើកទ្វារឡាន») ចំណែកឯប្រព័ន្ធភ្លើងរថយន្តវិញ ក៏មិនអាចដំណើរការក្នុងទឹកបានយូរឡើយ វានឹងត្រូវកាត់ផ្តាច់ ក្នុងរយៈដ៏ខ្លីបំផុត។ ដូច្នេះមុនពេលទឹកមិនទាន់រំខាន ដល់អ្នក និងរថយន្តរបស់អ្នក អ្នកត្រូវតែចុចបើកកញ្ចក់ជាបន្ទាន់ ដើម្បីគេចចេញតាមច្រកមួយនេះ ឲ្យបានរហ័សតាមតែអាចធ្វើបានផងដែរ។

#៤. កុំបើកទ្វារឡាន | បើកបានលុះត្រាតែទឹកចូលពេញក្នុងរថយន្ត

ស្ថិតក្នុងហេតុការណ៍នេះ បើកទ្វារឡានគឺពិតជារឿងមួយ ដែលពិបាកបំផុត ព្រោះពេលនោះសម្ពាធទឹក នឹងបុកមកខ្លាំង ជាហេតុធ្វើឲ្យអ្នកពិបាក ក្នុងការបើកទ្វារចេញ ឬសឹងតែមិនអាចបើកចេញតែម្តង។ យល់ល្អត្រូវតែរកវិធីសាស្រ្តផ្សេង ប្រសិនបើ កញ្ចាក់បង្អួចឡានរបស់អ្នកចំហរស្រាប់ គួរណាស់ព្យាមយាមលូនចេញ ឲ្យបានឆាប់រហ័សបំផុត នោះទើបជាការប្រសើរ ឬអាចវាយបំបែកកញ្ចក់បង្អួចតែម្តងក៏បាន។

ស្របពេលជាមួយគ្នានេះដែរ បើតាមលោកសាស្រ្តាចារ្យ Geisbrecht បានធ្វើការពិសោធន៍សាកល្បង ទៅលើរថយន្តចំនួន ៣០គ្រឿងក្រោយពីត្រូវបានទឹកចូលពេញ រកឃើញថា រថយន្តទាំងអស់នោះ បានអណ្តែតលើផ្ទៃទឹកវិញលឹមៗ ក្នុងចន្លោះពេលពី ៣០វិនាទី ទៅ ២នាទី (មានន័យថា អ្នកអាចទាញបើកទ្វាររថយន្តបាន) ហើយវាក៏ជាឱកាសមួយ ដែលអ្នកអាចរកវិធីសាស្រ្ត ដើម្បីរំដោះខ្លួនចេញផងដែរ។

=> ប៉ុន្តែសួរថា អ្នកអាចអត់ដង្ហើមនៅក្នុងទឹក ដល់ទៅរយៈពេលជាង ២ ទៅ ៣នាទីបានដែរទេ?

#៥. វាយបំបែកកញ្ចក់បង្អួច | គេចខ្លួនចេញតាមកញ្ចក់បង្អួច

ប្រសិនបើអ្នកមិនអាចបើកកញ្ជក់បង្អួចបាន ឬបើកបានត្រឹមពាក់កណ្តាល ទោះយ៉ាងណាអ្នកត្រូវតែវាយបំបែកវាជាដាច់ខាត ដើម្បីគេចចេញតាមច្រកទ្វារមួយនេះ។ ប្រសិនបើអ្នកមិនមានឧបករណ៍ ឬវត្ថុធ្ងន់ដើម្បីវាយបំបែកកញ្ចក់ទេនោះ អ្នកត្រូវប្រើកម្លាំងជើងរបស់អ្នក ដើម្បីធាក់បំបែកវា។

បើតាមប្រសាសន៍របស់លោក សាស្រ្តាចារ្យ Giesbrech បានផ្តល់ដំបូន្មានថា វាក៏ជារឿងមួយដែលពិបាកផងដែរ ក្នុងការបំបែកកញ្ចក់បង្អួចនោះ។ ចូរចាំថាកុំព្យាយាម បំបែកផ្ទៃកញ្ចក់ផ្នែកខាងមុខ នៃរថយន្តឲ្យសោះ ព្រោះវាប្រភេទកញ្ចក់ដែលរឹងមាំ ស្វិត ឬហៅថា «កញ្ចក់សុវត្ថិភាព» ដែលមិនងាយនិងអាចបំបែកបាន ដោយងាយៗនោះឡើយ។

លោកសាស្ត្រាចារ្យបន្តថា ប្រសិនបើអ្នកមានវត្ថុធ្ងន់ៗ ដូចជា ដុំថ្ម ញញួរ សោរ ឆ័ត្រ ទួណឺវីស កុំព្យូទ័រយួរដៃ ឬកាម៉េរាទំហំធំៗ ជាដើម អ្នកត្រូវតែតម្រង់ឲ្យចំ ចំណុចកណ្តាល នៃកញ្ចក់បង្អួចទ្វារចំហៀងវិញ ទើបជាការប្រសើរ ព្រោះវាងាយនឹងអាចបំបែកបាន ជាងកញ្ចក់ផ្ទាំងខាងមុខនៃរថយន្ត។

លើសពីនេះ អ្នកក៏អាចប្រើកណ្តាប់ដៃ របស់អ្នកដើម្បីវាយបំបែកវាបានផងដែរ ព្រោះកណ្តាប់ដៃក៏ជាអាវុធតូចមួយ រហ័សជាងកណ្តាប់ជើង គ្រាន់តែថាវាមានកម្លាំងតិចជាង កណ្តាប់ជើងតែប៉ុណ្ណោះ។ 

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៥ ចំណុច បង្ហាញពីវិធីសាស្រ្ត រំដោះខ្លួន គេចចេញពីគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹក (មានវីដេអូ)

៥ ចំណុច បង្ហាញពីវិធីសាស្រ្ត រំដោះខ្លួន គេចចេញពីគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹក (មានវីដេអូ)

៥ ចំណុច បង្ហាញពីវិធីសាស្រ្ត រំដោះខ្លួន គេចចេញពីគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹក (មានវីដេអូ)

៥ ចំណុច បង្ហាញពីវិធីសាស្រ្ត រំដោះខ្លួន គេចចេញពីគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹក (មានវីដេអូ)

៥ ចំណុច បង្ហាញពីវិធីសាស្រ្ត រំដោះខ្លួន គេចចេញពីគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹក (មានវីដេអូ)

៥ ចំណុច បង្ហាញពីវិធីសាស្រ្ត រំដោះខ្លួន គេចចេញពីគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹក (មានវីដេអូ)

៥ ចំណុច បង្ហាញពីវិធីសាស្រ្ត រំដោះខ្លួន គេចចេញពីគ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹក (មានវីដេអូ)